ត្រឹមអាជីវកម្មលក់ការ៉េមតាមរទេះ ក៏អាចពង្រីកខ្លួនផ្តល់សេវាកម្មក្នុងវិធីផ្សេងៗ និងរកបានចំណូលខ្ទង់ពាន់ដុល្លារ

ភ្នំពេញ ៖ ត្រឹមមុខរបរលក់ការ៉េមបៀកតាមរទេះចល័ត ស្ដាប់ទៅដូចជាគ្មានអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះទេ ត្បិតថា ជាអាជីវកម្មដែលស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយនេះគេតែងឃើញមានច្រើន និងស្ទើរគ្រប់ទីកន្លែងនៅលើដងផ្លូវ។ ផ្ទុយពីការយល់ឃើញបែបនេះ ក្រោមគំនិតច្នៃប្រតិដ្ឋ និងយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួន បុរសម្នាក់បានយកអាជីវកម្មប្រចាំគ្រួសារដោយការផលិត និងលក់ការ៉េមបៀកនេះ បញ្ជៀតខ្លួនចូលក្នុងទីផ្សារលក់រាយ និងជាកញ្ចប់ នៅតាមកម្មវិធីតូច-ធំ ដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ។

«ការ៉េមដូងខ្មែរ ១៩៩៧» ជាយីហោការ៉េមបៀកបន្តពីគ្រួសារ ដែលផ្ដោតលើប្រភេទការ៉េមដូងមានរសជាតិឈ្ងុយឆ្ងាញ់ អាចអន្ទងចិត្តអតិថិជនបានទាំងក្មេង ទាំងចាស់ ជាពិសេសបណ្តាយុវវ័យជាច្រើន មិនថានៅតាមមូលដ្ឋាន សាលារៀន ឬនៅតាមកម្មវិធីតូច-ធំផ្សេងៗនោះទេ ត្បីតអាជីវកម្មលក្ខណៈគ្រួសារមួយនេះបានពង្រីកទីផ្សាររបស់ខ្លួនបានយ៉ាងទូលាយនៅក្នុងរាជធានីភ្នំពេញ ហើយថែមទាំងអាចរកបានចំណូលប្រចាំខែរហូតដល់ខ្ទង់ពាន់ដុល្លារ។

លោក ប៉ាន់ គីមឆាយ ជាអ្នកគ្រប់គ្រងអាជីវកម្មការ៉េមដូង១៩៩៧ បានប្រាប់ AMS Economy ឱ្យដឹងថា ៖

«ដោយសារមានការគាំទ្រពីសំណាក់អតិថិជនច្រើន បច្ចុប្បន្ននេះ ក្រៅពីលក់នៅទូតាំងជាក់លាក់មួយកន្លែងស្ថិតនៅម្ដុំផ្សារឈូកមាស់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ យើងខ្ញុំក៏មានផ្តល់សេវាកម្មនៅតាមកម្មវិធីផ្សេងៗផងដែរ ដូចជា កម្មវិធីជប់លៀងនៅតាមសាលារៀនឯកជន កិច្ចប្រជុំ ឬសិក្ខាសាលា កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីខួបកំណើតនោះទេ ដោយតម្លៃចាប់ពី៣០០ដុល្លារឡើងទៅ»។

លោកបានបន្តឱ្យដឹងទៀតថា ក្រៅពីមានផ្តល់សេវាកម្មដូចបានរៀបរាប់ខាងលើនេះ «ការ៉េមដូងខ្មែរ ១៩៩៧» ក៏មានលក់បោះដុំសម្រាប់អ្នកដែលចង់ទិញយកទៅលក់បន្តផងដែរក្នុងតម្លៃសមរម្យ អាចទទួលបានផលចំណេញទាំងសងខាង ជាមួយនឹងការ៉េមដែលមានរសជាតិច្រើនប្រភេទផ្សេងគ្នា ជាពិសេស ការ៉េមរសជាតិដូងតែម្ដង។ ដោយឡែក សម្រាប់ការលក់នៅទីតាំងប្រចាំថ្ងៃ លោកបើកលក់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ ត្បិតចូលដល់រដូវវស្សាក៏ពិតមែន ប៉ុន្តែការលក់នៅតែល្អប្រសើរ ខណៈដែលការទទួលបានកម្មវិធីផ្សេងៗក៏មានជាបន្តបន្ទាប់។ នេះបើតាមអ្វីដែលលោក ប៉ាន់ គីមឆាយ បានលើកឡើង។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ «ការ៉េមដូងខ្មែរ ១៩៩៧» ដែលជាអាជីវកម្មបន្តពីគ្រួសារមួយនេះ ត្រូវបានផលិតឡើងមានច្រើនរសជាតិ និងច្រើនប្រភេទ រួមមានដូចជា ប្រភេទការ៉េមដូង ដែលដាក់នៅក្នុងផ្លែដូង មានសាច់ដូងទន់ៗ បន្ថែមជាមួយនឹងបាយដំណើប សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើម លក់ក្នុងតម្លៃចាប់ពី ២០០០រៀលឡើងទៅ អាស្រ័យទៅតាមតម្រូវការ ហើយក្រៅពីនេះក៏មានជាប្រភេទការ៉េមបៀកជាមួយនំប៉ុង ឬនំផ្សេងទៀត ជាមួយរសជាតិ ទុរេន ត្រាវ សូកូឡា និងខ្នុរ ដែលអាចតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

ដោយឡែក សម្រាប់ថ្ងៃអនាគត ម្ចាស់អាជីវកម្មការ៉េមដូង លោក គីមឆាយ បានតាំងចិត្តបន្តការខិតខំពង្រីកទីផ្សារបន្ថែមទៀត ជាមួយនឹងការស្វែងយល់ពីចំណេះដឹងថ្មីពាក់ព័ន្ធទៅនឹងការផលិតការ៉េមបៀកដែលមានរសជាតិកាន់តែឆ្ងាញ់ដូចគ្នាទៅនឹងការ៉េមដែលមានលក់នៅតាមបណ្តាហាងបរទេសធំៗ ហើយឈានទៅរកការពង្រីកសាខានៅក្នុងតំបន់មូដ្ឋាន ក៏ដូចជាទូទាំងរាជធានីភ្នំពេញផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី