ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការអនុវត្ត និងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ដែលក្នុងនោះរួមមាន៖ ការរៀបចំគម្រោងចំណូលចំណាយ ការកំណត់ផែនការសន្សំ ការវិនិយោគ ការដោះស្រាយបំណុល និងការរៀបចំផែនការចូលនិវត្តន៍ជាដើម។ នេះបើយោងតាម ទិន្នន័យពីឯកសារពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ដែលចេញផ្សាយដោយធនាគារជាតិនៃ កម្ពុជា។

ទន្ទឹមគ្នានេះ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី១៣៥ ក្នុងចំណោម​ប្រទេស​ចំនួន ១៤៤ ក្នុង​ការស្ទង់មតិ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ២០១៥ របស់អង្គការ Global Financial Literacy Excellence Center (GFLEC) ដោយ​ទទួលបាន​ពិន្ទុត្រឹម​តែ ១១.៥ ប៉ុណ្ណោះ លើ​ពិន្ទុសរុប២១។ ទិន្នន័យនេះ បានស្ដែងឱ្យឃើញថាចំណេះដឹងរបស់ប្រជាជនកម្ពុជាទៅលើផ្នែកហិរញ្ញវត្ថុ​ នៅមានកម្រិតទាប ដែលត្រូវការពង្រឹងបន្ថែម។

ដោយឡែកពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសង្គមជាតិវិញ ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ។

លោក​ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងកម្មវិធី​បញ្ជ្រៀប​​​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុដែលរួមមាន៖ ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែង​ចំណូលចំណាយ ការរក្សាទុកប្រាក់​សន្សំ ការវិនិយោគ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបាន​ត្រឹមត្រូវដើម្បីភាព​រីកចម្រើន​ជាដើម គឺជាបំណិនជីវិតដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននៅ​ក្នុងជីវភាពរស់​នៅ​ប្រចាំថ្ងៃ ដែលជួយឱ្យយើងអាចគ្រប់គ្រង ចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​អាចជៀសវាងការ​ជាប់បំណុលច្រើនលើសលប់។​ ក្នុងនោះ ការសន្សំក៏រាប់ថាជាបំណិនជីវិតមួយ ដែលអាចនាំឱ្យក្រុមគ្រួសារមួយមានការគ្រប់គ្រងហិរញ្ញ​វត្ថុបានល្អផងដែរ។

លោក ហេង រមណី នាយកប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្មរបស់​មីក្រូហិរញ្ញវត្ថុ AMK បានឱ្យ​ដឹងថា ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជិវិតដ៏មានសារៈសំខាន់មួយដែលមនុស្សគ្រប់វ័យគួរ​តែមាន។ វិន័យនៅក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុនេះដែរ គួរតែមានតាំងពីតូច និងដឹងក្ដីមកតែម្ដង ដោយឪពុក​ម្ដាយ​ដើរតួនាទីសំខាន់ក្នុងការបង្រៀនទៅកូនៗ​របស់ពួកគេ។

ទម្លាប់ក្នុងការចាត់ចែងលុយកាក់បានល្អ ក៏ជាផ្នែកមួយក្នុងការជួយជំរុញឱ្យបុគ្គលមានភាពចាស់ទុំ​ជាងមុ​ន​ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន មិនងាយចាយវាយផ្ដេសផ្ដាស់ ហើយក៏មិនងាយនឹងទោរ​ទន់ទៅតាមសម្ភារៈនិយម ឬទំនោររបស់សង្គមដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហេង រមណី។

ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ កញ្ញា វ៉ា ផាវ៉ាន ដែលជាបុគ្គលិកនៅក្រុមហ៊ុន​ឯកជន​ មួយបានចែករំលែកអំពីបទពិសោធន៍ពាក់ព័ន្ធនឹងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយពីមុនមកកញ្ញា​តែងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែក្រោយបានអនុវត្តនូវទម្លាប់ក្នុងការចាយវាយឱ្យបានត្រឹម​ត្រូវឡើង​វិញ យុវតីរូបនេះលែងសូវជួបបញ្ហាខ្វះលុយកាក់សម្រាប់ចាយវាយប្រចាំខែទៀត។

ជាទម្លាប់ ក្រោយពេលដែលទទួលបានចំណូលមក កញ្ញាតែងបែងចែកប្រាក់ទាំងនោះទៅតាមគណនី ធនាគារផ្សេងគ្នា ដែលគណនីនីមួយៗគឺប្រើសម្រាប់គោលដៅចាយវាយខុសៗគ្នា។ ក្នុងនោះ​ កញ្ញាមានគណនី១ សម្រាប់ទុកចំណាយប្រចាំថ្ងៃ និងគណនីមួយទៀតសម្រាប់ការចំណាយចាំបាច់ ដូចជាបង់ថ្លៃផ្ទះ និងទឹកភ្លើងជាដើម។

បន្ថែមពីការគ្រប់គ្រងលុយកាក់សម្រាប់ចាយវាយប្រចាំថ្ងៃបានគ្រប់គ្រាន់ទៅហើយនោះ យុវតីដដែល​នេះក៏បានរៀបចំផែនការដើម្បីសន្សំផងដែរ ដោយកញ្ញា ផាវ៉ាន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានគណនីពីរផ្សេងទៀតទុកសម្រាប់ការសន្សំ ដែលគណនីមួយសម្រាប់សន្សំពេលគ្រាអាសន្ន (Emergency package) និងគណនីមួយទៀតសម្រាប់ការសន្សំដើម្បីសម្រេចគោលដៅណាមួយ»។

តាមរយៈការរៀបចំបែបនេះ កញ្ញាផ្ទាល់មិនសូវជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដែលការណ៍នេះក៏បានជះផល វិជ្ជមានទៅដល់ក្រុមគ្រួសាររបស់កញ្ញាផងដែរ។ ជះផលវិជ្ជមានត្រង់ថា យុវតីរូបនេះកម្រទាមទារ អ្វីដែល លើសពីសមត្ថភាពរបស់ខ្លួន និងក្រុមគ្រួសារ ពោលគឺនៅពេលចង់បានអ្វីមួយ ផាវ៉ាន តែងសន្សំដើម្បីទិញ ដោយខ្លួនឯង។

លោក រុំ រដ្ឋា នាយកហិរញ្ញវត្ថុគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ​អម្រឹតបានបែងចែកអត្ថប្រយោជន៍ដែលទទួលបានការចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសការចេះគ្រប់គ្រង និងសន្សំជាពីរប្រភេទគឺ ការបង្កើត​ទម្លាប់ល្អ​សម្រាប់គ្រួសារ និងការចូលរួមបង្កើតរំហូរសាច់ប្រាក់ចូលសេដ្ឋកិច្ចជាតិ។

ការបង្កើតទម្លាប់ល្អមានន័យថាសមាជិកនីមួយៗក្នុងគ្រួសារដឹងពីសារៈសំខាន់នៃការសន្សំ និងមាន ផែនការ​សន្សំរៀងៗខ្លួន ដូច្នេះក្នុងករណីចាំបាច់ណាមួយ ពួកគេមានប្រាក់បម្រុងទុករួចជាស្រេច ហើយការមាន​ប្រាក់បម្រុងទុកនេះទៀតសោត នឹងជួយបញ្ចៀសបុគ្គលម្នាក់ ឬគ្រួសារមួយ ឱ្យចេញឆ្ងាយពីកម្ចីក្រៅផ្លូវការ ដែលអាចទាញពួកគេឱ្យធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅពេល​ក្រោយ។

សម្រាប់សេដ្ឋកិច្ចជាតិវិញ គឺនៅពេលដែលគ្រួសារ ឬបុគ្គលម្នាក់ៗប្រើប្រាស់វិធីសន្សំប្រាក់ដោយការ​យកប្រាក់​ទៅដាក់នៅធនាគារ។ វិធីសន្សំបែបនេះ អ្នកសន្សំខ្លួនឯងក៏ទទួលបានការប្រាក់ត្រឡប់មក វិញ រីឯសេដ្ឋកិច្ចជាតិក៏មានចរន្ដល្អ។ សេដ្ឋកិច្ចមានចរន្តល្អ ព្រោះថាធនាគារមានប្រាក់បម្រុងទុកច្រើន​សម្រាប់​ផ្ដល់ជាឥណទានដល់ ប្រជាជន ឬម្ចាស់អាជីវកម្មក្នុងស្រុកដែលមានបំណង​ចង់ពង្រីក​​អាជីវកម្មរបស់​ខ្លួនជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច