ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម

បរទេស ៖ ប្រភពពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាមបានប្រាប់ទៅកាន់អ្នកកាសែតរ៉យទ័រថា សហរដ្ឋអាម៉េរិក បច្ចុប្បន្នកំពុងស្វែងរកវិធីក្នុងការដាក់សំពាធទៅលើវៀតណាមដើម្បីកាត់បន្ថយ និងឈានទៅដល់បញ្ឈប់ទាំងស្រុងពាក់ព័ន្ធនឹងការនាំចូល ការប្រើប្រាស់ផលិតបច្ចេកវិទ្យាផលិតនៅចិននៅក្នុងឧស្សាហកម្មផលិតកម្មដ៏មានសក្តានុពលរបស់ខ្លួន។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន ហើយនាំចូលមកដំឡើងនៅក្នុងប្រទេសវៀតណាម និងនាំចេញផលិតផលសម្រេចចុងក្រោយទៅឲ្យទីផ្សារអាម៉េរិក។

វៀតណាមត្រូវបានគេទទួលស្គាល់ថា ជាទឹកដីបណ្តុំនៃក្រុមហ៊ុបច្ចេកវិទ្យាធំៗដែលកំពុងប្រតិបត្តិការផលិតកម្មរបស់ខ្លួនផ្គត់ផ្គង់ទៅទីផ្សារពិភពលោក ជាពិសេសអាម៉េរិក។ ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Apple និង Samsung ជាដើម សុទ្ធតែមានរោងចក្រផលិតនៅក្នុងប្រទេសវៀតណាម ប៉ុន្តែបញ្ហានៅត្រង់ថា គ្រឿងបង្គុំភាគច្រើនគឺជាផលិតផលដែលផលិតនៅប្រទេសចិន។ ដូចនេះ វាគឺជាក្តីព្រួយបារម្ភមួយដែលទំនិញចិននៅតែអាចឆ្លងទៅប្រទេសអាម៉េរិកតាមរយៈស្លាកយីហោដែលផលិតនៅវៀតណាម​ (Made in Vietnam) ដដែល។

ជុំវិញបញ្ហានេះ វៀតណាមក៏បានបើកកិច្ចប្រជុំជាច្រើនរួចមកហើយជាមួយបណ្តាមេដឹកនាំក្រុមហ៊ុនអ្នកផលិតក្នុងស្រុកដើម្បីជំរុញផលិតផលផលិតក្នុងស្រុកឲ្យបានច្រើនជាងការនាំចូលពីប្រទេសចិន ប៉ុន្តែទោះជាទទួលបានការគាំទ្រក្តី តែអ្នកជំនាញបានលើកឡើងថា ដើម្បីសម្រេចកិច្ចការងារនេះបាន ពួកគេត្រូវការពេលវេលា និងបច្ចេកវិទ្យាជាច្រើនទម្រាំអាចឈានទៅដល់កម្រិតឯករាជ្យលើផលិតកម្មបាន។

សូមរំលឹកដែរថា រដ្ឋបាលលោក Donald Trump បានប្រកាសដំឡើងពន្ធគយសងសឹកនឹងជញ្ជីងពាណិជ្ជកម្មជាមួយនឹងវៀតណាមតាមរយៈពន្ធថ្មីដល់ទៅ៤៦ភាគរយ។ នេះមានន័យថា ទំនិញដែលផលិតនៅវៀតណាម ឬ Made in Vietnam នឹងអាចជួបប្រទះបញ្ហាធ្លាក់ចុះនៅក្នុងទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន ខណៈដែលការនាំចេញគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *