ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រមូលចំណូលពីសេវាសាធារណៈបានជាង៥ពាន់លានរៀលតាមរយៈប្រព័ន្ធទូទាត់ឌីជីថល

ក្នុងរយៈពេល៩ខែគិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) បានប្រមូលចំណូលថវិកាពីសេវាសាធារណៈបានប្រមាណ ៥,៧ ពាន់លាន​រៀលតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ចិន ប្រកាសដាក់ពន្ធប្រឆាំង​ការ​លក់បង្ខូចថ្លៃលើ​ការ​នាំចូល​ប្លាស្ទិកមួយប្រភេទពីបរទេស

កាលពីថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា អាជ្ញាធរស៊ើបអង្កេតបានរកឃើញភស្តុតាងនៃការលក់បង្ខូចតម្លៃនៃប្រភេទ​ប្លាស្ទិក​វិស្វកម្ម​ POM copolymers ដែលនាំចូលពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់

ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងវិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំក្នុងការបង្កើនការនាំចេញនាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជាតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ បាងកក ហូជីមិញ។

ការរឹតបន្តឹងរបស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល

ការរឹតបន្តឹងរបស់ចិនលើការនាំចេញលោហៈធាតុកម្រគឺជាការឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ប្រធានាធិបតីអាម៉េរិក Donald Trump។ ការរឹតបន្តឹងនេះតម្រូវឱ្យអ្នកនាំចេញទទួលបានអាជ្ញាប័ណ្ណពីមន្ត្រីក្រសួងពាណិជ្ជកម្មសម្រាប់ការនាំចេញលោហៈធាតុកម្រចំនួន ៧ និងមេដែក។

ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី

BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង

អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗ ឬ “de minimis” ដែលនាំចូលពីចិន ពី ១២០% មកត្រឹម ៥៤%

អាម៉េរិកនឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗពី ១២០% មកត្រឹម ៥៤% ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែឧសភាតទៅ (ថ្ងៃទី ១៤ នៅអាស៊ី) ដោយតម្លៃដឹកជញ្ជូនថយចុះនៅសល់ត្រឹម ១០០ ដុល្លារក្នុងមួយជើង

ទីផ្សារហ៊ុនសកលកើនឡើងប​ន្ទាប់ពីអាម៉េរិក និងចិនយល់ព្រមកាត់បន្ថយការដាក់ពន្ធគ្នាទៅវិញទៅមក

ទីផ្សារហ៊ុនពិភពលោកបានស្ទុះងើបឡើងវិញ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកកើនឡើងបន្ទាប់ពីមានការថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

អាល្លឺម៉ង់ សុំដកខ្លួនចេញពីការងារជាអ្នករាយការណ៍សព្វាវុធទាំងអស់ដែលត្រូវដឹកជញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន

អាល្លឺម៉ង់ នឹងដកខ្លួនចេញពីកិច្ចការងារជាអ្នករាយការណ៍គ្រឿងសព្វាវុធដែលដឹកជញ្ជូនទៅកាន់អ៊ុយក្រែន ហើយនឹងបន្តកាត់បន្ថយគ្រប់របាយការណ៍ទាំងប្រភេទអាវុធ ក៏ដូចជាកញ្ចប់យោធាទាំងឡាយជាមួយនឹងអ៊ុយក្រែនទាំងអស់

អាម៉េរិក និងចិន កំពុងបន្តនីតិវិធីល្អដើម្បីឈានដល់កិច្ចចរចាពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក Scott Bessent បានលើកឡើងថា កិច្ចពិភាក្សានេះមានភាពរលូន ខណៈដែលឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយថា កិច្ចពិភាក្សាមានភាពស៊ីជម្រៅ និងស្មោះត្រង់។

វៀតណាម សម្រុកនាំទំនិញចេញទៅអាមេរិករាប់សិបពាន់លានដុល្លារមុនការអនុវត្តពន្ធថ្មី៤៦ភាគរយ

ក្រុមអ្នកផលិតនៅវៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងការជំរុញឲ្យមានការនាំចេញបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់អាមេរិកមុនពេលការអនុវត្តពន្ធគយថ្មីចូលជាធរមាន