អាម៉េរិក និងចិន កំពុងបន្តនីតិវិធីល្អដើម្បីឈានដល់កិច្ចចរចាពាណិជ្ជកម្ម

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សហរដ្ឋអាម៉េរិក និងចិន កំពុងបន្តនីតិវិធី ដើម្បីឈានដល់កិច្ចចរចាពាណិជ្ជកម្មក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក Scott Bessent បានលើកឡើងថា កិច្ចពិភាក្សានេះមានភាពរលូន ខណៈដែលឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយថា កិច្ចពិភាក្សាមានភាពស៊ីជម្រៅ និងស្មោះត្រង់។ គួរបញ្ជាក់ដែរថា ភាគីទាំងពីរបានចូលរួមនៅក្នុងកិច្ចពិភាក្សាបិទទ្វារសម្ងាត់មួយនៅប្រទេសស្វីសកាលពីចុងសប្តាហ៍ ដែលជាជំនួបទល់មុខគ្នាជាលើកដំបូងចាប់តាំងពី Trump បានដាក់ពន្ធ ១៤៥ % លើការនាំចូលរបស់ចិន ខណៈដែលទីក្រុងប៉េកាំងវាយបកមកវិញជាមួយនឹងពន្ធ ១២៥%។ ការដំឡើងពន្ធគយដ៏ធំនេះបានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

បន្ទាប់ពីបញ្ចប់កិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer បានលើកឡើងថា កិច្ចព្រមព្រៀងដែលធ្វើជាមួយចិននឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាម៉េរិកចំនួន ១,២ ទ្រីលាន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ទីក្រុងប៉េកាំងសម្រេចចិត្តចូលរួមជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីបានពិចារណាយ៉ាងពេញលេញនូវការរំពឹងទុកជាសកលនូវផលប្រយោជន៍របស់ប្រទេស និងការអំពាវនាវពីធុរកិច្ចអាមេរិក។

ទន្ទឹមនឹងនេះ លោកស្រី Ngozi Okonjo-Iweala អគ្គនាយិការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកឡើងថា កិច្ចពិភាក្សាគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ហើយលោកស្រីជំរុញឱ្យប្រទេសទាំងពីររក្សាវិធីនេះដោយបន្តបង្កើតដំណោះស្រាយដែលអាចកាត់បន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

បន្ទាប់ពីមានកិច្ចពិភាក្សានេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីភាពរីករាយចំពោះភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “កិច្ចពិភាក្សានេះល្អណាស់ ហើយការផ្លាស់ប្តូរត្រូវបានចរចាក្នុងលក្ខណៈមិត្តភាព ប៉ុន្តែមានលក្ខណៈស្ថាបនា។ យើងចង់ឃើញភាពជាប្រយោជន៍ទាំងចិន និងសហរដ្ឋអាម៉េរិក។ ដំណើរការមានភាពរីកចម្រើនដ៏អស្ចារ្យ!!!”

គួរឲ្យបញ្ជាក់ដែរថា សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាម៉េរិក និង​ចិនបានចាប់ផ្តើមនៅពេលដែល ​Donald Trump ដំឡើងពន្ធលើទំនិញចិនរហូត​ពន្ធ​ដល់ ១៤៥% ហើយចិនសងសឹកមកវីញជាមួយនឹងការយកពន្ធ១២៥%។  កាលពីខែមុន BBC បានរកឃើញថា ក្រុមហ៊ុននាំចេញរបស់ចិនកំពុងជួបបញ្ហាជាមួយនឹងពន្ធរបស់អាម៉េរិក ដោយក្រុមហ៊ុនមួយឈ្មោះថា Sorbo Technology បង្ហាញពីការលក់របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងដោយសារផលិតផលសរុបរបស់ខ្លួនពាក់កណ្តាលត្រូវបានលក់ទៅឲ្យអាម៉េរិក។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាម៉េរិកបានធ្លាក់ចុះក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុនក្នុងស្រុកមានភាពពិបាកក្នុងការនាំទំនិញចូលក្នុងប្រទេស៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *