អ្នកជំនាញ ៖ អាមេរិកបិទការនាំចេញឈីបទៅចិន ដូចជាផ្តល់ឱកាសឲ្យចិនក្លាយជាម្ចាស់ទីផ្សារឈីបរបស់ពិភពលោក

បរទេស ៖ ខណៈរដ្ឋបាលលោក Donald Trump កំពុងព្យាយាមក្នុងការរារាំងទីផ្សារផ្គត់ផ្កង់បន្ទះឈីបទៅកាន់ប្រទេសចិនដែលខ្លួនគិតថាវាគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្អាក់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យារបស់ចិននោះ ប៉ុន្តែអ្នកជំនាញពាណិជ្ជកម្មអន្តរជាតិបានយល់ឃើញថា លទ្ធផលតបទៅនឹងយុទ្ធសាស្ត្ររបស់លោក Trump ទំនងអាចផ្ទុយស្រឡះខុសពីផែនការ ឬអាចជំរុញឱ្យចិនក្លាយជាម្ចាស់ទីផ្សារបន្ទះឈីបពិភពលោកទៅវិញ។

អ្នកជំនាញជាច្រើនដែលបានផ្តល់បទសំភាសជាមួយនឹងកាសែត AFP បានលើកឡើងថា ការទប់ស្កាត់ផលិតផលបន្ទះឈីបទៅកាន់ប្រទេសចិននឹងប្រែក្លាយជាកត្តាជុំរុញដ៏ខ្លាំងក្លាដែលអាចធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងឡាយបង្ខំការអភិវឌ្ឍ និងផលិតបន្ទះឈីបផលិតក្នុងស្រុកដោយខ្លួនឯងកាន់តែច្រើន ហើយឈានទៅដល់ការក្តោបក្តាប់ទីផ្សារបន្ទះឈីបរបស់ពិភពលោកថែមទៀតផង។

លោក Jack Gold អ្នកវិភាគដ៏ល្បីម្នាក់របស់ J.Gold associates បានមើលឃើញបែបនេះថា៖ អ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងអនុវត្តនាពេលបច្ចុប្បន្នអាចក្លាយជាឱ្យកាសផ្តល់ជ័យជំនះដ៏ធំមួយទៅឲ្យប្រទេសចិនទៅវិញនោះទេ ជាពិសេសគឺអាជីវកម្មផលិតបន្ទះឈីបនៅក្នុងស្រុក។ នៅពេលណាមួយដែលពួកគេមានសមត្ថភាពគ្រប់គ្រងបាននោះ ពួកគេនឹងចាប់ផ្តើមលក់បន្ទះឈីបទៅកាន់ពិភពលោក ហើយគ្រប់គ្នានឹងបញ្ជាទិញផលិតផលរបស់ចិន។

លោកបន្ថែមថា៖ នៅពេលដែលវាកើតឡើងហើយ ច្បាស់ណាស់ សហរដ្ឋអាមេរិកនឹងមិនអាចឈរនៅក្នុងតំណែងកំពូលអ្នកចែកចាយបន្ទះឈីបទៀតទេ ហើយថែមទាំងបាត់បង់ចំណែកទីផ្សារទៅឱ្យប្រទេសចិនយ៉ាងធំធេងទៀតផង។

គួរកត់ាសម្គាល់ថា កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអ្នកផលិតដ៏ធំបំផុតរបស់អាមេរិក Nvidia និងគូប្រជែង Advanced Micro Devices (AMD) សុទ្ធតែមើលឃើញនូវតួលេខខាតបង់ដូចគ្នាជុំវិញការសម្រេចចិត្តរបស់អាមេរិកក្នុងការរឹតបន្តឹងអាជ្ញាបណ្ណអាជីវកម្មរបស់ពួកគេជាមួយនឹងប្រតិបត្តិការលក់បន្ទះឈីបទៅឲ្យប្រទេសចិន។

តាមការព្យាករណ៍ Nvidia នឹងអាចខាតបង់ប្រាក់យ៉ាងហោចណាស់ ៥,៥ពាន់លានដុល្លារ ខណៈដែល AMD នឹងអាចបាត់បង់ប្រាក់ចំណេញ ៨០០លានដុល្លារក្រោយគោលការណ៍ថ្មីនេះត្រូវបានប្រកាសជាផ្លូវការ។ ដោយឡែក បើយោងតាមការវិភាគដោយអ្នកជំនាញបច្ចេកវិទ្យាម្នាក់ទៀតគឺលោក Rob Enderle វិញក៏បានទស្សន៍ទាយទុកដូចគ្នាដែរថា ក្រុមហ៊ុនអ្នកផលិតបន្ទះឈីបទាំងឡាយរបស់ចិនដែលនាំមុខដោយក្រុមហ៊ុនយក្ស Huawei corporation នោះនឹងអាចឆក់យកឱកាសដ៏អស្ចារ្យនេះដើម្បីសម្រេចឲ្យបានផែនការក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខបន្ទះឈីបរបស់ពិភពលោក។

លោកបន្តថា គោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលគិតថាអាចវាយប្រហារចិនបាននោះ តាមពិតទៅវាមិនមែនងាយដូចការគិតរបស់គាត់នោះទេ ពីព្រោះវាគឺជាដំណើរការបែបសេដ្ឋកិច្ច។ ដូច្នេះ ការតម្លើងពន្ធរបស់ Trump ពិតជាមិនបានធ្វើឲ្យចិនរងគ្រោះនោះទេ តែបែរធ្វើឲ្យចិនក្លាយជាអ្នកទទួលបានជ័យជំនះក្នុងសង្គ្រាមពាណិជ្ជកម្មមួយនេះទៅវិញ ហើយពិភពលោកនឹងងាកទៅរកចិនកាន់តែច្រើនឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប


Leave a Reply

Your email address will not be published.Required fields are marked *