អាម៉េរិក អនុញ្ញាតឲ្យក្រុមហ៊ុន Nvidia លក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ H200 ទៅឲ្យចិន

កាលពីថ្ងៃអង្គារ៍ ក្រសួងពាណិជ្ជកម្មអាម៉េរិក លើកឡើងថា បន្ទះសៀគ្វីអេឡិចត្រូនិច H200 អាចដឹកជញ្ជូនទៅកាន់ប្រទេសចិនបាន ប្រសិនបើការការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងអាម៉េរិក

ចិន នឹងការពារផលប្រយោជន៍របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈអាម៉េរិកគំរាមដាក់ពន្ធ ២៥%

ចិន បានអះអាងពីការប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដាក់ពន្ធ ២៥% ភាគរយទៅលើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

នាយករដ្ឋមន្ត្រីកាណាដា នឹងទៅប្រទេសចិនក្នុងសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងមានទំហំកាន់តែធំជាងពេលបច្ចុប្បន្ន

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ជាង​ ៦ ១០០លានដុល្លារ​អាម៉េរិក​

ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​

មហាយក្សចិន ត្រៀមខ្លួនស្វាគមន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៦នេះ

សារព័ត៌មានប៊ុលហ្គារី​ Novinata កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងឆ្នាំ២០២៦នវ នឹងអាចមើលឃើញកំណើនកាន់តែល្អជាងឆ្នាំទៅទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាមួយនឹងគោលនយោបាយជំរុញសេដ្ឋកិច្ចច្រើនវិធីសាស្ត្រ

ប្រធានាធិបតីកូរ៉េខាងត្បូង ទៅជួបពិភាក្សាជាមួយមេដឹកនាំចិន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមកដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់នាំចិន ដើម្បីជំរុញកិច្ចទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន

ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ប្រចាំឆ្នាំ២០២៥ ទំនងអាចនាំមុខក្រុមហ៊ុនអាម៉េរិក Tesla

BYD បង្ហាញថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានកើនឡើង ២៨% ឬ ២,២៥ លានគ្រឿងក្នុងឆ្នាំ ២០២៥ ខណៈដែលអ្នកវិភាគប៉ាន់ប្រមាណថា ក្រុមហ៊ុនអាម៉េរិក Tesla លក់រថយន្តប្រហែល ១,៦៥ លានគ្រឿង

ចិន អនុញ្ញាតឲ្យប្រើប្រាស់ប្រភេទរថយន្តបើកបរដោយស្វ័យប្រវត្តិកម្រិត ៣ (L3) នៅលើផ្លូវសាធារណៈលើកដំបូង

រថយន្តដែលមានបំពាក់បច្ចេកវិទ្យាដ៏ទំនើបលើកដំបូងបំផុតរបស់ចិន និងមានសមត្ថភាពខ្ពស់អាចបើកបរដោយស្វ័យប្រវត្តិ ត្រូវបានទទួលអាជ្ញាបណ្ណដែលអនុញ្ញាតពីអាជ្ញាធរឱ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់សាធារណៈនាទីក្រុង ឆុងឈីង

ចិន រៀបចំកញ្ចប់ថវិកាវគ្គទី១ មានទំហំជិត ៩ ពាន់លានដុល្លារ ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងឆ្នាំ២០២៦

រដ្ឋាភិបាលចិន កំពុងបែងចែកកញ្ចប់ថវិកាវគ្គទី១ មានទំហំជិត ៩ ពាន់លានដុល្លារចេញពីមូលនិធិរតនាគារពិសេសរយៈពេលវែងសម្រាប់ឧបត្ថម្ភធនដល់អ្នកប្រើប្រាស់ក្នុងស្រុកនៅឆ្នាំ២០២៦​

ទីផ្សារលក់រថយន្តចិន ទំនងអាចដណ្តើមយកតំណែងកំពូលលេខ ១ ពីជប៉ុននៅឆ្នាំ២០២៥ នេះ

គេព្យាករណ៍ថា ការ​លក់​រថយន្ត​របស់​ចិន​ជា​សាកល​អាចនឹង​កើន​ឡើង ១៧% ​ឬ ​ប្រហែល ២៧ លាន​គ្រឿងនៅ​ឆ្នាំ​នេះ ខណៈដែលជប៉ុន​អាចលក់បានជិត ២៥ លាន​គ្រឿង​ប៉ុណ្ណោះ។