ទីក្រុងសៀងហៃ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ ២ លើកនៅក្នុងសប្តាហ៍នេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សង្កាត់នានាក្នុងទីក្រុងសៀងហៃបានជន់លិចនៅថ្ងៃសុក្រនេះ បន្ទាប់ពីទីក្រុងធំជាងគេរបស់ចិនមួយនេះត្រូវបានវាយប្រហារដោយព្យុះទីហ្វុងចំនួន ២លើក។

ទីក្រុងសៀងហៃ គឺជាទីក្រុងធំជាងគេបំផុតរបស់ចិន ដែលមានប្រជាជនចំនួន ២៥ លាននាក់ ហើយវាកម្រនឹងទទួលរងការវាយប្រហារដោយព្យុះទីហ្វុង។ កាលពីថ្ងៃចន្ទ ខ្យល់ព្យុះមានឈ្មោះថា Bebinca បានវាយប្រហារទីក្រុងសៀងហៃ ដែលជាខ្យល់ព្យុះខ្លាំងខ្លាបំផុតជាលើកដំបូងក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយនេះ។ ខ្យល់ព្យុះទីហ្វុង Bebinca បានបោកបក់នៅប្រហែលម៉ោង ៧ និង៣០នាទី ព្រឹក ថ្ងៃចន្ទ ជាមួយនឹងល្បឿនអតិបរមា ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបំផ្លាញមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ ភ្លាមៗនោះ មនុស្សជាង ៤១៤​ ០០០ នាក់ត្រូវបានជម្លៀសចេញមុនពេលមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលសាលារៀនត្រូវបានបិទ។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយក្នងុស្រុកបានឲ្យដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឲ្យ​​លិច​ផ្លូវ​ និងរលំ បាក់ដើមឈើនៅកន្លែងមួយចំនួន។ អាជ្ញាធរបាននិយាយថា ខ្យល់កន្ត្រាក់បានបំផ្លាញដើមឈើជាង ១ ម៉ឺនដើម និងបង្កការដាច់ចរន្តអគ្គិសនីនៅតាមផ្ទះយ៉ាងហោចណាស់ ៣៨០ គ្រួសារ ព្រមទាំងធ្វើឱ្យខូចខាតផ្ទះចំនួន ៤ ខ្នងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ​ដីស្រែ​ចម្ការ​ចំនួន ៥៣ ហិកតាត្រូវ​បាន​ជន់​លិច។

ជាអកុសល ទីក្រុងសៀងហៃត្រូវបានវាយប្រហារដោយខ្យល់ព្យុះទីហ្វុងជាលើទី២ នៅប៉ុន្មានថ្ងៃបន្ទាប់។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខ្យល់ព្យុះទីហ្វុងមានឈ្មោះថា Pulasan បានបោកបក់នៅក្នុងតំបន់ Fengxian នៃទីក្រុងសៀងហៃ ជាមួយនឹងល្បឿនខ្យល់អតិបរមា ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅព្រឹកថ្ងៃសុក្រនេះ ភ្លៀងនៅតែបន្តធ្លាក់ក្នុងទីក្រុងសៀងហៃដែលបណ្តាលឲ្យលិចផ្លូវសឹងតែគ្រប់ទីកន្លែង ប៉ុន្តែវាមិនបង្កការការខូចខាតធ្ងន់ធ្ងរ ឬមានជនរងគ្រោះច្រើននោះទេ។ យោង​តាម​ប្រភពដដែល បាន​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ Bebinca បានបង្កឲ្យបាក់រលំដើមឈើជាង ១ ៨០០ ដើមនិងផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ដល់គ្រួសារជាង ៣ ម៉ឺន។ បន្ថែមពីនេះ រថយន្ត​​ជាច្រើនគ្រឿង​ត្រូវបាន​ខូច​ខាត ដោយ​សារការលិច​ទឹក​ និងការបាក់រលំដើមឈើ។ មិនត្រឹមតែប៉ុណ្ណោះ ខ្យល់ព្យុះក៏បានរំខានដល់សេដ្ឋកិច្ចក្នុងអំឡុងពេលមានពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះរយៈពេលបីថ្ងៃរបស់ចិនផងដែរ។ អាជ្ញាធរចិនរំពឹងថា ​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន ដោយសារវាជំរុញឲ្យប្រជាជានចំណាយកាន់តែច្រើន ប៉ុន្តែខ្យល់ព្យុះបានជាឧបសគ្គរារាំងដល់សេដ្ឋកិច្ច។​ ក្នុងពេលឥឡូវនេះ តម្រូវការរបស់អ្នកប្រើប្រាស់កំពុងធ្លាក់ចុះជាខ្លាំង។

ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុត្រូវបានជំរុញដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានគ្រោះមហន្តរាយអាកាសធាតុកាន់តែញឹកញាប់ និងខ្លាំងឡើង។ លើសពីនេះ ការកើនឡើងកម្តៅនៅមហាសមុទ្រក្តៅដែលបង្កឡើងដោយវិបត្តិអាកាសធាតុ កំពុងនាំព្យុះឱ្យកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័ស។ Bebinca គឺជាព្យុះទីហ្វុងធំទី២ បន្ទាប់ពីខ្យល់ព្យុះទីហ្វុង Yagi ដែលកើតឡើងនៅក្នុងឆ្នាំនេះ។ Yagi បានសម្លាប់មនុស្ស ៤ នាក់នៅខេត្តហៃណា បន្ទាប់ពីការបាក់ដីកាលពីថ្ងៃទី ៦ ខែកញ្ញា ជាមួយនឹងល្បឿនខ្យល់អតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានឆក់យកជីវិតមនុស្សជាច្រើនរយនាក់នៅតំបន់នៃអាស៊ីអាគ្នេយ៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)