ធនាគារកណ្តាលចិន ចេញវិធានការបន្ទាន់ចំនួន ២ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ធនាគារកណ្តាលចិន PBOC បានអនុម័តនូវវិធានការចំនួន ២ ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់ពលរដ្ឋ និងអាចស្ដារសេដ្ឋកិច្ចជាតិឡើងវិញ

ចិន ចោទប្រកាន់ក្រុមហ៊ុនមេ Calvin Klein ថាបានធ្វើពហិការលើកប្បាសនៅតំបន់ស៊ីនជាំង

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិនបានចោទប្រកាន់ក្រុមហ៊ុនសំលៀកបំពាក់អាម៉េរិក PVH ពីបទធ្វើពហិការលើកប្បាសនៅតំបន់ស៊ីនជាំង ដែលធ្វើឱ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនដែលពាក់ព័ន្ធ

វិស័យសំខាន់ៗរបស់វៀតណាម រងការខាតបង់រាប់លានដុល្លារដោយសារខ្យល់ព្យុះ Yagi

ខ្យល់ព្យុះទីហ្វុង Yagi បានបង្កការខូចខាតនៅភាគខាងជើងនៃប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរក្នុងទំហំទឹកប្រាក់ប្រមាណ ១,៦៣ ពាន់លានដុល្លារ ដែលជំរុញឱ្យរដ្ឋាភិបាលព្យាករណ៍ថា កំណើន GDP របស់ប្រទេសនឹងថយចុះពី ០,២ ភាគរយទៅ ០,៥ ភាគរយ

ទីក្រុងសៀងហៃ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ ២ លើកនៅក្នុងសប្តាហ៍នេះ

កាលពីថ្ងៃចន្ទ ខ្យល់ព្យុះមានឈ្មោះថា Bebinca បានវាយប្រហារទីក្រុងសៀងហៃ ដែលជាខ្យល់ព្យុះខ្លាំងខ្លាបំផុតជាលើកដំបូងក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយនេះ។ ប៉ុន្មានថ្ងៃបន្ទាប់ ទីក្រុងនេះត្រូវបានវាយប្រហារជាលើកទី២ ដោយខ្យល់ព្យុះទីហ្វុងមានឈ្មោះថា Pulasa

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៧៤,៨៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងដល់ ៧១,៩៥ ដុល្លារក្នុងមួយបារ៉ែល

ស្វែងយល់ពីផលចំណេញសេដ្ឋកិច្ចជាតិដែលបានពីការដាក់បញ្ចូលប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារក្នុង KHQR តែមួយ

ធនាគារជាតិនៃកម្ពុជា គ្រោងដាក់បញ្ចូលគ្នានូវប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារអាមេរិក ដោយប្រើ KHQR Code តែមួយ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការទូទាត់ឆ្លងដែន ជាមួយនឹងប្រទេសដៃគូ

ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា 

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។

ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ

កាលពីថ្ងៃពុធកន្លងទៅនេះ ធនាគារកណ្តាលអាម៉េរិកបានកាត់បន្ថយអត្រាការប្រាក់កម្ចីក្នុងអត្រា ៤,៧៥ ភាគរយទៅ ៥ ភាគរយ ដើម្បីទប់ទល់នឹងអតិផរណា និងដោះស្រាយបញ្ហាទីផ្សារការងារ

លីបង់ ចោទប្រកាន់ អ៊ីស្រាអែល លើករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មានករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបានសម្លាប់មនុស្ស ៩ នាក់ និងរបួសជិត ៣ ០០០ នាក់នៅក្នុងប្រទេសលីបង់

ជប៉ុន កំពុងជួបបញ្ហាខ្វះខាតស្រូវ-អង្ករ ខណៈដែលតម្លៃកសិផលទាំង២កើនឡើងថ្លៃ

ក្នុងមួយឆ្នាំៗ ជប៉ុនផលិតអង្ករតិចជាង ៧ លានតោន ប្រហាក់ប្រហែលការប្រើប្រាស់ក្នុងស្រុក ដោយសារគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋាភិបាលបានរក្សាតុល្យភាពផលិត រហូតធ្វើឲ្យទីផ្សារងាយរងគ្រោះខ្លាំងចំពោះការកើនឡើងនៃតម្រូវការ