ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ អត្រាថ្មី ១៥% លើទំនិញនាំចូលនឹងត្រូវបានអនុវត្តជាសកល

អាម៉េរិក ព្រមព្រៀង​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូលពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​ត្រឹម ១៥%

អាម៉េរិកនឹងទម្លាក់ពន្ធលើការនាំចូលពីកោះតៃវ៉ាន់ពីអត្រា ២០% មកត្រឹម ១៥% ជាថ្នូរនឹងកោះតៃវ៉ាន់ដកពន្ធស្ទើរតែទាំងស្រុង ៩៩% លើការនាំចូលពីអាម៉េរិក និងបង្កើនការទិញទំនិញពីមហាអំណាចមួយនេះ

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

លោក Donald Trump យល់់ព្រមកាត់បន្ថយពន្ធលើការនាំចូលទំនិញពីឥណ្ឌាពីអត្រា ២៥% មកត្រឹម ១៨%

លោក Donald Trump បានយល់់ព្រមកាត់បន្ថយអត្រាពន្ធលើការនាំចូលទំនិញពីឥណ្ឌា ពី ២៥% មកត្រឹម ១៨% បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សន្យាថាឈប់ទិញប្រេងរុស្ស៊ី

អាម៉េរិក សម្រេចពន្យារពេលដំឡើងពន្ធលើការនាំចូលគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ

លោក Trump បានសម្រេចចិត្តពន្យារពេលដំឡើងពន្ធលើគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ ដោយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧ ប៉ុន្តែត្រូវរក្សានៅត្រឹមអត្រា ២៥% ដដែល

រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

ការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល ម៉ិចសិក នេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន

ឥណ្ឌា បន្ថយពន្ធលើទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងសម្របខ្លួនទៅនឹងពន្ធ ៥០% ពីអាម៉េរិក

ឥណ្ឌាបានអនុម័តលើកំណែទម្រង់ពន្ធលើទំនិញ និងសេវាកម្ម (GST) ដោយកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់ដូចជា ថ្នាំដុសធ្មេញ និងសាប៊ូកក់សក់ពី ១៨% មកត្រឹម ៥% ប៉ុណ្ណោះ ហើយរថយន្តខ្នាតតូច ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ពី ២៨% មកត្រឹម ១៨%

អាម៉េរិក ផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗដែលមានតម្លៃ ៨០០ ដុល្លារ ឬ តិចជាងនេះ

អាម៉េរិកផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ ឬ de minimis ដែលមានតម្លៃ ៨០០ ដុល្លារ ឬតិចជាងនេះ ក្នុងគោលបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញចូលក្នុងប្រទេសដោយគ្មានជាប់ពន្ធគយ

ការដំឡើងពន្ធបន្ថែមដល់ទៅ ៥០% របស់ Donald Trump លើការនាំចូលពីឥណ្ឌាចូលជាធរមាននៅថ្ងៃនេះ

ប្រធានាធីបតីអាម៉េរិក Donald Trump បានដាក់ទណ្ឌកម្មពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ពាក់ព័ន្ធនឹងករណីដែលប្រទេសនេះទិញប្រេងពីរុស្ស៊ី។ ការដាក់ទណ្ឌកម្មពន្ធនេះបន្ថែមពីលើពន្ធកាលពីលើកមុន ២៥% ដែលធ្វើឲ្យផលិតផលជាច្រើនពីឥណ្ឌាជាប់ពន្ធសរុបរហូតដល់ ៥០%