អត្រាអ្នកបាត់បង់ជីវិតដោយសារគ្រឿងស្រវឹងនៅអង់គ្លេសកើនឡើងខ្លាំងដល់កំណត់ត្រា

បរទេស ៖ តួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនៅសប្តាហ៍នេះបានបង្ហាញថា ពលរដ្ឋអង់គ្លេសដែលបាត់បង់ជិវិតដោយសារគ្រឿងស្រវឹងមានចំនួនកើនឡើងខ្លាំងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានឡើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

របាយការណ៍ដែលត្រូវបានចេញមកផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ មនុស្សដែលបានបាត់បង់ជិវិតដោយសារគ្រឿងស្រវឹងមានចំនួនដល់ទៅជាង ៨ ២០០នាក់ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង៤២ភាគរយធៀបទៅនឹងឆ្នាំ២០១៩។ នៅក្នុងនោះដែរ ស្ថាប័នជំនាញរបស់រដ្ឋាភិបាលបានសរសេរថា វាគឺជាតួលេខខ្ពស់បំផុត និងមិនអាចទទួលយកបាននោះទេ ហើយបញ្ហាសុខមាលភាពនេះនឹងត្រូវគេដាក់ឲ្យក្លាយទៅជាកិច្ចការងារជាអាទិភាពដែលត្រូវដោះស្រាយសម្រាប់ផែនការសុខមាលភាពជាតិប្រចាំឆ្នាំនៅក្នុងរយៈពេល១០ឆ្នាំខាងមុខជាមិនខាន។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលពេលវិបត្តិកូវីដ គេសង្កេតឃើញថា ជាពេលវេលាដែលនាំឲ្យមានតួលេខនៃអ្នកបាត់បង់ជីវិតដោយសារគ្រឿងស្រវឹងកើនឡើងខ្ពស់ ដោយសារតែក្នុងអំឡុងពេលរាំងខ្ទប់វាបានធ្វើឲ្យចំនួននៃអ្នកទទួលទានគ្រឿងស្រវឹងមានការកើនឡើងខ្ពស់ និងផឹកកាន់តែច្រើនជាងពេលធម្មតាថែមទៀតផង។

ចាប់តាំងពីពេលនោះមក ចំនួនអ្នកស្លាប់មានការកើនឡើងជាប្រចាំនៅអង់គ្លេសដែលក្នុងនោះមនុស្សភាគច្រើនដែលស្លាប់គឺជាមនុស្សប្រុស។ ពួកគេបាត់បង់ជីវិតនៅអាយុមុន៧៥ឆ្នាំ ហើយភាគច្រើនគឺបង្កមកពីជំងឺដែលពាក់ព័ន្ធទៅនឹងគ្រឿងស្រវឹងដូចជាជំងឺថ្លើមជាដើម។ មានកត្តាជាច្រើនដែលនាំឲ្យពួកគេនិយមផឹកស្រាច្រើន ដែលសូម្បីរដ្ឋាភិបាលអង់គ្លេសក៏ទទួលស្គាល់ដែរថា បញ្ហានៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃខ្ទង់ចំណាយនាពេលបច្ចុប្បន្នក៏ជាចំណែកមួយធ្វើឲ្យពលរដ្ឋអង់គ្លេសទាំងនោះត្រូវប្រឈមមុខទៅនឹងបញ្ហាស្តេ្រស និងពិបាកចិត្តជាមួយនឹងបញ្ជីចំណាយខ្ពស់ ហើយបែរជាងាកទៅរកការទទួលទានគ្រឿងស្រវឹងជំនួសវិញ។

សម្ព័ន្ធដើម្បីសុខភាពជាតិកិច្ចការងារគ្រឿងស្រវឹងរបស់អង់គ្លេស ( Alcohol Health Alliance) ដែលជាតំណាងឲ្យអង្គការពាក់ព័ន្ធប្រមាណជា៦០ដែលកំពុងធ្វើការងារដើម្បីកាត់បន្ថយភាពគំរាមកំហែងពីផលិតផលគ្រឿងស្រវឹងបានលើកឡើងថា ការបាត់បង់ជីវិតដោយសារគ្រឿងស្រវឹង គឺជាសញ្ញាដ៏អាក្រក់មួយដែលឆ្លុះបញ្ចាំងអំពីសង្គម ហើយវានឹងក្លាយទៅជាសំពាធដ៏ធ្ងន់ធ្ងរមួយដែលទំលាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដាក់ទំងន់ខ្លាំងទៅលើសេវាសាធារណៈផ្នែកសុខាភិបាលផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *