តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានលើកឡើងថា តម្លៃប្រេងឆៅបានកើនឡើងជាង ១ ភាគរយបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ គួបផ្សំជាមួយនឹងការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា។

ជាការកត់សម្គាល់ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ១,៦៧ ភាគរយ ឬ ៧៤,៨៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ១,៤៧ ភាគរយ ឬ ៧១,៩៥ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃពុធសប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិកបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ក្នុងអត្រា ៤,៧៥ ភាគរយទៅ ៥ ភាគរយ។ ការកាត់បន្ថយអត្រាការប្រាក់ជាធម្មតាជំរុញសកម្មភាពសេដ្ឋកិច្ច និងតម្រូវការថាមពល។ បន្ថែមពីនេះ តម្លៃបានឡើងថ្លៃ បន្ទាប់ពីស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ១,៦ លានបារ៉ែលកាលពីសប្តាហ៍មុន។  លើសពីនេះ តម្រូវការទន់ខ្សោយពីចិនដែលកំពុងមានសេដ្ឋកិច្ចធ្លាក់ចុះក៏មានឥទ្ធិពលលើតម្លៃប្រេងផងដែរ ដោយទិន្នផលរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប្រាំខែមកហើយ គិតត្រឹមខែសីហា។ កំណើនទិន្នផលឧស្សាហកម្មរបស់ចិនក៏បានធ្លាក់ចុះដល់កម្រិតទាបផងដែរ គួបផ្សំជាមួយនឹងការធ្លាក់ចុះនៃការលក់រាយ និងតម្លៃអចលនទ្រព្យ។

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ក្រុមលី​បង់ហេសបូឡាស ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ក៏ជាមូលហេតុជំរុញតម្លៃប្រេងឡើងថ្លៃ​ផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារលើក្រុមហេសបូឡាសនៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារកូដកម្មនេះកើតឡើងបន្ទាប់ពីមានករណីផ្ទុះម៉ាស៊ីនផ្ញើរសារ pagers និង walkie-talkies ដែលប្រើដោយក្រុមលី​បង់ហេសបូឡាស ដោយបានសម្លាប់មនុស្ស និងបង្កការរងរបួសដល់មនុស្សរាប់ពាន់នៅទូទាំងប្រទេសលីបង់។ គេកំពុងសង្ស៏យថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែអ៊ីស្រាអែល​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ​ទេ។

អ្នកវិភាគទីផ្សារប្រេងបានព្រមានអស់ជាច្រើនខែមកហើយថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលបន្តរហូតមកដល់ពេលនេះអាចនឹងបង្ខំសមាជិកក្រុមប្រទេសនាំចេញប្រេង OPEC ធ្វើអន្តរាគមន៍ដោយផ្ទាល់ ហើយវានឹងបង្កើនហានិភ័យដល់ការផ្គត់ផ្គង់ប្រេងឆៅនៅមជ្ឈិមបូព៌ា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នកជំនាញ បង្ហាញវិធីចាយវាយកុំឱ្យក្រោយភ្ជុំលំបាកខ្លាំង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....