ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ចក្រភពអង់គ្លេសនេះ  Trump យល់ព្រមកាត់បន្ថយពន្ធ ២៧,៥% មកត្រឹម ១០%  សម្រាប់រថយន្ត ១ ម៉ឺនគ្រឿងដំបូងដែលបាននាំចូលពីអង់គ្លេសជារៀងរាល់ឆ្នាំ

រដ្ឋបាល Donald Trump នឹងហាមឃាត់សញ្ជាតិ ៣៦ ប្រទេសបន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

ក្រសួងការបរទេសអាម៉េរិកបានកំណត់អត្តសញ្ញាណប្រទេសចំនួន ៣៦ បន្ថែមទៀតដែលអាចត្រូវបានហាមឃាត់ពេញលេញ ឬដោយផ្នែកសម្រាប់ការចូលទឹកដីអាម៉េរិក ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដាររបស់ខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៧% បន្ទាប់ពីអ៊ីស្រាអែល​ បានគំរាម និងវាយប្រហារលើអ៊ីរ៉ង់

តម្លៃប្រេងឆៅម៉ាកនា Brent ឡើងថ្លៃ ៧,៦៣% ឬ ៧៤,៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៧,៩១% ឬ ៧៣,៤២ ដុល្លារក្នុងមួយបារ៉ែល

សេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដី ខណៈដែលប្រទេសកំពុងមានសង្គ្រាមស៊ីវិលរាំរ៉ៃ

ធនាគារពិភពលោក (World Bank) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រនៅមីយ៉ាន់ម៉ា នឹងបង្កការខូចខាតដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រមាណ ១១ ពាន់លានដុល្លារ ឬ ស្មើរនឹង ១៤% នៃ GDP

អាម៉េរិក – ចិន ព្រមព្រៀងគ្នាលើក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែនៅរង់ចាំការអនុម័តពីមេដឹកនាំទាំងពីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick លើកឡើងថា “យើងបានឈានដល់ក្របខ័ណ្ឌមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ​ ហើយនៅ​ពេល​ដែល​ប្រធានាធិបតី​អនុម័ត​វា​ហើយ យើង​នឹង​ព្យាយាម​អនុវត្ត​វា​​តែម្ដង

Jetstar Asia នឹងបិទដំណើរការហោះហើរនៅចុងខែកក្កដាខាងមុខនេះ

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលភាគច្រើនមានជើងហោះហើយនៅប៉ែកអាស៊ីនឹងឈប់ដំណើរការនៅថ្ងៃទី ៣១ ខែកក្កដាខាងមុខនេះ ដោយសារតម្លៃនៃការផ្គត់ផ្គង់ឡើងថ្លៃ តម្លៃអាកាសយានដ្ឋានឡើងថ្លៃ និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប

សភាពាណិជ្ជកម្មខេត្តចាន់ថាបុរី ព្រួយបារម្ភខាតបង់សេដ្ឋកិច្ចរាប់ពាន់លានបាតពីការ​បិទ​ព្រំដែនកម្ពុជា-ថៃ

សភាពាណិជ្ជកម្មខេត្តចាន់ថាបុរី ប្រទេសថៃ បង្ហាញពីការព្រួយបារម្ភចំពោះការបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដោយព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យសេដ្ឋកិច្ចខាតបង់រាប់ពាន់លានបាត

អ្នកជំនាញព្រមានថា បើនៅតែអូសបន្លាយបិទច្រកព្រំដែននោះភាគីថៃនឹងខាតបង់កាន់តែច្រើន

ការបិទច្រកព្រំដែនកម្ពុជា-ថៃ បើនៅតែអូសបន្លាយយូរទៀតនោះ នឹងធ្វើឱ្យខាតបង់ប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងពីរ ប៉ុន្តែភាគីថៃជាអ្នកខាតបង់ច្រើនជាង

កិច្ចចរចា​ថ្មី ៖ ​អាម៉េរិក ​និងចិន គ្រោង​រៀបចំ​នៅក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេស នាថ្ងៃ​ដើមសប្ដាហ៍នេះ

ប្រធានាធិបតីអាម៉េរិក Donald Trump ប្រកាសថា គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកនឹងជួបជាមួយតំណាងរបស់ចិន ខណៈដែលទីក្រុង​ប៉េកាំង​ក៏បាន​បញ្ជាក់ដែរ​ថា ឧបនាយក​រដ្ឋមន្ត្រី He Lifeng នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ