ចិន នឹងការពារផលប្រយោជន៍របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈអាម៉េរិកគំរាមដាក់ពន្ធ ២៥%

បរទេស៖ ចិន បានអះអាងពីការប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដាក់ពន្ធ ២៥% ភាគរយទៅលើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា គ្មានអ្នកណាម្នាក់ដែលឈ្នះនៅក្នុងសង្គ្រាមពន្ធគយនោះទេ ហើយចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ត្រូវបានលោកស្រី Mao Ning បញ្ជាក់ថា ទីក្រុងប៉េកាំង កំពុងតាមដានយ៉ាងដិតដល់នៃការវិវត្តស្ថានភាពរបស់អ៊ីរ៉ង់ ហើយក៏បានត្រៀម​​ចាត់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ចិន។ យ៉ាងណាមិញ នៅមិនទាន់មានរបាយការណ៍ណាមួយដែលបញ្ជាក់​អំពី​ការ​ស្លាប់​របស់ពលរដ្ឋ​ចិន​នៅ​អ៊ីរ៉ង់នោះ​ទេ។

លោកស្រី Mao Ning បានបង្ហាញពីក្ដីសង្ឃឹមថា រដ្ឋាភិបាល និងពលរដ្ឋអ៊ីរ៉ង់ នឹងអាចយកឈ្នះលើភាពលំបាកនាពេលបច្ចុប្បន្ន ហើយអាចរក្សាបានស្ថិរភាពនយោបាយនៅក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ចិនតែងតែប្រឆាំងការជ្រៀតជ្រែករបស់ប្រទេសដទៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយ ជាមួយនឹងការតស៊ូមតិថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់អន្តរជាតិ និងប្រឆាំងទៅនឹងការគំរាមកំហែងគាបសង្កត់ដោយប្រើកម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ចិន​ក៏បានអំពាវនាវឱ្យភាគីនានាធ្វើសកម្មភាពដែលមានផលវិជ្ជមានសម្រាប់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាផងដែរ។

ទន្ទឹមនឹងនេះ អង្គការសិទ្ធិមនុស្ស Iran Human Rights (IHR) ដែលមានមូលដ្ឋាននៅប្រទេសណ័រវេស បានព្រមានថា មនុស្សសរុបចំនួន ៦៤៨ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការធ្វើបាតុកម្ម រួមមាន អនីតិជន ៩ នាក់ និងអ្នករងរបួសជាង ៦ ០០០ នាក់។ មិនត្រឹមតែប៉ុណ្ណោះ ការបិទអ៊ីនធឺណេតនៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើមានផលលំបាកខ្លាំងក្នុងការប្រមូលរបាយការណ៍ ហើយសង្ស័យថាមានមនុស្សប្រហែល ១ ម៉ឺននាក់ត្រូវបានចាប់ខ្លួន។  កាលពីថ្ងៃចន្ទ​ សប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានគំរាមដាក់ពន្ធ ២៥% លើប្រទេសណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ជាមួយនឹងការគាំទ្រលើពលរដ្ឋអ៊ីរ៉ង់ឱ្យធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំ Ayatollah Ali Khamenei ។ អាម៉េរិកបានត្រៀមចាត់វិធានការដោយយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការសម្លាប់មនុស្សនៅតែបន្ត និងបរាជ័យផ្នែកចរចាការទូត ខណៈដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ធ្ងន់របស់មហាអំណាចមួយនេះស្រាប់ទៅហើយ។

ដោយឡែក សម្រាប់ការធ្វើពាណិជ្ជកម្ម អ៊ីរ៉ង់ បាននាំចេញប្រេងរបស់ខ្លួនភាគច្រើនទៅកាន់ប្រទេសចិន តួកគី អ៊ីរ៉ាក់ អារ៉ាប់រួម និងឥណ្ឌា ហើយបណ្តាប្រទេសទាំងនេះអាចទទួលរងនូវការដំឡើងពន្ធ ២៥% ពីអាម៉េរិក។ យោងតាមក្រសួងការបរទេសចិន បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់ បានឈានដល់ ១៣,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលការនាំចេញរបស់ចិនមានចំនួន ៨,៩ ពាន់លានដុល្លារ ហើយការនាំចូលពីអ៊ីរ៉ង់បានឈានដល់ ៤,៤ ពាន់លានដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច


Leave a Reply

Your email address will not be published.Required fields are marked *