ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កហានិភ័យដល់សេដ្ឋកិច្ចវៀតណាម ដោយសារពាក់ព័ន្ធនឹងការរួមបញ្ចូលទំនិញរបស់ចិនទៅក្នុងការនាំចេញ

បរទេស​៖ យោងតាមប្រភពព័ត៌មានពី East Asia Forum បានរាយការណ៍ថា វៀតណាម ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនដោយសារពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរឹតបន្តឹងពាណិជ្ជកម្មមួយចំនួនរបស់ Donald Trump អាចផ្តល់ការលំបាកដល់វៀតណាមផងដែរ។

វៀតណាម ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការជំរុញកម្លាំងពលកម្មទៅក្នុងការងារផលិតកម្មដែលមានតម្លៃទាបកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីឧបសគ្គផ្នែកបច្ចេកវិទ្យា និងកម្លាំងពលកម្ម ដោយសារការគាំពារនិយមរបស់លោកខាងលិច។ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមទំនងជាមានអត្រាកំណើនដ៏រឹងមាំពី ៦​ ទៅ ៦,៥ ភាគរយ ប៉ុន្តែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏សំខាន់គឺជារឿងចាំបាច់ដើម្បីធានាកំណើនសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនរបស់វៀតណាមអាចរក្សាស្ថិរភាពប្រហែល ៦ ភាគរយនៅឆ្នាំ២០២៥ ដោយសារការនាំចេញពីចិនទៅកាន់សហរដ្ឋអាមេរិកភាគច្រើនបង្វែរទិសដៅនាំចេញពីអាស៊ីអាគ្នេយ៍វិញ ហើយវៀតណាមនៅតែជាអ្នកទទួលប្រយោជន៍ដ៏សំខាន់។ គួរឲ្យបញ្ជាក់ដែរថា វៀតណាម មានអត្រាអតិផរណា ៤ ភាគរយ, បំណុលទាប, អតិរេកពាណិជ្ជកម្ម, និងលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបន្តមាន ប៉ុន្តែ FDI ដែលបានចុះបញ្ជីថ្មីកើនឡើងត្រឹមតែ ១ ឬ ២ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៤។

វៀតណាម មានសមត្ថភាពផ្លាស់ប្តូរការងារឲ្យមនុស្សបានជាងមួយលាននាក់ក្នុងមួយឆ្នាំ ដោយសារផ្លាស់ប្តូរពីការងារកសិដ្ឋានទៅរោងចក្រ និងការងារក្នុងទីក្រុងផ្សេងទៀត ហើយគំរូនេះបានជំរុញផលិតភាពការងារ និងកំណើនផលិតផលក្នុងស្រុកសរុបដែលធ្លាក់ចុះ។ យ៉ាងណាមិញ ​​កម្លាំងពលកម្ម​វ័យ​ក្មេងមានចំនួន​តិច​តួច​ក្នុង​ការងារផ្នែក​ដំឡើង​ ដែលធ្វើឲ្យ​ការនាំ​ចេញ​របស់​វៀតណាម​​ឈាន​ដល់​កម្រិតមួយ​មានដែនកំណត់។ ក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ ការងារក្នុងផ្នែកផលិតកម្មបានកើនឡើងចំនួន ១,៣ លាននាក់ ប៉ុន្តែចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ចំនួននេះកើនឡើងត្រឹមតែ ២ សែននាក់ប៉ុណ្ណោះ។ ជាលទ្ធផល កំណើនផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះពី ៧,៤ ភាគរយក្នុងឆ្នាំ២០១៩ មកត្រឹម ៥ ភាគរយនៅឆ្នាំ២០២៣ ។

លើសពីនេះ ភាពស្មុគស្មាញ​ដែល​សេដ្ឋកិច្ច​វៀតណាមនឹង​ប្រឈមមុខ​ គឺការដាក់ពន្ធគយរបស់លោក Donald Trump ខណៈដែលលោកមិនសប្បាយចិត្តចំពោះការនាំចូលរបស់សហរដ្ឋអាមេរិកលើសពីការនាំចេញទៅកាន់ប្រទេសជាក់លាក់មួយ។ ជំរឿនអាមេរិកបានរាយការណ៍ថា ឱនភាពពាណិជ្ជកម្មជាមួយវៀតណាមមានចំនួន ១០ ពាន់លានដុល្លារក្នុងមួយខែនាឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញរបស់វៀតណាមទាំងនោះរួមមានទាំងទំនិញនាំចូលពីចិនដែលត្រូវបានកែច្នៃតិចតួចដើម្បីចៀសវាងការជាប់ពន្ធលើការនាំចេញរបស់ចិនដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក។ ថ្វីត្បិត​វៀតណាម​មិន​ឧបត្ថម្ភធន​ដល់​ការ​នាំ​ចេញ​ទាំង​នោះ ប៉ុន្តែចិន​អាច​ឧបត្ថម្ភធន​ការ​នាំ​ចេញ​របស់​ខ្លួន​តាម​រយៈ​វៀតណាម។ តាមរយៈការដើរតួជាឈ្មួញកណ្តាល វៀតណាម ទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីការកើនឡើងនៃទំហំពាណិជ្ជកម្ម និងការនាំចេញ ដែលជំរុញឱ្យមានការបង្កើតការងារ ទិន្នផលផលិតកម្មខ្ពស់ និងកំណើនសេដ្ឋកិច្ចទាំងមូល។ ប្រសិនបើមានការរឹតបន្តឹងលើសកម្មភាពនេះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចវៀតណាម និងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះ។ ជាក់ស្តែង កាលពីសប្តាហ៍មុន Donald Trump បានប្រកាសពីការដាក់ពន្ធលើការនាំចេញម៉ិកស៊ិក និងកាណាដាពាក់ព័ន្ធនឹងការនាំចូលរបស់ចិន ហើយវៀតណាមទំនងជាប្រឈមមុខនឹងការរឹតបន្តឹងស្រដៀងគ្នា។ ការរឹតបន្តឹងលើការនាំចេញរបស់វៀតណាម ខណៈដែលវិស័យអចលនទ្រព្យកំពុងយឺតយ៉ាវនឹងបង្អាក់កំណើននៃការចំណាយរបស់អ្នកប្រើប្រាស់ប្រហែល ៤ ភាគរយក្នុងមួយឆ្នាំ ហើយការលក់របស់ក្រុមហ៊ុនក្នុងស្រុកនឹងធ្លាក់ចុះ។

ប្រសិនបើវៀតណាមបន្ថែមតម្លៃខ្លួនឯងថែមទៀត ជាពិសេសក្រុមហ៊ុនក្នុងស្រុក នោះវានឹងជួយដល់ការចរចាពន្ធ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នោះទេ។ សេដ្ឋកិច្ចវិទូចិនម្នាក់បានលើកឡើងថា តម្លៃក្រុមហ៊ុនក្នុងស្រុកនៅមានកម្រិតទាបសម្រាប់ការនាំចេញរបស់វៀតណាម ជាពិសេសសម្រាប់វិស័យអេឡិចត្រូនិកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះមានន័យថា ក្រុមហ៊ុនក្នុងស្រុករួមចំណែកតិចក្នុងការផលិតទំនិញនាំចេញ ដោយសារភាគច្រើននៃទំនិញទាំងនោះមានសមាសធាតុនាំចូល ឬសហគ្រាសវិនិយោគពីបរទេស។ ផលិតផលអេឡិចត្រូនិកជាច្រើនត្រូវបានផលិត ឬ ផ្តុំក្នុងប្រទេសវៀតណាម ប៉ុន្តែគ្រឿងបន្លាស់ និងបច្ចេកវិទ្យាទាំងនោះគឺនាំចូលពីបរទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *