Donald Trump ដាក់ពន្ធនាំចូល ៥០ ភាគរយលើប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក

ប្រទេសឡេសូតូត្រូវបានដាក់ពន្ធខ្ពស់បំផុត ៥០ ភាគរយលើបញ្ជីរបស់ Trump ហើយវិធានការនេះនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃប្រទេសដ៏តូចមួយនេះ

ចិន គឺគោលដៅពិតប្រាកដនៃការដាក់ពន្ធគយរបស់ Donald Trump

ប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីអាម៉េរិក លើកលែងតែសឹង្ហបុរីប៉ុណ្ណោះដែលត្រូវបានដាក់ពន្ធទាបជាងគេ ១០ ភាគរយ

Donald Trump ខឹងប្រធានាធិបតីរុស្ស៊ី និងគំរាមយកពន្ធពីប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក Donald Trump បានបង្ហាញពីការខឹងសម្បារប្រធានាធិបតីរុស្ស៊ី  Vladimir Putin ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែនត្រូវបរាជ័យ ហើយបានគំរាមយកពន្ធលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ី

Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន

ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

OECD ព្រមានថា គោលនយោបាយពន្ធរបស់ Donald Trump កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត

កាលពីថ្ងៃចន្ទ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump កំពុងធ្វើឱ្យទាំងអាម៉េរិកខ្លួនឯង និងប្រទេសជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត និងជំរុញតម្លៃទំនិញកាន់តែឡើងថ្លៃ

Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

Trump គំរាមយកពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប ដែលជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក

ខេត្តដែលមានប្រជាជនច្រើនបំផុតរបស់កាណាដា Ontario ដាក់ពន្ធសងសឹកទៅអាម៉េរិកវិញ ២៥ ភាគរយលើតម្លៃអគ្គិសនី

កាលពីថ្ងៃចន្ទ លោក Doug Ford ចៅហ្វាយខេត្ត Ontario សម្រេចថានឹងដំឡើងពន្ធអគ្គិសនីបន្ថែម ២៥ ភាគរយ ឬ ឡើងថ្លៃថែម ១០ ដុល្លារអាម៉េរិកក្នុងមួយមេហ្កាវ៉ាត់/ម៉ោង សម្រាប់ពលរដ្ឋអាម៉េរិកដែលទិញអគ្គិសនីពីខេត្តរបស់ខ្លួន

ការដាក់ពន្ធបន្ថែមពី​ ១០ ទៅ ១៥ ភាគរយរបស់ចិនទៅលើទំនិញកសិផលអាម៉េរិកចូលជាធរមានហើយ

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុម័តដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលដាក់ពន្ធបន្ថែម ១០ ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន