អាម៉េរិក ព្រមព្រៀង​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូលពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​ត្រឹម ១៥%

បរទេស៖ អាម៉េរិក និងកោះតៃវ៉ាន់ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រួមគ្នា ដោយអាម៉េរិកយល់ព្រម​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូល​ពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​នៅត្រឹម ១៥% ខណៈដែលដែលកោះតៃវ៉ាន់ បានដោះដូរជាមួយនឹងការដកពន្ធនាំចូលពីអាម៉េរិកស្ទើរតែ ៩៩% ជាពិសេស លើទំនិញឧស្សាហកម្ម និងកសិកម្ម ក៏ដូចជាផ្តល់សិទ្ធិអនុគ្រោះឲ្យមហាអំណាចមួយនេះចូលមកក្នុងទីផ្សាររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

ក្រៅពីការដោះដូរខាងលើនេះ កោះតៃវ៉ាន់ ក៏មានគម្រោងទិញទំនិញអាម៉េរិករហូតដល់ជាង ៨៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ(រហូតដល់ឆ្នាំ២០២៩) រួមមាន ឧស្ម័នធម្មជាតិរាវ ប្រេងឆៅ យន្តហោះ និងគ្រឿងសម្ភារៈក្នុងវិស័យថាមពលផងដែរ។ ទន្ទឹមនឹងនេះ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាម៉េរិកបានលើកឡើងថា កោះតៃវ៉ាន់ បានប្តេជ្ញាដករបាំងពាណិជ្ជកម្មមិនមែនពន្ធក្នុងរយៈពេលយូរ ដូចជា ការទទួលយកស្តង់ដារសាងសង់យានយន្តរបស់អាម៉េរិកដោយគ្មានដាក់កំហិតច្បាប់បន្ថែមណាមួយឡើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះធ្លាប់ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមករា នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងបន្ទះឈីបរបស់កោះតៃវ៉ាន់ប្តេជ្ញាចិត្តវិនិយោគសរុបយ៉ាងហោចណាស់ ២៥០ ពាន់លានដុល្លារទៅក្នុងផលិតកម្មនៅទឹកដីអាម៉េរិក ជាមួយនឹងការគាំទ្រផ្នែកឥណទានរបស់រដ្ឋាភិបាលដើម្បីជួយសម្រួលដល់ការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន ខណៈដែលប្រទេសចិននៅតែបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ​និងបានរិះគន់ថា កិច្ចព្រមព្រៀងនេះអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់តែប៉ុណ្ណោះ ដោយសារអាម៉េរិកព្យាយាមគ្រប់គ្រងឧស្សាហកម្មឈីបរបស់កោះមួយនេះ។ សូមរំលឹកថា កាលពីខែធ្នូកន្លងទៅនេះ អាម៉េរិកបានអនុម័តលក់អាវុធក្នុងតម្លៃជាង ១១,១៥ ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលធ្វើឲ្យចិនខឹងសម្បារ និងចោទប្រកាន់ថា អាម៉េរិកបានរំលោភលើគោលការណ៍ចិនតែមួយ ឬ One China Principle។

យ៉ាងណាមិញ​ អាម៉េរិក និង កោះតៃវ៉ាន់ ហាក់មានទស្សនៈផ្សេងគ្នាលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប ដោយសារអាម៉េរិកមានគោលដៅចង់បាន​ ៤០% នៃខ្សែសង្វាក់ផ្គត់ផ្គង់ឈីបទាំងមូលរបស់កោះតៃវ៉ាន់ទៅកាន់ទឺកដីរបស់ខ្លួន។ លើសពីនេះ អាម៉េរិកធ្លាប់ដាក់សម្ពាធថា ក្រុមហ៊ុនឈីបរបស់កោះតៃវ៉ាន់ដែលមិនសាងសង់នៅក្នុងទឺកដីអាម៉េរិកទំនងជាប្រឈមនឹងពន្ធ ១០០% ។ ជាការឆ្លើយតប កោះតៃវ៉ាន់បានរុញច្រានចោលសំណើនោះក្រោមហេតុផលថា ការផ្លាស់ប្តូរចំណែក ៤០% នៃខ្សែសង្វាក់ផ្គត់ផ្គង់ឈីបទាំងមូលរបស់ខ្លួនទៅអាម៉េរិកគឺមិនអាចទៅរួចទេ។

ឧបនាយករដ្ឋមន្ត្រី លោកស្រី Cheng Li-chiun បានលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីឈីបរបស់កោះតៃវ៉ាន់បានសាងសង់អស់ជាច្រើនទសវត្សរ៍មកហើយ ដោយឡែក ការផ្លាស់ប្តូរទីតាំងមិនអាចធ្វើទៅបានដោយងាយស្រួលនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កោះតៃវ៉ាន់ នៅតែមានបំណងពង្រីកខ្លួននៅអន្តរជាតិកាន់តែធំជាងបច្ចុប្បន្ន ខណៈដែលការវិនិយោគក្នុងស្រុកនៅតែបន្តមាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *