តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ

ចិនព្រមានចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាម៉េរិកបន្តរារាំងចិនលើការប្រើបច្ចេកវិទ្យាទំនើប

អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​ លើកឡើង​ថា ​អាម៉េរិកប្រើអំណាចដាក់សម្ពាធលើសេដ្ឋកិច្ចចិន និង​ការ​អនុវត្ត​មិនមែន​ទីផ្សារ​ដូចជា ការបំពានលើវិធានការត្រួតពិនិត្យការនាំចេញ និងអនុវត្តការគំរាមកំហែងឯកតោភាគីតែឯ​កឯង

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កហានិភ័យដល់សេដ្ឋកិច្ចវៀតណាម ដោយសារពាក់ព័ន្ធនឹងការរួមបញ្ចូលទំនិញរបស់ចិនទៅក្នុងការនាំចេញ

កាលពីសប្តាហ៍មុន Donald Trump បានប្រកាសពីការដាក់ពន្ធលើការនាំចេញម៉ិកស៊ិក និងកាណាដាពាក់ព័ន្ធនឹងការនាំចូលរបស់ចិន ហើយវៀតណាមទំនងជាប្រឈមមុខនឹងការរឹតបន្តឹងស្រដៀងគ្នា

ចិនរកឃើញរណ្តៅទុនបម្រុងមាសមានតម្លៃជាង ៨០ ពាន់លានដុល្លារក្នុងខេត្តហ៊ូណាន

ចិនរកឃើញបណ្តាញសរសៃរ៉ែមាសជាង ៤០ កន្លែងក្នុងជម្រៅជាង ២ ០០០ ម៉ែត្រ ជាមួយនឹងធនធានមាសសរុបចំនួន ៣០០,២ តោននៅក្នុងស្រុក Pingjiang ខេត្តហ៊ូណាន។ មាសនេះមានគុណភាព​អតិបរមា​ ១៣៨ ក្រាម​ក្នុង​មួយ​តោន​ ដែល​មាន​តម្លៃ​ខ្ពស់​ធៀប​នឹង​រ៉ែ​មាស​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីស្តុកប្រេងរបស់អាម៉េរិកកើនឡើង

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៧ ភាគរយ ឬ ៧២,៦៣ ដុល្លារក្នុងមួយបារ៉ល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣ ភាគរយ ឬ ៦៨,៤២ ដុល្លារក្នុងមួយបារ៉ែល

ការអូសបន្លាយនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានជះឥទ្ធិពលកាន់តែអាក្រក់ដល់ឧស្សាហកម្មរថយន្តរហូតបញ្ឈប់បុគ្គលិក និងឈានដល់ការបិទរោងចក្រ

ការអូសបន្លាយនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានជះឥទ្ធិពលកាន់តែអាក្រក់ដល់ឧស្សាហកម្មរថយន្តរហូតបញ្ឈប់បុគ្គលិក និងឈានដល់ការបិទរោងចក្រ

កាណាដា ម៉ិកស៊ិក និងចិន ឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់ Donald Trump

កាលពីថ្ងៃចន្ទ លោក Donald Trump បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយបន្ថែមលើទំនិញដែលនាំចូលពីប្រទេសចិន ដោយលើកឡើងហេតុផលថា ដើម្បី​ដេញ​បង្ក្រាប​គ្រឿងញៀន និង​អន្តោប្រវេសន៍​ខុស​ច្បាប់

សង្គ្រាមពាណិជ្ជកម្ម ៖ គ្មានអ្នកណាទទួលបានជ័យជំនះនៅក្នុងសង្គ្រាមនេះឡើយ មិនថា ចិន ឬ អាមេរិកនោះទេ

ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានលើកឡើងដោយពន្យល់ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេតិក ពិតណាស់នឹងមិនអាចឲ្យភាគីណាទទួលបានជ័យជំនះនោះឡើយ