Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

Trump គំរាមយកពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប ដែលជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក

សហរដ្ឋអាម៉េរិកនឹងប្រកាសការយកពន្ធ ២៥ ភាគរយលើទំនិញសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើកឡើងថា លោកគ្រោងនឹងយកពន្ធ ២៥ ភាគរយលើទំនិញដែលផលិតក្នុងសហភាពអឺរ៉ុប ដោយអះអាងថា តំបន់នេះបានធ្វើឲ្យសហរដ្ឋអាម៉េរិកមានភាពរញ៉េរញ៉ៃ

សហភាពអឺរ៉ុប បានបន្តអនុម័តទណ្ឌកម្មជុំទី ១៦ ប្រឆាំងនឹងរុស្ស៊ី

សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី ១៦ លើរុស្ស៊ី ដោយផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងបុគ្គលដែលពាក់ព័ន្ធក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន ក្នុងគោលបំណងបង្ក្រាបដល់កងនាវាស្រមោលរបស់រុស្ស៊ី, បណ្តាញហិរញ្ញវត្ថុ, និងវិស័យយោធារបស់រុស្ស៊ី

ស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែលំបាក ខណៈដែលទំនាក់ទំនងជាមួយនឹងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង

សហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលនៃហានិភ័យខ្ពស់ ដោយសារភាពជាប់គាំងសេដ្ឋកិច្ច ការបែងចែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ រួមផ្សំដោយសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក

សហភាពអឺរ៉ុបគ្រោងទប់ស្កាត់ការនាំចូលកសិផល និងអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក

គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងទប់ស្កាត់ការនាំចូលអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីអាម៉េរិកវាយបកវិញថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ

ជាប្រវត្តិសាស្ត្រ ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតខ្សោយបំផុតដោយ ១,០៣ អឺរ៉ូ ស្មើនឹង ១ ដុល្លារអាម៉េរិក

ថ្មីៗនេះ តម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះ ០,៤ ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េររិក ដោយ ១,០៣ អឺរ៉ូស្មើរនឹង ១ ដុល្លារអាម៉េរិក ដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុតបើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២

អ៊ុយក្រែន សម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ីក្នុងការដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈទឹកដីរបស់ខ្លួន

បន្ទាប់មានសង្រ្គាមជាមួយរុស្ស៊ីជាងពីរឆ្នាំ ក្រសួងថាមពលរបស់អ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរុស្ស៊ីក្នុងផលប្រយោជន៍ការពារសន្តិសុខជាតិ

សហភាពអឺរ៉ុប អនុម័តទណ្ឌកម្មជុំទី ១៥ ប្រឆាំងនឹងរុស្ស៊ី

កាលពីថ្ងៃចន្ទកន្លងទៅនេះ សហភាពអឺរ៉ុបបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មជុំទី ១៥ នេះនឹងរឹតបន្តឹងលើកប៉ាល់បន្ថែមចំនួន ៥២ របស់កងនាវាស្រមោលដែលព្យាយាមគេចពីការរឹតបន្តឹងរបស់លោកខាងលិច ដើម្បីដឹកជញ្ជូនប្រេង អាវុធ និងគ្រាប់ធញ្ញជាតិជាដើម

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប

Donald Trump ​មានបំណងដាក់ពន្ធ ៦០ ភាគរយ​លើ​ទំនិញ​ចិន​ទាំង​អស់ និង ១០ ទៅ ២០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀតក្នុងនោះមានអឺរ៉ុបផងដែរ។ Trump មិនសប្បាយចិត្តជាមួយនឹងអតុល្យភាពពាណិជ្ជកម្មលើរថយន្ត និងកសិកម្ម ដោយសហភាពអឺរ៉ុបរក្សា​ពន្ធ ១០ ភាគរយ​លើ​រថយន្ត (បើ​ធៀប​នឹង​អត្រា ២,៥ ភាគរយ​របស់​អាម៉េរិក) និង​ពន្ធ​កសិកម្ម​ប្រហែល ១១ ភាគរយ (ច្រើន​ជាង​អត្រា​អាម៉េរិកទ្វេដង)។

ទីក្រុងប៉េកាំង ដាក់ពាក្យបណ្តឹងទៅ WTO ពាក់ព័ន្ធនឹងការដំឡើងពន្ធថ្មីរបស់សហភាពអឺរ៉ុបមកលើរថយន្ត EV ដែលនាំចូលពីប្រទេសចិន

កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានអនុម័តលើការដំឡើងពន្ធរហូតដល់ ៣៥ ភាគរយលើរថយន្តអគ្កិសនីនាំចូលពីចិន បន្ទាប់ពីពួកគេស៊ើបអង្កេតរកឃើញថាការឧបត្ថម្ភធនរបស់រដ្ឋចិនកំពុងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប