ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

វិស័យមីក្រូហិរញ្ញវត្ថុ រំពឹងចូលរួមផ្លាស់ប្ដូរជីវភាពពលរដ្ឋកម្ពុជាឱ្យប្រសើរ ទោះជានិន្នាការ​ពិភពលោក​កំពុងស្ថិត​ក្នុងភាពស្រពេចស្រពិល

វិស័យមីក្រូហិរញ្ញវត្ថុ រំពឹងចូលរួមផ្លាស់ប្ដូរជីវភាពពលរដ្ឋកម្ពុជាឱ្យប្រសើរ ទោះជានិន្នាការ​ពិភពលោក​កំពុងស្ថិត​ក្នុងភាពស្រពេចស្រពិល

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ កំពុងប្រារព្ធឡើងក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ»

ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន និងកំពុងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ (AMC) ក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ» នៅក្នុងខេត្តសៀមរាប

គ្រឹះស្ថានហិរញ្ញវត្ថុរួមគ្នាប្រារព្ធទិវាសន្សំអាស៊ានលើកទី៤ សំដៅលើកកម្ពស់ការសន្សំឱ្យកាន់តែទូលំទូលាយ

សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នារៀបចំប្រារព្ធនូវ «ទិវាសន្សំអាស៊ាន» លើកទី៤ នៅលើទឹកដី ខេត្តកំពង់ស្ពឺ។

កិច្ចពិភាក្សាស្ដីពីការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសិស្ស-និស្សិត នឹងប្រារព្ធឡើងនៅ​ថ្ងៃទី ១៩ វិច្ឆិកាខាងមុខនេះ

កិច្ចពិភាក្សា ដែលជាផ្នែកមួយនៃកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី២ នឹងប្រារព្ធឡើងជាលើកទី២ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅទីតាំង ‘The Factory Phnom Penh’ ក្រោមប្រធានបទ“ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?” ។

បង្កើតទម្លាប់សន្សំ ដើម្បីសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ

អ្នកជំនាញរូបនេះបន្តឱ្យដឹងទៀតថា យ៉ាងហោចណាស់ ៥% នៃចំណូល គួរតែត្រូវបានកាត់ទុក សម្រាប់សន្សំ ហើយបើសិនជាចង់ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រាក់សន្សំនេះគឺកុំប៉ះពាល់ឱ្យសោះ ពោលគឺចាត់ទុកថា យើងបានចាយវាយប្រាក់នោះអស់ហើយ…

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការអនុវត្ត និងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

NBC ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន MSMEs និងបុគ្គលស្វ័យនិយោជន៍

ធនាគារជាតិនៃកម្ពុជា (NBC) ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

ការចាប់យក និងអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិកម្ពុជា

ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំលូទំលាយ និងកសាងភាពជាដៃគូជាសកល