ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ផែនការហិរញ្ញវត្ថុគឺជាឧបករណ៍មួយដ៏សំខាន់ ដែលជួយឱ្យក្រុមគ្រួសារនីមួយៗដឹងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ និងកំណត់គោលដៅនាពេលអនាគត

អ្នកជំនាញ ៖ សុខភាពហិរញ្ញវត្ថុមានសារៈសំខាន់ ដែលយើងគ្រប់គ្នាគួរតែត្រួតពិនិត្យជាទៀងទាត់

សុខភាពហិរញ្ញវត្ថុល្អ គឺសំដៅទៅលើការចេះចាត់ចែងលុយកាក់ ការចេះរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ការរៀបចំ​គម្រោង​សន្សំ ឬការប្រើប្រាស់កម្ចីដើម្បីពង្រីកអាជីវកម្មជាដើម

ឆ្នាំថ្មីខិតជិតមកដល់ហើយ ! គួរស្វែងយល់គន្លឹះសំខាន់ៗចំនួន ៣ ដើម្បីឱ្យការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែរឹងមាំ

នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដែលជាការបើកទំព័រគ្រឹះសករាជថ្មី ដែលក្រុមគ្រួសារ ក៏ដូចជាបុគ្គលនីមួយៗ គួរពិនិត្យផែនការហិញ្ញវត្ថុរបស់ខ្លួនឡើងវិញ ដើម្បីពង្រឹងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែរឹងមាំ

ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការមិនត្រឹមតែអាចជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់លោកអ្នកកាន់តែរឹងមាំនោះទេ ថែមទាំងជួយឱ្យលោកអ្នកបង្កើតផែនការហិរញ្ញវត្ថុត្រឹមត្រូវ ពិសេសសម្រាប់គ្រួសាររបស់អ្នកនាពេលអនាគត

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

ចំណេះដឹង ៖ ស្វែងយល់ពីការសន្សំប្រាក់ដោយលេងតុងទីន និងការដាក់ប្រាក់បញ្ញើនៅធនាគារមានកាលកំណត់

នៅពេលបច្ចុប្បន្ននេះ មានការផ្សព្វផ្សាយយ៉ាងទូលាយអំពីចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធទៅនឹងការសន្សំប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការដែលមានសុវត្ថិភាពខ្ពស់ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្ទាល់ខ្លួន ក៏ដូចជាសេដ្ឋកិច្ចគ្រួសារផងដែរ

លោក រ័ត្ន សោភ័ណ ៖ ចាប់ផ្ដើមសន្សំជាមួយនឹងចំណូលតិចតួច ដើម្បីចូលរួមកសាងទ្រព្យឱ្យជាតិ

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ការសន្សំគឺត្រូវចាប់ផ្ដើមពីការសន្សំតិចៗ ហើយបង្កើនអាត្រាសន្សំទៅតាមពេលវេលាជាក់ស្ដែង

ស្វែងយល់ពីបទពិសោធន៍សន្សំវៃឆ្លាត ដើម្បីបង្កើនគុណភាពនៃការរស់នៅ

ការសន្សំមិនមែនមានន័យថា ជាការកាត់ចំណាយទាំងអស់ទេ ក៏មិនមែនជាការកាត់បន្ថយស្តង់ដារនៃការរស់នៅដែរ ប៉ុន្តែវាជាការកាត់បន្ថយចំណាយ ដែលមិនចាំបាច់។

យុវវ័យគួរងាកមកចាប់អារម្មណ៍ពីការគ្រប់គ្រងហិរញ្ញវត្ថុទាំង ៤ ចំណុច

ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នកនៅពេលអនាគតជាមិនខាន ដូច្នេះអ្នកគួររៀនគ្រប់គ្រងហិរញ្ញវត្ថុ និងក្លាយជាម្ចាស់ការដោយខ្លួនចាប់ពីពេលនេះទៅ