Vinfast ត្រៀមនឹងបញ្ចេញម៉ូតូអគ្គិសនីដែលអាចប្តូរអាគុយបាន និងអាចសាកថ្មនៅផ្ទះដោយផ្ទាល់

ក្រុមហ៊ុនផលិតរថយន្ត VinFast ត្រៀមនឹងបង្ហាញម៉ូតូអគ្គិសនីអាចប្តូរអាគុយជាលើកដំបូងរបស់ខ្លួនឈ្មោះថា Evo Max ក្នុងខែតុលានេះ ប្រហែលមានតម្លៃ ២០ លានដុងក្នុងមួយគ្រឿង (៧៥៩ ដុល្លារ)

ការដំឡើងពន្ធរបស់ Trump ៩៣,៥% លើធ្យូងក្រាភីតនាំចូលពីចិន នឹងបង្កើនថ្លៃដើមនៃការផលិត EV នៅអាម៉េរិក

កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកប្រកាសដំឡើងពន្ធ ៩៣,៥% លើក្រាភីតនាំចូលពីចិន ដោយចោទប្រកាន់ថា ប្រទេសនេះលក់ក្រាភីតក្នុងតម្លៃក្រោមទីផ្សារនៅអាម៉េរិក។

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ចាប់ផ្តើមប្រតិបត្តិការនៅរោងចក្រក្នុងស្រុកទីពីររបស់ខ្លួន

លោក Nguyen Viet Quang នាយកប្រតិបត្តិក្រុមហ៊ុន Vingroup លើកឡើងថា គោលដៅរបស់ VinFast ផលិតរថយន្តសរុបឱ្យបានចំនួន ១ លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការកើនឡើងតម្រូវការពីបរទេស

រថយន្តអគ្គិសនីម៉ូដថ្មីរបស់ Xiaomi ទទួលបានការបញ្ជាទិញជាង ២សែនគ្រឿងបន្ទាប់ពីប្រកាសដាក់លក់បានត្រឹមតែ ៣នាទី

Xiaomi បានលើកឡើងថា រថយន្តម៉ូឌែលថ្មី YU7 ទទួលការបញ្ជាទិញច្រើនជាង ២ សែនគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ នាទី បន្ទាប់ពីត្រូវបានដាក់លក់កាលពីថ្ងៃព្រហស្បតិ៍

ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី

BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD រកចំណូលប្រចាំឆ្នាំច្រើនជាង ១០០ ពាន់លានដុល្លារ វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla

BYD រាយការណ៍ថា កំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន ៧៧៧ ពាន់លានយ័ន (១០៧ ពាន់លានដុល្លារ) ពីការចែកចាយរថយន្តចំនួន ៤,២៧ លានគ្រឿងក្នងឆ្នាំ ២០២៤។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាម៉េរិក Tesla មានចំនួន ៩៧,៧ ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថយន្តដែលប្រើថ្មថាមពល ១,៧៩ លានគ្រឿង។

ក្រុមហ៊ុនរថយន្តអគ្គិសនីចិនខិតខំពង្រីកសមត្ថភាពផលិត ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ និងពន្ធគយ

ប្រសិនបើគោលនយោបាយពន្ធគយរបស់ Trump ប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាមួយដៃគូធំៗដូចជា សហភាពអឺរ៉រុប កាណាដា និងម៉ិកស៊ិក នោះវាអាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការចរចាលក្ខខណ្ឌសម្រាប់ការនាំចេញ EV ជាមួយនឹងពន្ធទាប

ប្រេស៊ីល ផ្អាក់ការសាងសង់រោងចក្ររថយន្តអគ្គិសនីចិន BYD ពាក់ព័ន្ធនឹងករណីកម្មកររស់នៅក្នុងលក្ខខណ្ឌស្រដៀងទៅនឹងទាសភាព

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអយ្យការការងារសាធារណៈ (MPT) បានឱ្យដឹងថា កម្មករជាង ១៦០ នាក់ដែលកំពុងបម្រើការងារជាអ្នកសាងសង់រោងចក្ររថយន្តអគ្គិសនីចិន BYD ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល

Honda និង Nissan ពិភាក្សាគ្នាពីលទ្ធភាពនៃការរួមបញ្ចូលគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន EV ផ្សេងទៀត ជាពិសេសក្រុមហ៊ុនចិន

កាលពីថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Honda និង Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំង ២ កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់កិច្ចសហការគ្នានាពេលអនាគត ដោយប្រើប្រាស់កម្លាំងរបស់គ្នាទៅវិញទៅមក។

Nissan គ្រោងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាពផលិត ២០ ភាគរយ

ស្ថានភាព Nisssan ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀត ដែលកំពុងជួបការលំបាកនៅក្នុងប្រទេសចិន ដោយសារក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀតកំពុងដណ្តើមចំណែកទីផ្សារជាមួយនឹងរថយន្ត EV និងកូនកាត់ Hybrid ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប