បង្កើតទម្លាប់សន្សំ ដើម្បីសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ

ភ្នំពេញ ៖ ការសន្សំ ជាផ្នែកមួយនៃចំណេះដឹងហិរញ្ញវត្ថុ ដែលមានភាពចាំបាច់សម្រាប់ការរស់នៅប្រចាំ​ថ្ងៃ ហើយការសន្សំក៏ចាត់ទុកថាជាទម្លាប់ល្អនៃការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែលមនុស្សគ្រប់វ័យគួរ​តែមានផងដែរ។ ជាមួយគ្នានេះ ការសន្សំអាចធ្វើឡើងក្នុងគោលដៅខុសៗគ្នា ប៉ុន្តែគោលដៅសន្សំដែលពេញនិយមជាងគេ​រួមមាន៖ ការ​សន្សំសម្រាប់ករណីអាសន្ន ការសន្សំសម្រាប់ចូលនិវត្តន៍ និងការសន្សំសម្រាប់គោលដៅអនាគត ដែលអាចមានរយៈពេលវែង ឬខ្លី។

សម្រាប់ទម្លាប់នៃការសន្សំនេះផងដែរ អ្នកជំនាញបានអះអាងថា គួរតែត្រូវបានបណ្ដុះតាំងពីវ័យកុមារមកម៉្លេះ ព្រោះនៅពេលដែលកុមារធំធាត់ឡើងជាមួយនឹង​ទម្លាប់​​សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះគេនឹងក្លាយជាមនុស្សមានវិន័យ។

លោក កុក ថា អគ្គនាយកក្រុមហ៊ុនអេហ្វអេចអេហ្វ ខេបភីថល បានមានប្រសាសន៍ថា ៖ «ការសន្សំនេះ មិនចាំបាច់ទាល់តែមានចំណូលច្រើននោះទេ វាគឺជាវិន័យ​ដែល​យើងត្រូវតែដាក់កំហិតខ្លួនឯងឱ្យសន្សំតិចនៅពេលមានចំណូលតិច ហើយ​សន្សំ​កាន់តែច្រើននៅពេលមានចំណូលច្រើន»។

អ្នកជំនាញរូបនេះបន្តបានបញ្ជាក់ទៀតថា ៖

«យ៉ាងហោចណាស់ ៥% នៃចំណូល គួរតែត្រូវបានកាត់ទុកសម្រាប់សន្សំ ហើយប្រសិនបើចង់ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រាក់​សន្សំ​នេះគឺកុំប៉ះពាល់ឱ្យសោះ ពោលគឺចាត់ទុកថា យើងបានចាយវាយប្រាក់នោះអស់ហើយ»។

ជាទូទៅ ចំពោះការសន្សំគេអាចធ្វើឡើងក្នុងរូបភាពធំៗចំនួន២ គឺការសន្សំ​ក្រៅផ្លូវការ និងការសន្សំផ្លូវការ។ ការសន្សំក្រៅផ្លូវការរួមមាន ការរក្សាទុក​ប្រាក់​ដោយ​ខ្លួន​ឯង​ ការផ្ញើនឹងបងប្អូន ឪពុកម្ដាយ ឬសាច់ញាតិ និងការលេងតុងទីនជាដើម។ ចំណែកឯការសន្សំ បែបផ្លូវការគឺសំដៅទៅលើការសន្សំជាមួយ​គ្រឹះស្ថាន​ផ្លូវការដូចជា ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។ យ៉ាងណាក៏ដោយ បើទោះបីជាការសន្សំគេអាចធ្វើបានច្រើនវិធីក្ដី ប៉ុន្តែអ្នកជំនាញនៅតែលើកទឹកចិត្តឱ្យប្រជាជនជ្រើសរើស​យក​ការ​សន្សំជាមួយគ្រឹះស្ថានផ្លូវការ។

លោក ឡាំង មុំា នាយកនៃនាយកដ្ឋានឌីជីថលរបស់ធនាគារ Maybank បានឱ្យ​ដឹងថា៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាហិរញ្ញវត្ថុគឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងកាលពី​ប៉ុន្មាន​ឆ្នាំមុន ដូច្នេះហើយ មិនចំពោះតែការសន្សំនោះទេ ការទុកដាក់លុយកាក់ផ្សេងៗក៏អាចធ្វើបានតាមរយៈបច្ចេកវិទ្យា ឬអនឡាញ(Online) ដែលកាន់តែបង្កភាពងាយស្រួល​ខ្លាំង​មែន​ទែន។

លោកបានសង្កត់ធ្ងន់ថា៖

«បច្ចុប្បន្ន ធនាគារនៅស្រុកយើងមានច្រើនស្ថាប័នណាស់ អីចឹងហើយ​ចំពោះការ​ប្រាក់​ក៏កាន់តែប្រកួតប្រជែងដែរ…. និយាយរួមទៅដាក់​តែ​ប្រាក់ចោលក៏ទទួលបានការប្រាក់ជារៀងរាល់ឆ្នាំដែរ ហើយចំនួននៃប្រាក់សន្សំក៏កើនឡើងដូចគ្នា»។

ពាក់ព័ន្ធទៅនឹងការសន្សំប្រាក់ផ្លូវការនេះផងដែរ បច្ចុប្បន្ននេះក្រៅពីស្ថាប័នធនាគារដែលទទួលប្រាក់សន្សំ ប្រជាជនក៏មានជម្រើសផ្សេងទៀត នោះគឺការសន្សំជាមួយ​ក្រុមហ៊ុនធានារ៉ាប់រងដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ គួរកត់សម្គាល់ថា សេវាធានារ៉ាប់រងអាយុជីវិតបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធទៅនឹង​ផែនការណ៍​ហិរញ្ញវត្ថុ។

លោក ជីម គង់ហ៊ុយ  អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត​មិនត្រឹមតែ​ជាមធ្យោបាយ​ក្នុង​ការធានា​ឱ្យ​បាននូវស្ថិរភាពហិរញ្ញវត្ថុនាពេល​អនាគតប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយសន្សំប្រាក់ដ៏មានប្រសិទ្ធភាពខ្ពស់មួយសម្រាប់​ប្រើប្រាស់​ក្នុងគោលដៅ​សំខាន់ៗ​របស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។

បើតាមលោកអគ្គនាយក ការសន្សំជាមួយក្រុមហ៊ុនធានារ៉ាប់រងនេះ ត្រូវបានធ្វើឡើងតាមរយៈការទិញសេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់គោលដៅ ការសិក្សា​របស់​កូនៗ គោលដៅសំខាន់ៗក្នុងជីវិត និងសម្រាប់ការចូលនិវត្តន៍ជាដើម។ មិនខុសពីការសន្សំនៅស្ថាប័នធនាគារប៉ុន្មានឡើយ អតិថិជនអាចសន្សំប្រាក់ម្តងបន្តិចៗ​ជារៀង​រាល់ខែ រាល់ឆមាស ឬរាល់ឆ្នាំ ហើយរយៈពេល ១០ ឬ ១៥ ឆ្នាំក្រោយ ពួកគាត់នឹងមានលុយស្របតាមផែនការដែលបានកំណត់សម្រាប់ប្រើប្រាស់​តាម​គោល​ដៅតែម្តង។

លោក ជីម គង់ហ៊ុយ បានមានប្រសាសន៍ទៀតថា៖

« ការធានារ៉ាប់រងអាយុជីវិត ជាការ​បង្កើតមូលដ្ឋាន​គ្រឹះសេដ្ឋកិច្ចដ៏រឹងមាំមួយសម្រាប់​ក្រុមគ្រួសារ ហើយយើងត្រូវ​ការ​ការចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយដើម្បីពង្រឹងការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពីសារ​សំខាន់​នៃវិស័យនេះ​នៅក្នុងជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋយើង។»

ដូច្នេះ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ក៏ដូចជាដើម្បីជំរុញបន្ថែមនូវការសន្សំ ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត FWD ក៏បានបន្ថែមសេវាកម្មជា​បន្ត​បន្ទាប់ ដោយក្នុងនោះក៏មានសេវាកម្មសន្សំ​រយៈពេលខ្លីផងដែរ។

និយាយជារួម ការសន្សំ គឺមានសារៈសំខាន់សម្រាប់ទាំងសេដ្ឋកិច្ចបុគ្គលផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិ ដោយប្រាក់​សន្សំអាចជួយធ្វើឱ្យសេដ្ឋកិច្ចមានចរន្តល្អ។ រីឯចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏កាន់តែមាន​សារៈសំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវា​ហិរញ្ញវត្ថុ​ផ្លូវការ ព្រមទាំង​ការ​លើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន