7-Eleven បដិសេធការទិញយកភាគហ៊ុនក្នុងតម្លៃ ៣៨ ពាន់លានដុល្លារពីគូប្រជែង Circle K

ក្រុមហ៊ុនកាណាដា Alimentation Couche-Tard (ម្ចាស់់ Circle K) បានផ្តល់សំណើរទិញភាគហ៊ុនដែលនៅសេសសល់ទាំងអស់របស់ ក្រុមហ៊ុន Seven & i Holdings (ម្ចាស់ 7-Eleven) ក្នុងតម្លៃ ១៤,៨៦ ដុល្លារក្នុងមួយហ៊ុន គិតជាសរុបមានតម្លៃ ៣៨,៥ ពាន់លានដុល្លារ

ក្រុមហ៊ុនថៃនាំគ្នាដកខ្លួនចេញពីមីយ៉ាន់ម៉ា ដោយសារអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច

ម្ចាស់អាជីវកម្មថៃមួយចំនួនបានដកការវិនិយោគរបស់ពួកគេចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈដែលសេដ្ឋកិច្ចប្រទេសនេះបន្តធ្លាក់ចុះក្នុងរយៈពេលជិត ៤ឆ្នាំកន្លងមកនេះ

ធនាគារ ស្ថាបនា ដាក់ចេញនូវគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ដើម្បីផ្តល់ដំណោះស្រាយការគ្រប់គ្រងប្រតិបត្តិការទូទាត់ឌីជីថលជូនម្ចាស់អាជីវកម្មក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ជាមួយគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ម្ចាស់អាជីវកម្មអាចរីករាយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ២,៥០% ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល និងដុល្លារ ដែលជាអត្ថប្រយោជន៍នៃការសន្សំប្រាក់របស់ពួកគេ។ ម្ចាស់អាជីវកម្មអាចប្រើប្រាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ធនាគារ ស្ថាបនា…..

តម្លៃមាសបានបន្តឡើងថ្លៃដល់ជាង ២ ៥០០​ ដុល្លារក្នុងមួយអោន

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ​ តម្លៃមាសបានឡើងថ្លៃ ១ ភាគរយ ឬ ២ ៥៣១ ដុល្លារក្នុងមួយអោន។ ជាទូទៅ មាសត្រូវបានចាត់ទុកដោយថាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលដែលមានភាពចលាចលនៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ

ត្រីមាសទី២ ឆ្នាំ២០២៤ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើងដល់ ៣៤ ប៊ីលានដុល្លារ

សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះចំពោះចំនួនគណនីឥណទាន ប៉ុន្តែមានការកើនឡើងចំពោះសមតុល្យឥណទាន ពោលគឺមានទំហំទឹកប្រាក់ឈានដល់ជាង ៣៤ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី២ ឆ្នាំ២០២៤

ផ្លូវរថភ្លើងល្បឿនលឿន Whoosh របស់ឥណ្ឌូណេស៊ីអាចជួយសន្សំសំចៃរដ្ឋាភិបាលរាប់លានដុល្លារពីការចំណាយលើប្រេងឥន្ធនៈ

ផ្លូវរថភ្លើងល្បឿនលឿន Whoosh អាចជួយសន្សំសំចៃរដ្ឋាភិបាល ៣,២ ទ្រីលានរូពីឥណ្ឌូណេស៊ី (១៩៧ លានដុល្លារអាម៉េរិក) ពីការចំណាយលើប្រេងឥន្ធនៈក្នុងមួយឆ្នាំ

វិស័យអាហាររបស់អាម៉េរិក បានឈានជើងចូល និងពង្រីកទីផ្សារនៅកម្ពុជា

កាលពីពេលថ្មីៗនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍ម្ហូបអាហារ ក្នុងគោលបំណងបង្ហាញពីជម្រើសចំណីអាហារដ៏សម្បូរបែប មានប្រយោជន៍ចំពោះសុខភាព

ត្រឹមអាជីវកម្មលក់ការ៉េមតាមរទេះ ក៏អាចពង្រីកខ្លួនផ្តល់សេវាកម្មក្នុងវិធីផ្សេងៗ និងរកបានចំណូលខ្ទង់ពាន់ដុល្លារ

ត្បិតថាជាអាជីវកម្មស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុរសម្នាក់បានយកមុខរបរលក់ការ៉េមបៀកបញ្ច្រៀតខ្លួនចូលក្នុងទីផ្សារលក់រាយ និងជាកញ្ចប់ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារ

សេដ្ឋកិច្ចអាម៉េរិក កំពុងបង្ហាញសញ្ញាដាំក្បាលចុះដោយសារអត្រាអត់ការងារធ្វើមានកម្រិតខ្ពស់

កាលពីខែកក្កដា និយោជកអាមេរិកបានបង្កើតការងារចំនួន ១១៤ ០០០ កន្លែង ដែលទាបជាងការរំពឹងទុកចំនួន ១៧៥ ០០០ កន្លែង។ មិនត្រឹមតែប៉ុណ្ណោះ អត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់ ៤,៣ ភាគរយដែលជាកម្រិតខ្ពស់ក្នុងរយៈពេលបីឆ្នាំ។

បណ្តាក្រុមហ៊ុនយក្សបែបអាហារ Fast Food ប្រើយុទ្ធសាស្ត្រទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក

McDonald’s កំពុងប្រើយុទ្ធសាស្ត្របែងចែកកញ្ចប់អាហារដែលមានតម្លៃទាបត្រឹម៥ដុល្លារនៅលើទីផ្សារ ខណៈដែលសេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះ