ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile។

សេវាកម្មនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ABA Mobile អាចតាមដានសុខភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ ស្ករ (K-Score) យ៉ាងងាយស្រួលនៅក្នុងអេបផ្ទាល់។ របាយការណ៍ឥណទានសំដៅលើកំណត់ត្រាដោយផ្នែក ដែលអ្នកប្រើប្រាស់អាចពិនិត្យមើលព័ត៌មាននៃប្រវត្តិឥណទានផ្ទាល់ខ្លួន។ ដោយឡែក ខេ ស្ករ គឺជាតួលេខដែលវាស់ស្ទង់កម្រិតហានិភ័យរបស់បុគ្គល និងព្យាករណ៍ពីលទ្ធភាពក្នុងការបង់សងត្រឡប់។

តាមរយៈនៃការដាក់ឱ្យប្រើប្រាស់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនេះ អតិថិជនអាចស្នើសុំ របាយការណ៍ឥណទានផ្លើស និងពិន្ទុ ខេ-ស្ករ របស់ ស៊ីប៊ីស៊ី ដោយផ្ទាល់តាមរយៈ ABA Mobile។ ការភ្ជាប់ប្រព័ន្ធនេះ មានបំណងពង្រឹងបទពិសោធរបស់អតិថិជន និងលើកកម្ពស់ឥរិយាបថនៃការចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់នូវមធ្យោបាយសម្រាប់គ្រប់គ្រងការទូទាត់របាយការណ៍ឥណទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ ABA បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការសេវាកម្មនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារចំពោះបរិយាបន្ន និងការអប់រំផ្នែកហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា ៖

«តាមរយៈការភ្ជាប់ប្រព័ន្ធរបស់ CBC ដោយផ្ទាល់ទៅក្នុង ABA Mobile យើងខ្ញុំអាចជួយសម្រួលដល់អតិថិជនក្នុងការតាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់ធ្វើការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព»។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញឌីជីថលូបនីយកម្ម ដើម្បីផ្តល់នូវបទពិសោធន៍រលូនសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអាចឲ្យពួកគាត់ចូលមើលព័ត៌មានហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួលនៅលើស្មាតហ្វូន។

លោកបានបន្ថែមថា ៖

«យើងខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណោះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសម្រាប់អតិថិជនកម្ចីជាច្រើន»។

សូមបញ្ជាក់ថា ឥឡូវនេះ អ្នកប្រើប្រាស់ ABA Mobile អាចចូលមើលព័ត៌មានឥណទានរបស់ខ្លួនបានតាមជំហានដូចខាងក្រោម៖

  • បើកអេប ABA Mobile ហើយចូលទៅកាន់ផ្នែក សេវាកម្ម
  • ចុចលើ ក្រេឌីត ប្យួរ៉ូ ខេមបូឌា ហើយយល់ព្រមតាម ខ និងលក្ខខណ្ឌ
  • នៅលើទំព័រដើម សូមជ្រើសរើស កញ្ចប់របាយការណ៍ឥណទានផ្លើស ឬ ពិន្ទុ ខេ-ស្ករ ហើយផ្ទៀងផ្ទាត់ព័ត៌មាន
  • ជ្រើសរើសគណនី ABA ណាមួយ ដើម្បីទូទាត់ បន្ទាប់មក ស្វែងរករបាយការណ៍ឥណទាន/ពិន្ទុ ខេ-ស្ករ លើទំព័រដើម។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន