តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីមានសញ្ញាថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

តម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៩៥% ឬ មានតម្លៃ ៦២,៨៦ ដុល្លារក្នុងមួយបារ៉ែល ស្តខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧% ឬ មានតម្លៃ ៦៦,៥៨ ដុល្លារក្នុងមួយបារ៉ែល

ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla

ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនាធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត

Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ

Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»

រយៈពេល ​៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយ​ដល់​កម្ពុជាសម្រាប់អភិវឌ្ឍន៍​ប្រទេស​សរុបជាទឹកប្រាក់​ជិត​៦​ពាន់​លានដុល្លារអាមេរិក

ចិន ជាប្រទេស​ដែលផ្ដល់ជំនួយ​ធំមួយ​ដល់កម្ពុជា​ក្នុងការអភិវឌ្ឍ​ប្រទេស​ ជាក់ស្ដែង​ ៣៥​ឆ្នាំ ចិន​បាន​ផ្ដល់ជំនួយ​ដល់កម្ពុជា​ជិត​ ៦​ពាន់លានដុល្លារ

អ្នកជំនាញ ៖ អាមេរិកបិទការនាំចេញឈីបទៅចិន ដូចជាផ្តល់ឱកាសឲ្យចិនក្លាយជាម្ចាស់ទីផ្សារឈីបរបស់ពិភពលោក

អ្នកជំនាញថា លទ្ធផលតបទៅនឹងយុទ្ធសាស្ត្ររបស់លោក Trump ទំនងអាចផ្ទុយស្រឡះខុសពីផែនការ ឬអាចជំរុញឱ្យចិនក្លាយជាម្ចាស់ទីផ្សារបន្ទះឈីបពិភពលោកទៅវិញ

យន្តហោះ Boeing មួយប្រភេទហោះហើរពីចិនត្រឡប់មកអាម៉េរិកវិញ ដោយសារសម្ពាធពន្ធគយរបស់ Donald Trump

ក្រុមហ៊ុនអាកាសចរណ៍ចិនដែលទិញយន្តហោះ Boeing របស់អាម៉េរិកនឹងត្រូវប្រឈមនឹងការបង់ពន្ធគយធ្ងន់ធ្ងរ ដោយសារយន្តហោះ 737 MAX ថ្មីមានតម្លៃទីផ្សារប្រហែល ៥៥ លានដុល្លាររួចទៅហើយ

ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយប៉ះពាល់ផលប្រយោជន៍ចិន

ចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពភាពលំបាកផែ្នកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកតាមរយៈការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែបានព្រមានប្រទេសនានាអំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដែលប្រឆាំងនឹងចិន ដើម្បីសម្របសម្រួលផលប្រយោជន៍របស់ខ្លួន។

Nvidia ប្រឈមនឹងការខាតបង់ ៥,៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិករឹតបន្តឹងការនាំចេញបន្ទះឈីបមួយប្រភេទទៅកាន់ប្រទេសចិន

Nvidia ប្រឈមនឹងការខាតបង់ ៥,.៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានរឹតបន្តឹងការនាំចេញបន្ទះឈីប AI របស់ខ្លួនមួយមានឈ្មោះថា H20 ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់បំផុតមួយ

Nvidia ដើរដល់ជំហ៊ានគ្រោះថ្នាក់រវាងនិយ័តករអាមេរិក និងការថែររក្សាទីផ្សារចិនតម្លៃរាប់ពាន់លានដុល្លារ

ការសម្រេចចិត្តដំឡើងពន្ធដ៏ធ្ងន់ធ្ងរជាមួយមហាយក្សចិន និងគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងធ្វើឲ្យមានការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជួញដូរនៃក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបដ៏ល្បីរបស់អាមេរិក Nvidia

ចិន ឆក់យកឱកាសក្នុងពេលពាណិជ្ជកម្មតានតឹង បង្កើនទុនបម្រុងជាមាសសុទ្ធរាប់សិបតោន

ក្នុងគ្រាដែលជម្លោះពាណិជ្ជកម្មកាន់តែក្តៅរវាងសហរដ្ឋអាមេរិក និងចិន កំពុងបន្តភាពតានតឹងនោះគេសង្កេតឃើញថា ទាំងរដ្ឋាភិបាលចិន និងពលរដ្ឋចិន បានចាត់ទុកថា ដុំមាស គឺជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់ទប់ទល់ជាមួយនឹងបញ្ហាទាំងឡាយ