អ្នកជំនាញ ៖ សុខភាពហិរញ្ញវត្ថុមានសារៈសំខាន់ ដែលយើងគ្រប់គ្នាគួរតែត្រួតពិនិត្យជាទៀងទាត់

ភ្នំពេញ ៖ ជាទូទៅ គេនិយាយតែអំពីការពិនិត្យសុខភាព និងថែរក្សាសុខភាពរាង្គកាយ ប៉ុន្តែមែនទែនទៅ សុខភាពហិរញ្ញវត្ថុក៏ជារឿងសំខាន់មួយទៀតសម្រាប់ការរស់នៅ ដែលប្រជាជនគួរយកចិត្តទុកដាក់។

សុខភាពហិរញ្ញវត្ថុល្អ គឺសំដៅទៅលើការចេះចាត់ចែងលុយកាក់ ការចេះរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ការរៀបចំ​គម្រោង​សន្សំ ឬការប្រើប្រាស់កម្ចីដើម្បីពង្រីកអាជីវកម្មជាដើម។ នៅពេលដែលសុខភាពហិរញ្ញវត្ថុរបស់​បុគ្គលមានភាពល្អប្រសើរហើយ បុគ្គលនោះកម្រនឹងជួបប្រទះ​បញ្ហាហិរញ្ញវត្ថុណាស់។ យ៉ាងណាមិញ ទាំងនេះជាអ្វីដែលយើងគ្រប់គ្នាអាចធ្វើដោយខ្លួនឯងបាន ប៉ុន្តែយើងក៏នៅតែអាចឆែកសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនបានតាមរយៈស្ថាប័នដែលធ្វើការលើរឿងនេះផងដែរ។

Credit Bureau Cambodia (CBC) គឺជាឈ្មោះស្ថាប័នផ្លូវការដែលកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុរបស់ប្រជាជន ឬអតិថិជនដែលធ្លាប់ប្រើប្រាស់ ឬកំពុងប្រើប្រាស់កម្ចីពីស្ថាប័នធនាគារ ឬមីក្រូ ហិរញ្ញវត្ថុ ណាមួយ។

ស្ថាប័នផ្ដល់កម្ចីផ្លូវការ (ធនាគារ ឬមីក្រូហិរញ្ញវត្ថុ)​ ដែលស្ថិតក្រោមធនាគារជាតិនៃកម្ពុជាទាំងនោះ នឹងត្រូវផ្ដល់ជូននូវ​របាយការណ៍សងត្រឡប់របស់អតិថិជន ទៅកាន់ក្រុមហ៊ុន Credit Bureau Cambodia (CBC) ដើម្បីជាទិន្នន័យក្នុងការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។ ក្នុងករណីដែលអតិថិជនមានទំនួលខុសត្រូវក្នុងការសងត្រឡប់ដោយទៀងទាត់ ក៏មានន័យថា អតិថិជនរូបនោះមានសុខភាពហិរញ្ញវត្ថុល្អ ដែលវាអាចជារឿងងាយស្រួលសម្រាប់ពួកគេក្នុងការប្រើប្រាស់កម្ចីផ្លូវការបន្ថែមទៀតនៅថ្ងៃអនាគត។

លោក ផៃ សុផល ដែលជានាយកសេវាអតិថិជននៃក្រុមហ៊ុន CBC បានឱ្យដឹងថា ប្រជាជនអាចឆែកសុខភាពហិរញ្ញវត្ថុរបស់ខ្លួនដោយឥតគិតថ្លៃក្នុងរយៈពេលមួយឆ្នាំម្ដង ពី CBC ដើម្បីអាចដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

លោកបន្តឱ្យដឹងទៀតថា​ ប្រសិនបើប្រជាជនបានត្រួតពិនិត្យ និងបានរកឃើញថារបាយការណ៍ ប្រវត្តិឥណទានរបស់ខ្លួនមិនល្អ ពួកគេក៏នៅតែអាចកែប្រែ (ព្យាបាល) បានតាមរយៈការសងត្រឡប់ឱ្យបានទៀងទាត់វិញ។

បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ ការសងត្រឡប់ទៅកាន់ស្ថាប័នផ្ដល់កម្ចីឱ្យបានទៀងទាត់ ក្នុងរយៈពេលណាមួយ នឹងធ្វើឱ្យប្រវត្តិល្អថ្មីៗទៅគ្របដណ្ដប់នូវប្រវត្តិចាស់ៗ ដែលស្មើទៅនឹងការកសាងប្រវត្តឥណទានឱ្យល្អឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *