វិស័យមីក្រូហិរញ្ញវត្ថុ រំពឹងចូលរួមផ្លាស់ប្ដូរជីវភាពពលរដ្ឋកម្ពុជាឱ្យប្រសើរ ទោះជានិន្នាការ​ពិភពលោក​កំពុងស្ថិត​ក្នុងភាពស្រពេចស្រពិល

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៀបចំនូវសន្និសីទប្រចាំឆ្នាំ ក្រោមប្រធានបទ និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃ​វិស័យ»។

មិនខុសគ្នាប៉ុន្មានពីឆ្នាំមុនៗ សន្និសីទមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំនេះ ប្រព្រឹត្តទៅដោយប្រមូលផ្តុំនូវអ្នកបង្កើត​គោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ថ្នាក់ដឹកនាំអាជីវកម្ម ​និងអង្គ​ការ​ជាដៃគូ ដើម្បីពិភាក្សា​អំពីនិន្នាការ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍ និងកំណើននៃវិស័យ​មីក្រូ​ហិរញ្ញ​វត្ថុនៅកម្ពុជា។

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងក្នុងឱកាសសន្និសីទនេះថា ៖ និរន្ដរភាព និងបរិយាបន្ននៃវិស័យមីក្រូហិរញ្ញវត្ថុ មានសារៈសំខាន់​ក្នុងការ​ធានា​ឱ្យបានថា ប្រជាជន កម្ពុជាគ្រប់រូបទទួលបាននូវផ្លែផ្កាពីកំណើនសេដ្ឋកិច្ច ជាពិសេស​ប្រជាជនដែលរស់នៅតាមតំបន់ ជនបទ និងតំបន់ដែលជួបការលំបាកតាមរយៈ​ការប្រើប្រាស់​នូវសេវា និងផលិតផលហិរញ្ញវត្ថុ។ ប្រជាជនកម្ពុជាប្រមាណ ៧៤.៤% រស់នៅតំបន់ជនបទ ហើយមានលទ្ធភាពនៃការទទួលបាននូវសេវាកម្ម ហិរញ្ញវត្ថុរបស់ពួកគាត់គឺនៅមានកម្រិតនៅទ្បើយ។ ដូច្នេះ វិស័យមីក្រូហិរញ្ញវត្ថុ បាន និងកំពុងបំពេញចន្លោះខ្វះខាតទាំងនេះតាមរយៈការផ្តល់ឱ្យ​បុគ្គលម្នាក់ៗ និងម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនានា នូវលទ្ធភាពទទួលបានប្រភពទុន​ដែលចាំបាច់។

បើតាមប្រសាសន៍របស់លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  បរិយាកាសពិភពលោកបានបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ច​កម្ពុជា និងបន្តប៉ះពាល់ដល់ប្រាក់​ចំណូល​របស់ពលរដ្ឋដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ។

ជាក់ស្ដែង យោងតាមរបាយការណ៏របស់សមាគម ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ឃើញថា ឥណទាន​ប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៥,៩% ដល់ ៨,៧%, ការរៀបចំឥណទានឡើងវិញកើនឡើងពី ២,០% ដល់ ៣,៨%, កម្ចីដែលលុបចោលកើន​ឡើង​ពី ០,៨% ដល់ ១,២% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមាន​កំណើនត្រឹម១%ប៉ុណ្ណោះ ដោយមានកំណើនពី ៥១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។

ដើម្បីដោះស្រាយនូវបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ​នៃកម្ពុជាបានផ្តល់ការលើកទឹក​ចិត្ត និងសម្រួលផ្នែកបទបញ្ញាត្តិផ្សេងៗ ដើម្បីគ្រឹះស្ថានផ្តល់នូវ​ការរៀបចំឥណទានទ្បើងវិញជូន​អតិថិជន​ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ការណ៍នេះអាចជួយដោះស្រាយបានត្រឹមតែក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ សម្រាប់​រយៈពេល​វែង ការរក្សាបាននូវភាពគ្រប់គ្រាន់នៃអនុបាតដើមទុន សន្ទនីយភាព ការមាន​ផែនការ​អាជីវកម្ម​​ច្បាស់លាស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហា​ប្រឈមនេះ និងរក្សានិរន្តរ​ភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។

លោកជំទាវបន្តសង្កត់ធ្ងន់ថា៖

«ទោះបីជាយើងទទួលរងនូវបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏យើងនៅតែសម្លឹងឃើញឱកាស​យ៉ាងច្រើន​សម្រាប់វិស័យ ដែលក្នុងនោះរួមានឱកាសក្នុង​ផ្នែកឌីជីថល និងផ្នែកហិរញ្ញប្បទាន​បៃតង ហើយយើងជួបជុំគ្នានៅថ្ងៃនេះ គឺដោយសារការជឿជាក់​ទៅលើវិស័យមីក្រូហិរញ្ញវត្ថុដែលជាកំលាំងក្នុង​ការផ្លាស់ប្តូរជាវិជ្ជមានទៅលើជីវភាពរស់​នៅរបស់ប្រជាជន»។

យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុង​កម្រិត ៣,២% នៅឆ្នាំ២០២៤ ក្នុងនោះសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ត្រូវបានព្យាករថា នឹងកើនឡើង ១,៧% ប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍មានកំណើន ៤,៣% និងសេដ្ឋកិច្ចប្រទេស​អាស៊ានកើនឡើង ៤,៥%។

ស្ថិតនៅក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចក្នុងល្បឿនយឺតជា​សកលនេះ សេដ្ឋកិច្ចប្រទេសកម្ពុជា​ឆ្នាំ២០២៤ ក៏បានរងនូវផលប៉ះពាល់ និងមានការថមថយនៃ​កំណើនសេដ្ឋកិច្ចដែរ ដោយកើនឡើង ៦%។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបន្តរក្សា​ស្ថិរភាពនិង លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល អនុវត្តគោលនយោបាយ​រូបិយវត្ថុសមស្រប ពង្រឹងសុខុមាលភាពប្រព័ន្ធធនាគារ អភិវឌ្ឍប្រព័ន្ធទូទាត់ ពង្រឹងកិច្ចការពារ​អតិថិជន និងសុវត្ថិភាព​ហិរញ្ញវត្ថុ ព្រមទាំងផ្តោតការយកចិត្តទុកដាក់ខ្ពស់​លើឥណទាន​ប្រកបដោយ​ភាពទទួលខុសត្រូវជាដើម។

គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុ មានទ្រព្យសកម្មចំនួន ២៥ ទ្រីលានរៀល (ស្មើនឹង ៦,២ ប៊ីលានដុល្លារអាមេរិក) ដោយបានផ្តល់ឥណទានជូនអតិថិជនចំនួន ២១,៣ ទ្រីលានរៀល (ស្មើនឹង ៥,២ ប៊ីលានដុល្លារអាមេរិក) និងមានគណនីឥណទានចំនួន ១,៦ លាន គណនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក