ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី

បរទេស៖​ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា រថយន្តអគ្គិសនីរបស់ចិន BYD បានវ៉ាដាច់រថយន្តជប៉ុន Toyota និងក្លាយជាម៉ាករថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសសិង្ហបុរី។

យោងតាមទិន្នន័យរបស់អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) របស់សិង្ហបុរី បានឲ្យដឹងថា BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ។ ជាលទ្ធផល BYD បានក្លាយជារថយន្តដែលពេញនិយមបំផុតក្នុងសិង្ហបុរី​ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿងក្នុងរយៈពេលដូចគ្នា។ លើសពីនេះ Tesla លក់រថយន្តបានចំនួន ៥៣៥ គ្រឿងប៉ុណ្ណោះនៅក្នុងសឹង្ហបុរី។ កាលពីឆ្នាំ២០២៤ Toyota លក់រថយន្តបាន ៧ ៨៧៦ គ្រឿង ដែលច្រើនជាង BYD លក់បានចំនួន ៦ ១៩១ គ្រឿង។  

កាលពីឆ្នាំ ២០២០ BYD បានលក់រថយន្តត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសសិង្ហបុរី ហើយតួលេខនេះបានកើនឡើងដល់ ៨៩ គ្រឿងក្នុងឆ្នាំ ២០២១, ៧៨៦ គ្រឿងក្នុងឆ្នាំ ២០២២ និង ១ ៤១៦ គ្រឿងក្នុងឆ្នាំ ២០២៣។ ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការ​លក់​របស់ Tesla ក៏​បាន​កើន​ឡើងផងដែរ ប៉ុន្តែ​មិន​លឿន​ដូច​ BYD នោះទេ។ Tesla បានលក់រថយន្តចំនួន ២០ គ្រឿងក្នុងឆ្នាំ ២០២០, ៩២៤ គ្រឿងក្នុងឆ្នាំ ២០២១, ៨៧៥ គ្រឿងក្នុងឆ្នាំ ២០២២, ៩៤១ គ្រឿងក្នុងឆ្នាំ ២០២៣, និង ២ ៣៨៤ គ្រឿងក្នុងឆ្នាំ ២០២៤។

តួលេខដែលបង្ហាញពីការកើនឡើងការលក់របស់ BYD មិនសូវជាបង្កការភ្ញាក់ផ្អើលដល់អ្នកជំនាញនោះទេ ដោយសារកត្តាសម្រេចចិត្តរបស់អ្នកបើកបរក្នុងការទិញ BYD ពីព្រោះតម្លៃទាបជាងរថយន្តប្រើសាំង និងរថយន្តអគ្គិសនីផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ BYD បំពាក់ទៅដោយមុខងារទំនើបៗ ដែលអ្នកប្រើប្រាស់ភាគច្រើនយល់ឃើញថា​ ប្រភេទរថយន្តប្រេងសាំងដែលមានមុខងារស្រដៀងគ្នានេះនឹងមានតម្លៃថ្លៃជាង BYD ហើយរថយន្តខ្លះមិនមានលក្ខណៈពិសេសដូច BYD នោះទេ។ សាស្ត្រាចារ្យរង Raymond Ong មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី លើកឡើងថា រថយន្ត EV ត្រូវបានចាត់ទុកថាជាផលិតផលកម្រិតចូលដំបូងនៅក្នុងទីផ្សារដ៏ធំ។ ប្រសិនបើប្រៀបធៀបតម្លៃកម្រិតចូលដំបូងរបស់ BYD ទៅនឹង Tesla នោះតម្លៃ BYD មានលក្ខណៈប្រកួតប្រជែងយ៉ាងខ្លាំង ដែលវាជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកទិញ។

លើសពីនេះ អ្នកជំនាញលើកឡើងថា Tesla ភ្ជាប់មកជាមួយនឹងគោលគំនិត “តិចតួចបំផុត ឬ minimalist” ដែលជាការពេញនិយមក្នុងចំណោមអ្នកចូលចិត្តបច្ចេកវិទ្យា ប៉ុន្តែ BYD ទទួលបានការចាប់អារម្មណ៍ពីមនុស្សទូទៅភាគច្រើន។ ការទទួលស្គាល់កាន់តែច្រើនឡើងនៃម៉ាកយីហោចិនទាំងមូលក៏បានជួយជំរុញ BYD ឱ្យទទួលបានប្រជាប្រិយភាពនាពេលថ្មីៗនេះផងដែរ ដោយស្លាក ‘ផលិតនៅប្រទេសចិន ឬ Made in China” ត្រូវបានគេមើលឃើញថាមានគុណភាពល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *