សហភាពអឺរ៉ុបគ្រោងទប់ស្កាត់ការនាំចូលកសិផល និងអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងទប់ស្កាត់ការនាំចូលផលិតផលអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីអាម៉េរិកបានវាយបកវិញថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ។

ថ្មីៗនេះ សហភាពអឺរ៉ុប បាន និងកំពុងពិចារណាទៅលើវិធានការរឆ្លើយតបនឹងការដាក់ពន្ធគយរបស់ទីក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពី Trump ឡើងកាន់តំណែងជាប្រធានាធិបតី គាត់បានប្រកាសផែនការយកពន្ធនាំចូលជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម ដែលធ្វើឲ្យភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងកើនឡើង។ កាលពីខែមករា កន្លងទៅនេះ លោក Trump បានប្រកាសពីការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលទាំងអស់ពីម៉ិកស៊ិច និងកាណាដា រួមជាមួយនឹងពន្ធបន្ថែម ១០ ភាគរយលើទំនិញពីប្រទេសចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំម៉ិកស៊ិច និងកាណាដា ពន្ធគយត្រូវបានពន្យារពេលរយៈពេល ៣០ ថ្ងៃ ខណៈដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើនសន្តិសុខព្រំដែន។ បន្ទាប់ពីវិធានការពន្ធបណ្តាលឱ្យរំខានដល់ការចែកចាយកាលពីសប្តាហ៍មុន Trump បានរក្សាការមិនយកពន្ធពីកញ្ចប់តូចៗពីប្រទេសចិន។

ទន្ទឹមនឹងនេះ វិធានការ​ពន្ធគយរបស់ Trump រួម​មាន៖ ការដាក់​ពន្ធ​​ ១០ ភាគរយលើ​ដែកថែប និង​អាលុយមីញ៉ូមទាំងអស់ដែលនាំចូលមកអាម៉េរិក, ពន្ធសងសឹកឱ្យស្មើភាពគ្នា (Reciprocal Tariff) , និង ​ការ​យកពន្ធ​ដាច់ដោយឡែក​លើ​រថយន្ត ឱសថ និងគ្រឿងផ្គុំឈីប semiconductor ។ យ៉ាងណាមិញ Trump គ្រោងនឹងដាក់ពន្ធបន្ថែម ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំយកមកសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៤ ខែមីនា ដោយបានសង្កត់ធ្ងន់ថា ពន្ធនេះនឹងអនុវត្តលើពន្ធដែលមានស្រាប់លើលោហធាតុទាំងនោះ។

កាលពីថ្ងៃអាទិត្យ កាសែត Financial Times បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបកំពុងរៀបចំដើម្បីប្រកាសពន្ធសងសឹកជុំទីមួយ។ គេរំពឹងថា វិធានការទាំងនេះនឹងកំណត់គោលដៅលើដំណាំរបស់សហរដ្ឋអាម៉េរិក ដូចជាសណ្តែកសៀងជាដើម ដែលត្រូវបានដាំដុះដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដែលបានហាមឃាត់កសិករសហភាពអឺរ៉ុបពីការប្រើប្រាស់។ យ៉ាងណាមិញ ប្រធានាធិបតី​អាម៉េរិក Donald Trump បានលើកឡើងថា ការធ្វើបែបនេះមានតែ​ធ្វើឱ្យអឺរ៉ុប​ខ្លួនឯងរងគ្រោះតែ​ប៉ុណ្ណោះ ហើយសេតវិមាននៅតែប្រកាន់ខ្ជាប់នូវផែនការអនុវត្តពន្ធសងសឹកឱ្យស្មើភាពគ្នា។
 

គួរឲ្យបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានធ្លាក់ចូលក្នុងជម្លោះពាណិជ្ជកម្មដ៏ធំមួយក្នុងឆ្នាំ២០១៨ ដែលជាអាណត្តិប្រធានាធិបតីដំបូងរបស់ Trump។ ក្នុងអំឡុងពេលនោះ Trump បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែក និង ១០ ភាគរយលើអាលុយមីញ៉ូមពីអឺរ៉ុប ដោយលើកឡើងពីការប្រកួតប្រជែងរបស់អឺរ៉ុបគឺជាកង្វល់សន្តិសុខជាតិ។ ជាការឆ្លើយតប សហភាពអឺរ៉ុបបានដាក់ចេញនូវវិធានការណ៍តបតទៅវិញ ដោយដាក់ពន្ធនាំចូលលើម៉ូតូ Harley-Davidson និងខោខូវប៊យ Levi Strauss & Co។ ភាពតានតឹងបានកើនឡើងបន្ថែមទៀតនៅពេលដែល Trump គំរាមយកពន្ធលើការនាំចេញរថយន្តអឺរ៉ុបមកកាន់អាម៉េរិក ប៉ុន្តែវិធានការនេះមិនត្រូវបានអនុវត្តនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *