ទីផ្សារហ៊ុនសកលកើនឡើងប​ន្ទាប់ពីអាម៉េរិក និងចិនយល់ព្រមកាត់បន្ថយការដាក់ពន្ធគ្នាទៅវិញទៅមក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ទីផ្សារហ៊ុនពិភពលោកបានស្ទុះងើបឡើងវិញ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកកើនឡើងបន្ទាប់ពីមានការថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន។

វិនិយោគិន និងអ្នកតាមដានទីផ្សារធូរស្រាលចិត្តបន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិនយល់ព្រមកាត់បន្ថយពន្ធចំនួន ១១៥% រៀងៗខ្លួនទៅវិញទៅមករយៈពេល ៩០ ថ្ងៃ។ នេះមានន័យថា ពន្ធរបស់អាម៉េរិកលើការនាំចូលរបស់ចិននឹងធ្លាក់ចុះពី ១៤៥% មកត្រឹម ៣០% ខណៈដែលពន្ធរបស់ចិនលើទំនិញអាម៉េរិកនឹងធ្លាក់ចុះពី ១២៥% មកត្រឹម ១០%។ ទីផ្សារភាគហ៊ុននៅទូទាំងអាស៊ីបានកើនឡើងដូចជា ទីផ្សារភាគហ៊ុនជប៉ុន Nikkei កើនឡើង ២% ដោយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ខណៈដែលទីផ្សារភាគហ៊ុនតៃវ៉ាន់ក៏បានកើនឡើង ២% ផងដែរ។ លើសពីនេះ ទីផ្សារភាគហ៊ុនសិង្ហបុរី Straits Times (STI) កើនឡើងច្រើនជាង ១,៥%។  

មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារភាគហ៊ុនអាម៉េរិកដូចជា S&P 500 កើនឡើងជិត ៣,៣%, Nasdaq កើនឡើង ៤,៣%, និង Dow Jones Industrial Average កើនឡើង ២,៨%។ លើសពីនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nvidia, Amazon, Apple, និង Tesla ក៏បានកើនឡើងផងដែរ។ លើសពីនេះ តម្លៃប្រាក់ដុល្លារអាម៉េរិកបានកើនឡើងធៀបនឹងប្រាក់យ៉េន ប្រាក់អឺរ៉ូ និងហ្វ្រង់ស្វ៊ីសភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស។

យ៉ាងណាមិញ អ្នក​វិភាគនៅតែប្រយ័ត្នប្រយែងចំពោះការព្យាករណ៍ស្ថានភាពរវាងមហាអំណាចទាំងពីរ ​ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​ដែល​បង្ក​ឡើង​ដោយ​ពន្ធ​ដែល​នៅ​តែ​មាន។ សេដ្ឋវិទូម្នាក់លើកឡើងថា ភាពមិនប្រាកដប្រជានៅតែជៀសមិនរួចទោះបីជាពន្ធត្រូវបានកាត់បន្ថយក៏ពិតមែន ប៉ុន្តែពន្ធអាម៉េរិក ៣០% លើទំនិញចិននៅតែអត្រាមានកម្រិតខ្ពស់ ដែលមានលទ្ធភាពប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក។ បន្ទាប់ពីធូរស្រាលចិត្តនៃការកាត់បន្ថយរវាងមហាអំណាចទាំងពីរ វិនិយោគិនកំពុងរង់ចាំ​មើលទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកដែលនឹងចេញនៅពេលក្រោយ។ លើសពីនេះ ការថយចុះនៃភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបាននាំឱ្យពាណិជ្ជករព្យាករណ៍នូវលទ្ធភាពដែលធនាគារកណ្តាលអាម៉េរិក (FED) អាចនឹងកាត់បន្ថយអត្រាការប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

Leave a Reply

Your email address will not be published.Required fields are marked *