រថយន្តអគ្គិសនីម៉ូដថ្មីរបស់ Xiaomi ទទួលបានការបញ្ជាទិញជាង ២សែនគ្រឿងបន្ទាប់ពីប្រកាសដាក់លក់បានត្រឹមតែ ៣នាទី

បរទេស៖​ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុនចិន Xiaomi របស់ចិនកើនឡើងជាង ៥% បន្ទាប់ពីដាក់លក់រថយន្តអគ្គិសនីម៉ូដថ្មីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលទទួលបានការពេញចិត្តយ៉ាងខ្លាំងពីអតិថិជន។

Xiaomi គឺជាអ្នកលេងថ្មីនៅក្នុងទីផ្សារ EV ប៉ុន្តែបានដាក់គោលដៅប្រជែងជាមួយនឹង Tesla ដោយបានបញ្ចេញរថយន្តអគ្គិសនីទំនើបរបស់ខ្លួនម៉ូឌែល YU7 ។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Lei Jun បញ្ជាក់ថា តម្លៃរបស់រថយន្តមានចាប់ពី ២៥៣ ០០០ យ័ន (៣៥ ៣២២ ដុល្លារ) ដែលជាតម្លៃថោកជាងម៉ូឌែល Y របស់ក្រុមហ៊ុន Tesla ១ ម៉ឺនយ័ន។ រថយន្តម៉ូឌែលថ្មី YU7 ទទួលការបញ្ជាទិញច្រើនជាង ២ សែនគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ នាទី បន្ទាប់ពីត្រូវបានដាក់លក់កាលពីថ្ងៃព្រហស្បតិ៍។ មុនពេលប្រកាសតម្លៃជាផ្លូវការ របាយការណ៍ពី Citi បានព្យាករណ៍ថា រថយន្ត YU7 នឹងមានតម្លៃប្រហែល ២៥០ ០០០ យ័ន ទៅ ៣២០ ០០០ យ័ន (៣៤ ៨០០ ដុល្លារ ទៅ ៤៤ ៥៩០ ដុល្លារ)។ លើសពីនេះ របាយការណ៍រំពឹងថា ការលក់ប្រចាំខែអាចនឹងមានប្រហែល ៣ ម៉ឺនគ្រឿង ហើយការលក់ប្រចាំឆ្នាំអាចកើនឡើងពី ៣០០ ០០០ គ្រឿងទៅ ៣៦០ ០០០ គ្រឿង។

លោក Lei Jun ​អះអាង​ថា ម៉ូឌែល YU7 ភ្ជាប់មកជាមួយកម្មវិធីជំនួយអ្នកបើកបរ ដំណើរការដោយបន្ទះឈីប Thor របស់ Nvidia ។ កាលពីដំបូង Xiaomi មានគម្រោងចេញលក់ម៉ូឌែល YU7 នៅក្នុងខែកក្កដា ប៉ុន្តែជាក់ស្តែង ម៉ូឌែលនេះត្រូវបានបញ្ចេញកាលពីចុងខែឧសភា។ Xiaomi អះអាងថា រថយន្តនេះអាចបើកបរបានចម្ងាយយ៉ាងហោចណាស់ ៧៦០ គីឡូម៉ែត្រ បន្ទាប់ពីការសាកថ្មបានម្តង លើសពីចម្ងាយ ៧១៩ គីឡូម៉ែត្ររបស់រថយន្ត Tesla ដែលអ្នកប្រើប្រាស់មានការព្រួយបារម្ភអំពីការសាកថ្មញឹកញាប់។

យ៉ាងណាក៏ដោយ បើទោះបីជាក្រុមហ៊ុន Xiaomi មិនបានផ្សព្វផ្សាយពីសមត្ថភាព AI របស់ខ្លួនដូចម៉ាកយីហោផ្សេងទៀត ប៉ុន្តែព្រឹត្តិការណ៍សម្ពោធកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបង្ហាញពីលក្ខណៈពិសេសរបស់ AI ជាច្រើននៅក្នុងរថយន្ត ដូចជា ការអនុញ្ញាតឱ្យអ្នកបើកបរផ្លាស់ប្តូរបទចម្រៀងដោយប្រើចលនាដៃ ឬ សួរកម្មវិធីដើម្បីរកកន្លែងចត។ លើសពីនេះ YU7 ក៏អាចប្រើប្រាស់ Apple Car Play និង Apple Music បានផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *