អង់គ្លេស គ្រោងសាងសង់ផែតម្លៃ៥០០លានផោន ត្រៀមស្វាគមន៍ការហូរចូលយ៉ាងគំហុកនៃរថយន្តអគ្គិសនីរបស់ចិន

បរទេស ៖ ក្រុមហ៊ុនអ្នកប្រតិបត្តិករ និងអភិវឌ្ឍកំពង់ផែដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះបានបង្ហាញអំពីផែនការវិនិយោគមួយដែលមានទំហំទុនប្រមាណ៥០០លានផោន ឬប្រហែលជាង ៦៨០លានដុល្លារក្នុងការកសាងកំពង់ផែសមុទ្រថ្មីមួយកន្លែងនៅក្នុងទីក្រុង Southampton ហើយក្រុមហ៊ុន Associated British Ports (ABP) ដែលកំពុងគ្រប់គ្រងផែប្រមាណ ២១កន្លែងនៅទូទាំងប្រទេសអង់គេ្លស ពោលគឺប្រមាណជា ២៥ភាគរយនៃពាណិជ្ជកម្មតាមផែសមុទ្ររបស់ប្រទេសគឺជាអ្នកដេញថ្លៃសម្រាប់វិនិយោគគម្រោងដ៏ធំមួយនេះ។

យោងតាមការចេញផ្សាយរបស់កាសែត The Telegraph នៅសប្តាហ៍នេះបានសរសេរថា គម្រោងពង្រីកផែសមុទ្រថ្មីនេះ គឺដើម្បីបង្កើនសមត្ថភាពក្នុងការស្តុកទុកនូវចំនួនរថយន្តអគ្គិសនីថ្មីពីប្រទេសចិន។

កាលពីប៉ុន្មានឆ្នាំមុន រថយន្តអគ្គិសនីធ្លាប់តែជាផលិតផលដែលមិនសូវមានសកម្មភាពពាណិជ្ជកម្មខ្លាំងឡើយនៅក្នុងទីក្រុង Southampton ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះវាត្រូវបាននាំចូលកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំដល់ទៅរាប់សិបម៉ឺនគ្រឿង។ ដោយឡែក សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ គេបានព្យាករណ៍ថា អង់គ្លេស នឹងកាន់តែមានកំណើនរថយន្តអគ្គិសនីពីប្រទេសចិនកើនឡើងទៅដល់១០ម៉ឺនគ្រឿង ឬប្រហែលជា២០ភាគរយនៃរថយន្តនាំចូលទាំងអស់។

កាលពីឆ្នាំកន្លងទៅ អាល្លឺម៉ង់ គឺជាប្រភពនាំចូលរថយន្តច្រើនជាងគេបំផុតទៅក្នុងទីផ្សាររបស់អង់គ្លេស ដែលគិតជាទឹកប្រាក់ប្រហែលជា ១៧ពាន់លានផោន ខណៈរថយន្តមកពីចិនឈរនៅលំដាប់លេខរៀងទី២ មានទំហំទឹកប្រាក់៤ពាន់លានផោន ដោយក្នុងនោះគេសង្កេតឃើញថា រថយន្តភាគច្រើនមានដូចជាក្រុមហ៊ុន BYD, Jaecoo, Omodaនិង Maxus។

តំណាងរបស់ក្រុមហ៊ុន ABP បានអះអាងថា ឃ្លាំងស្តុករថយន្តធំរបស់ខ្លួននៅផែសមុទ្ររបស់ Southampton ពេលនេះបានផ្ទុករថយន្តស្ទើរតែពេញទៅហើយ ៥៦០០០គ្រឿង ដោយបន្ថែមឃ្លាំងតូចមួយទៀតផ្ទុកបាន៦០០០គ្រឿងនៅខាងលិចផែធំនឹងត្រូវពេញដូចគ្នានៅឆ្នាំក្រោយ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានអះអាងថា ផែកការស្នើសុំអភិវឌ្ឍផែថ្មីនេះនឹងមិនត្រូវបានធ្វើឡើងភ្លាមនោះទេរហូតដល់ឆ្នាំ២០២៧ ដោយត្រូវការសិក្សា និងប្រឹក្សាច្បាប់ជាច្រើនដំណាក់កាលជាមុនសិន ហើយរំពឹងថានឹងអាចទទួលបានសិទ្ធិក្នុងការសាងសង់នៅក្នុងឆ្នាំ២០២៨៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភាពជាដៃគូចិន-រុស្សី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *