ទីផ្សារហ៊ុនអាម៉េរិកស្ទុះងើបឡើងវិញ បន្ទាប់ពី Donald Trump ពន្យារពេលយកពន្ធរយៈពេល ៩០ ថ្ងៃ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ទីផ្សារហ៊ុនរបស់អាមេរិកបានស្ទុះងើបឡើងវិញបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ពន្យារពេលយកពន្ធតបតឲ្យមានភាពស្មើគ្នាពីប្រទេសជាច្រើនរយៈពេល ៩០ ថ្ងៃ ហើយជំនួសមកវិញនូវអត្រាពន្ធនាំចូល ១០ ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានកើនឡើង ៩,៥% ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨។ លើសពីនេះ សន្ទស្សន៍ផ្សារហ៊ុន Dow បានកើនឡើងជាង ៧,៨% ខណៈដែល Nasdaq បានកើនឡើងច្រើនជាង ១២% ។ ក្រុមហ៊ុន Nike បានកើនឡើង ១១% ខណៈដែល Apple កើនឡើងប្រហែល ១៥%។ ទន្ទឹមនឹងនេះ សេតវិមានបានបង្ហាញពីការគាំទ្រលើការដកពន្ធខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មដែលបានយល់ព្រមក្នុងការចរចា ខណៈដែល Trump ដំឡើងពន្ធលើទំនិញពីប្រទេសចិនបន្ថែមទៀតយ៉ាងហោចណាស់ ១២៥ ភាគរយមានប្រសិទ្ធភាពភ្លាមៗ។ ការសម្រេចចិត្តពន្យារពេលយកពន្ធរបស់ Trump បានកើតឡើងបន្ទាប់ពីពន្ធចុងក្រោយបំផុតបានចូលជាធរមានតិចជាង ២៤ ម៉ោង។

យ៉ាងណាមិញ ការប្រកាសផែនការពន្ធរបស់ Trump កាលពីសប្តាហ៍មុនបានបង្កឲ្យសន្ទស្សន៍ផ្សារហ៊ុនទូទាំងសកលបានធ្លាក់ចុះ។ ជាក់ស្តែង សន្ទស្សន៍ផ្សារហ៊ុន S&P ធ្លាក់ចុះជាង ១០% ដោយអ្នកវិភាគជាច្រើនបានព្រមានអំពីការកើនឡើងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាម៉េរិក និងនៅទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ការភ័យខ្លាចបានវាយប្រហារទីផ្សារមូលបត្របំណុល ដែលធ្វើឲ្យអ្នកវិនិយោគបានចាប់ផ្តើមបោះចោលបំណុលរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ មុនពេលដែល Trump ប្រកាសពីការពន្យារពេលយកពន្ធ សន្ទស្សន៍ហ៊ុនធំៗឈានមុខគេរបស់អាម៉េរិកស្ថិតនៅកម្រិតទាប ខណៈដែលសហព័ន្ធលក់រាយជាតិបានព្រមានថា ការដឹកជញ្ជូនដែលគ្រប់គ្រងដោយកំពង់ផែអាម៉េរិកនឹងធ្លាក់ចុះជាង ២០ ភាគរយក្នុងខែឧសភា ដោយសារពន្ធគយ។

ការសម្រេចចិត្តពន្យារពេលការយកពន្ធ ៩០ ថ្ងៃរបស់ Trump បានកើតឡើងបន្ទាប់ពីការកើនឡើងសម្ពាធនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងពីឥស្សរជនមានឥទ្ធិពលផ្សេងៗទៀតដែលបានគាំទ្រលោកក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរួមមាន មហាសេដ្ឋី Elon Musk, មហាសេដ្ឋី Bill Ackman, និង លោក Dave Portnoy ស្ថាបនិក Barstool Sports ។ យ៉ាងណាក៏ដោយ ទោះបីជា Trump ពន្យារពេលយកពន្ធពីប្រទេសផ្សេងៗក៏ពិតមែន ប៉ុន្តែលោកបានបន្តដំឡើងពន្ធលើប្រទេសចិនដល់ ១២៥​% ដែលវានៅតែការព្រួយបារម្ភសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក។ យ៉ាងណាមិញ Trump នៅតែសង្ឃឹមថា លោកអាចនឹងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិនហើយក៏កំពុងពិចារណាផងដែរក្នុងការផ្តល់ការលើកលែងពន្ធសម្រាប់ក្រុមហ៊ុនចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *