ការដំឡើងពន្ធបន្ថែមដល់ទៅ ៥០% របស់ Donald Trump លើការនាំចូលពីឥណ្ឌាចូលជាធរមាននៅថ្ងៃនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ការដំឡើងពន្ធទ្វេរដងដល់ទៅ ៥០% របស់ប្រធានាធិបតីអាម៉េរិក Donald Trump លើការនាំចូលពីឥណ្ឌាបានចូលជាធរមាននៅថ្ងៃពុធ សប្ដាហ៍នេះ ដែលកំពុងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។

ប្រធានាធីបតីអាម៉េរិក Donald Trump បានដាក់ទណ្ឌកម្មពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌាពាក់ព័ន្ធនឹងករណីដែលប្រទេសនេះទិញប្រេងពីរុស្ស៊ី។ ការដាក់ទណ្ឌកម្មពន្ធនេះបន្ថែមពីលើពន្ធកាលពីលើកមុន ២៥% ដែលធ្វើឲ្យផលិតផលជាច្រើនពីឥណ្ឌាជាប់ពន្ធសរុបរហូតដល់ ៥០% ដូចជា សម្លៀកបំពាក់ ត្បូង គ្រឿងអលង្ការ ស្បែកជើង ផលិតផលកីឡា គ្រឿងសង្ហារឹម និងសារធាតុគីមីជាដើម។ យ៉ាងណាមិញ អង្គភាពពន្ធគយ និងការការពារព្រំដែនរបស់អាម៉េរិកបានជូនដំណឹងចំពោះអ្នកដឹកជញ្ជូនថា សម្រាប់ទំនិញឥណ្ឌាកំពុងផ្ទុកនៅលើកប៉ាល់ដែលធ្វើដំណើរទៅកាន់អាម៉េរិកនឹងជាប់អត្រាពន្ធទាបមុននៅថ្ងៃទី ១៧ ខែកញ្ញា។

ទន្ទឹមនឹងនេះ ពន្ធថ្មីកំពុងគំរាមកំហែងអ្នកនាំចេញតូចៗរាប់ពាន់នាក់ និងការងារជាច្រើនកន្លែងនៅប្រទេសឥណ្ឌា។ មន្ត្រីម្នាក់របស់ក្រសួងពាណិជ្ជកម្មឥណ្ឌា លើកឡើងថា អ្នកនាំចេញដែលរងប៉ះពាល់ដោយពន្ធនឹងទទួលបានជំនួយហិរញ្ញវត្ថុ និងត្រូវបានលើកទឹកចិត្ត ដើម្បីធ្វើពិពិធកម្ម ឬ បង្វែរទិសដៅទៅកាន់ទីផ្សារផ្សេងដូចជាប្រទេសចិន អាមេរិកឡាទីន និងមជ្ឈឹមបូព៌ា។

គួរឲ្យបញ្ជាក់ដែរថា ចំណាត់ការពន្ធគយដែលចូលជាធរមាននៅថ្ងៃពុធនេះកើតឡើង បន្ទាប់ពីកិច្ចចរចារវាងភាគីមិនបានសម្រេចចំនួន ៥ លើក ខណៈដែលដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនរួមមាន ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបត្រូវបានកំណត់ពន្ធត្រឹម ១៥% ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មន្ត្រីទាំងអាម៉េរិក និង ឥណ្ឌាស្តីបន្ទោសលើការវិនិច្ឆ័យខុសផ្នែកនយោបាយ និងការបែកបាក់ក្នុងកិច្ចពិភាក្សារវាងប្រទេសដែលមានសេដ្ឋកិច្ចធំទាំងពីរ។ កាលពីឆ្នាំ ២០២៤ ទំនាក់ទំនឹងពាណិជ្ជកម្មទំនិញរវាងអាម៉េរិក និង ឥណ្ឌាមានតម្លៃសរុប ១២៩ ពាន់លានដុល្លារ ជាមួយនឹងឱនភាពពាណិជ្ជកម្ម ៤៥,៨ ពាន់លានដុល្លារ។ ក្រុមអ្នកនាំចេញប៉ាន់ប្រមាណថា ការដំឡើងពន្ធអាចប៉ះពាល់ដល់ការនាំចេញពីឥណ្ឌាទៅអាម៉េរិកជិត ៥៥%។ ប្រសិនបើអត្រាពន្ធនេះ​ជាប់ជា​និរន្តរភាព នោះវាកាន់តែ​រារាំងដល់ការរីកចម្រើនរបស់​​ឥណ្ឌា​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ផលិត​ជំនួស​​ប្រទេស​ចិនទៅលើ​​ទំនិញ​ដូចជា ​ទូរស័ព្ទ​ទំនើប​ និង​ គ្រឿង​អេឡិចត្រូនិកជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *