សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ កំពុងប្រារព្ធឡើងក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ»

សៀមរាប ៖ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន និងកំពុងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ (AMC) ដោយទទួលបានការចូលរួមពីមនុស្សប្រមាណ ៤០០នាក់។ ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏សំខាន់មួយដែលថ្នាក់ដឹកនាំមីក្រូហិរញ្ញវត្ថុ និងធនាគារ​ មកជួបជុំ និងពិភាក្សា ផ្លាស់ប្តូរភាព​ជោគជ័យ ក៏ដូចជាចន្លោះខ្វះខាតនៃវិស័យ ព្រមទាំងសិក្សា​ និងតាមដានឱកាសតាមរយៈនិន្នាការនៃការអភិវឌ្ឍថ្មីៗ ក៏ដូចជាការធ្វើបច្ចុប្បន្នភាព​នៃការប្រែ​ប្រួល​បទប្បញ្ញត្តិថ្មីៗថែមទៀត។

ប្រធានបទសម្រាប់ឆ្នាំ២០២៤ នេះ គឺនិរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ដែលនឹងស្វែងយល់អំពីរបៀបដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចបន្តជំរុញការអនុវត្ត ប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវរបស់មីក្រូហិរញ្ញវត្ថុក្នុងការរក្សានិរន្តរភាពសម្រាប់វិស័យ និងភាពធន់នៃសេដ្ឋកិច្ចតាមរយៈការទទួលយកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ លើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការចូលរួមក្នុងគំនិតផ្តួចផ្តើមហិរញ្ញវត្ថុអាកាសធាតុ។

សន្និសីទនេះនឹងផ្តល់ជូននូវវេទិកាមួយដើម្បីភ្ជាប់ទំនាក់ទំនង ចូលរួម ផ្លាស់ប្តូរ និងស្វែងយល់​អំពី​បញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តបរិយាប័ន្នហិរញ្ញវត្ថុ ការអនុវត្តល្អបំផុតនៃហិរញ្ញប្បទាន​បៃតង ការអភិវឌ្ឍផលិតផលទឹកស្អាត និងអនាម័យ ការរក្សាកំណើនប្រកបដោយទំនួលខុសត្រូវ និង​និរន្តរភាព និងការចាប់យកឱកាសថ្មីៗ ការទទួលយក និងសម្របទៅនឹងបច្ចេកវិទ្យាប្រកបដោយនវា​នុវត្តន៍ ដើម្បីផ្សារភ្ជាប់ទៅនឹងការវិឌ្ឍន៍នៃបទប្បញ្ញត្តិរបស់និយ័តករពាក់ព័ន្ធ។

យ៉ាងណាមិញ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ នឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន ៧ ​រួមមាន៖ ១. ទទួលបានព័ត៌មានជាមួយនឹងទស្សនទានពីនិយ័តករនូវបទប្បញ្ញត្តិ ប្រកាស និងសារាចរណ៍ ណែនាំថ្មីៗ។ ២. បង្ហាញពីបច្ចុប្បន្នភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុង​ប្រទេស​កម្ពុជា​ ព្រម​ទាំងពិនិត្យមើលនិន្នាការសំខាន់ៗ បញ្ហាប្រឈម និងឱកាស។ ៣. សម្របសម្រួលក្នុងការចែករំលែកនូវចំណេះដឹងក្នុងចំណោមអ្នកអនុវត្ត អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ៤. បង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ និងឧត្តមានុវត្តន៍នៃផលិតផលហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មជាគំរូ។ ៥. ស្វែងយល់ពីសក្តានុពលនៃបច្ចេក​វិទ្យាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ៦. ជំរុញកិច្ចពិភាក្សាស្តីពីហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងសង្គម។ ៧. បង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ផ្តល់អនុសាសន៍សម្រាប់​វិស័យហិរញ្ញវត្ថុនាពេលអនាគតនៅកម្ពុជា។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៨ មក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំព្រឹត្តិការណ៍​ប្រចាំឆ្នាំដែលបានប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ថ្នាក់ដឹកនាំអាជីវកម្មលេចធ្លោ ថ្នាក់ដឹកនាំ​ធនាគារ​ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហា​សំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍ និងកំណើនមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក