កិច្ចចរចា​ថ្មី ៖ ​អាម៉េរិក ​និងចិន គ្រោង​រៀបចំ​នៅក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេស នាថ្ងៃ​ដើមសប្ដាហ៍នេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កិច្ចចរចា​ថ្មី​មួយរវាង​អាមេរិក​ និង​ចិន​ ក្នុង​គោល​បំណង​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ឡុងដ៍​នាថ្ងៃ​ចន្ទ សប្ដាហ៍នេះ។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសថា គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកនឹងជួបជាមួយតំណាងរបស់ចិន ខណៈដែលទីក្រុង​ប៉េកាំង​ក៏បាន​បញ្ជាក់ដែរ​ថា ឧបនាយក​រដ្ឋមន្ត្រី He Lifeng នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ។ ការ​ប្រកាស​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ Trump និង​ប្រធានាធិបតី​ចិន Xi Jinping បាន​សន្ទនាគ្នា​តាម​ទូរស័ព្ទ​កាល​ពី​សប្តាហ៍​មុន។

នៅឯកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវកាលពីខែឧសភា មហាអំណាចទាំងពីរបានព្រមព្រៀងគ្នាបន្ថយសម្ពាធពាណិជ្ជកម្មសម្រាប់រយៈពេលខ្លី ៩០ ថ្ងៃ ដោយអាម៉េរិកបានទម្លាក់ពន្ធលើទំនិញពីប្រទេសចិនពី ១៤៥% មកត្រឹម ៣០% ខណៈដែលចិនបន្ទាបពន្ធលើទំនិញនាំចូលពីអាម៉េរិក​ពី ១២៥% មកត្រឹម ១០%។ ក្រោយមក​ ទាំងអាម៉េរិក និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើកិច្ចព្រមព្រៀងបណ្តោះអាសន្ននោះ។

កាលពីថ្ងៃសុក្រ Trump បានបង្ហោះលើបណ្តាញសង្គមថា រដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick និងតំណាងពាណិជ្ជកម្ម Jamieson Greer នឹងជួបជាមួយមន្ត្រីចិននៅទីក្រុងឡុងដ៍នាថ្ងៃច័ន្ទសប្ដាហ៍នេះ ខណៈដែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រសួងការបរទេសចិនក៏បានលើកឡើងផងដែរថា ឧបនាយករដ្ឋមន្ត្រី He Lifeng នឹងទៅអង់គ្លេសចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែមិថុនា ហើយកិច្ចប្រជុំនៃយន្តការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក នឹងប្រព្រឹត្តទៅក្នុងអំឡុងពេលនោះ។

ជាទូទៅ ចិនចង់ឱ្យមានការចរចារវាងមន្ត្រី ឬ ថ្នាក់ក្រោមសិនមុននឹងមានការចរចានៅតុប្រធានាធិបតី។ ការចរចាថ្មីនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទ ដោយ Trump អះអាងថា ពួកគេផ្តោតសំខាន់លើពាណិជ្ជកម្មជាមួយនឹងលទ្ធផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ប្រធានាធីបតីចិន Xi ជំរុញឲ្យអាម៉េរិកដកចេញនូវវិធានការដែលប្រឆាំងនឹងចិន។

យ៉ាងណាក៏ដោយ ទោះបីជាការព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្មរយៈពេលខ្លីក៏ដោយ ប៉ុន្តែអាម៉េរិកបានចោទប្រកាន់ថា ចិនមិនដកការរឹតបន្តឹងការនាំចេញសារធាតុរ៉ែកម្រ ដែលជាផ្នែកសំខាន់ក្នុងការផលិតចាប់តាំងពីគ្រឿងអេឡិចត្រូនិក ទូរស័ព្ទ និងរថយន្តអគ្គិសនី រហូតដល់សព្វាវុធធំៗ ដូចជា យន្តហោះចម្បាំង F-35 និងប្រព័ន្ធមីស៊ីលជាដើម។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចោទប្រកាន់វិញថា អាម៉េរិកបានរំលោភលើកិច្ចព្រមព្រៀងរួមមានការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅឱ្យក្រុមហ៊ុនចិន, ការព្រមានប្រឆាំងមិនឲ្យប្រើប្រាស់បន្ទះឈីបដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei, និងការលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន។ យ៉ាងណាមិញ Trump បាននិយាយកាលពីថ្ងៃសុក្រថា Xi បានយល់ព្រមបើកពាណិជ្ជកម្មសារឡើងវិញលើសារធាតុរ៉ែកម្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *