ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

OECD ព្រមានថា គោលនយោបាយពន្ធរបស់ Donald Trump កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត

កាលពីថ្ងៃចន្ទ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump កំពុងធ្វើឱ្យទាំងអាម៉េរិកខ្លួនឯង និងប្រទេសជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត និងជំរុញតម្លៃទំនិញកាន់តែឡើងថ្លៃ

Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

Trump គំរាមយកពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប ដែលជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក

ខេត្តដែលមានប្រជាជនច្រើនបំផុតរបស់កាណាដា Ontario ដាក់ពន្ធសងសឹកទៅអាម៉េរិកវិញ ២៥ ភាគរយលើតម្លៃអគ្គិសនី

កាលពីថ្ងៃចន្ទ លោក Doug Ford ចៅហ្វាយខេត្ត Ontario សម្រេចថានឹងដំឡើងពន្ធអគ្គិសនីបន្ថែម ២៥ ភាគរយ ឬ ឡើងថ្លៃថែម ១០ ដុល្លារអាម៉េរិកក្នុងមួយមេហ្កាវ៉ាត់/ម៉ោង សម្រាប់ពលរដ្ឋអាម៉េរិកដែលទិញអគ្គិសនីពីខេត្តរបស់ខ្លួន

ការដាក់ពន្ធបន្ថែមពី​ ១០ ទៅ ១៥ ភាគរយរបស់ចិនទៅលើទំនិញកសិផលអាម៉េរិកចូលជាធរមានហើយ

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុម័តដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលដាក់ពន្ធបន្ថែម ១០ ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន

Donald Trump ពន្យារពេលយកពន្ធគយលើទំនិញពីកាណាដា និងម៉ិកស៊ិកថែមមួយខែទៀត

ថ្មីៗនេះ  ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ប្រកាសថា ពន្ធលើផលិតផលជាច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិកនឹងត្រូវពន្យារពេលថែមមួយខែទៀត ដោយចាប់ផ្តើមអនុវត្តនៅខែមេសាវិញ

ចិនដំឡើងពន្ធវាយបកទៅ Donald Trump វិញរហូតដល់ ១៥ ភាគរយលើទំនិញម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាម៉េរិក

កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអំពីការយកពន្ធចំនួន ១៥ ភាគរយលើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ ភាគរយលើអង្ករ សណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម ផ្លែឈើ បន្លែ និងទឹកដោះគោពីសហរដ្ឋអាម៉េរិក។ វិធានការ​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។

ការដំឡើងពន្ធរបស់ Donald Trump លើការនាំចូលដែក និងអាលុយមីញ៉ូម នឹងប៉ះពាល់ខ្លាំងដល់ទំនិញអាម៉េរិក ៣ ប្រភេទ

វិធានការយកពន្ធបន្ថែមលើការនាំចូលដែក និងអាលុយមីញ៉ូមដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងចូលជាធរមានក្នុងខែនេះ។ មានន័យថា អាជីវកម្មក្នុងស្រុករបស់អាម៉េរិកដែលចង់នាំយកលោហធាតុចូលប្រទេសនឹងត្រូវចំណាយបន្ថែមទៀត

សហរដ្ឋអាម៉េរិកនឹងប្រកាសការយកពន្ធ ២៥ ភាគរយលើទំនិញសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើកឡើងថា លោកគ្រោងនឹងយកពន្ធ ២៥ ភាគរយលើទំនិញដែលផលិតក្នុងសហភាពអឺរ៉ុប ដោយអះអាងថា តំបន់នេះបានធ្វើឲ្យសហរដ្ឋអាម៉េរិកមានភាពរញ៉េរញ៉ៃ

សហភាពអឺរ៉ុបគ្រោងទប់ស្កាត់ការនាំចូលកសិផល និងអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក

គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងទប់ស្កាត់ការនាំចូលអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីអាម៉េរិកវាយបកវិញថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ