ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប

បរទេស៖ យោងតាមប្រភពព៍ត៌មានពី The Washington Post បានព្យាករណ៍ថា ប្រសិន Donald Trump អនុវត្តតាមផែនការពន្ធរបស់គាត់ពិតមែននោះ វាអាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប ខណៈដែលសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ពួកគេ និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏ជិតស្និទ្ធបំផុតមួយ។

ជាក់ស្តែង សេដ្ឋកិច្ចសំខាន់ៗរបស់អឺរ៉ុបកំពុងដើរយឺតជាងសហរដ្ឋអាម៉េរិករួចទៅហើយចាប់តាំងពីងើបចេញពីការរាតត្បាត។ សេដ្ឋវិទូព្យាករណ៍ថា គោលនយោបាយគាំពារនិយមដែលដាក់ដោយ Donald Trump អាចបង្កឱ្យទ្វីបនេះមានការធ្លាក់ចុះបន្ថែមទៀត ខណៈពេលដែលកំពុងរឹតបន្តឹងសម្ព័ន្ធភាព។ ក្នុងអំឡុងពេលដែលកាន់តំណែងលើកមុន Donald Trump បាន​ដាក់​ពន្ធ​យ៉ាង​ច្រើន​លើ​ដែក និង​អាលុយមីញ៉ូម​ ប៉ុន្តែ​លើក​នេះ​គាត់​មានបំណងដាក់ពន្ធ​ច្រើន​ជាងមុន។ លោក Trump ​មានបំណងដាក់ពន្ធ ៦០ ភាគរយ​លើ​ទំនិញ​ចិន​ទាំង​អស់ និង ១០ ទៅ ២០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀតក្នុងនោះមានអឺរ៉ុបផងដែរ។ Trump មិនសប្បាយចិត្តជាមួយនឹងអតុល្យភាពពាណិជ្ជកម្មលើរថយន្ត និងកសិកម្ម ដោយសហភាពអឺរ៉ុបរក្សា​ពន្ធ ១០ ភាគរយ​លើ​រថយន្ត (បើ​ធៀប​នឹង​អត្រា ២,៥ ភាគរយ​របស់​អាម៉េរិក) និង​ពន្ធ​កសិកម្ម​ប្រហែល ១១ ភាគរយ (ច្រើន​ជាង​អត្រា​អាម៉េរិកទ្វេដង)។

ទន្ទឹមនឹងនេះ សេដ្ឋវិទូមិនអាចប៉ាន់ស្មានពីផលប៉ះពាល់​ធំ​ប៉ុណ្ណា​នោះទេ ប៉ុន្តែសេដ្ឋកិច្ចរបស់អឺរ៉ុបនឹងកាន់តែតានតឹង ប្រសិនបើ Donald Trump អនុវត្តការដាក់ពន្ធពិតមែននោះ។ គំរួសេដ្ឋកិច្ចមួយចំនួនបានប៉ាន់ប្រមាណថា ប្រសិនបើអាម៉េរិកដាក់ពន្ធគយ ១០ ភាគរយ នោះការនាំចេញតំបន់អឺរ៉ូទៅកាន់សហរដ្ឋអាមេរិកអាចធ្លាក់ចុះជិតមួយភាគបី។ ជាលទ្ធផល វានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ពីព្រោះអឺរ៉ុបពឹងផ្អែកខ្លាំងលើការនាំចេញ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ខ្លួនកំពុងប្រឈមមុខនឹងកំណើនយឺត និងបំណុលកើនឡើង។ Goldman Sachs ប៉ាន់ប្រមាណថា ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកអាចនឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះ ០,៩ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ គំរូសេដ្ឋកិច្ចព្យាករណ៍ថា ការដាក់ពន្ធរបស់ Trump អាចប៉ះពាល់ដល់អឺរ៉ុបស្មើរ ឬច្រើនជាងប្រទេសចិន។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ថ្វីត្បិតតែចិនជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែតម្លៃសរុបនៃការនាំចូលពីសហភាពអឺរ៉ុបមានលើសពីការនាំចូលពីចិនជាប្រវត្តិសាស្ត្រ។ ដូច្នោះហើយ ការដាក់ពន្ធ​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​លើ​ប្រទេស​ចិន​ក៏​អាច​មាន​ឥទ្ធិពល​ដោយ​ប្រយោល​ដល់​អឺរ៉ុប​ផងដែរ។ ជាការឆ្លើយតបនឹងការដាក់ព្ធរបស់អាម៉េរិក ចិនអាចនឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុបវិញ ដែលនឹងជួយជំរុញការផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃទំនិញដែលជាគូប្រជែងរបស់អឺរ៉ុបធ្លាក់ចុះ។

ប្រទេសអាល្លឺម៉ង់ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អឺរ៉ុបអាចនឹងងាយរងគ្រោះ ដោយសារត្រូវបានកំណត់គោលដៅញឹកញាប់ដោយ Trump។  យោងតាមការិយាល័យស្ថិតិរបស់អាល្លឺម៉ង់ បានឱ្យដឹងថា ក្នុងចំណោមសហភាពអឺរ៉ុប អាល្លឺម៉ង់គឺជាប្រទេសនាំមុខគេក្នុងការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ជាមួយនឹងការនាំចេញទំនិញមានតម្លៃ ១៧១,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ដូច្នោះហើយ ការដំឡើងពន្ធរបស់ Trump អាចនាំឱ្យការនាំចេញទាំងនោះធ្លាក់ចុះធ្ងន់ធ្ងរ ជាមួយនឹងផលប៉ះពាល់ដ៏ធំបំផុតលើឧស្សាហកម្មរថយន្ត និងឱសថ។ Trump កំពុងសម្លឹងមើលឧស្សាហកម្មរថយន្តអាល្លឺម៉ង់ ប៉ុន្តែ​វិស័យ​នេះ​កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​កើនឡើង​ពី​ប្រទេស​ចិន និង​តម្រូវការ​ចុះ​ខ្សោយរួចទៅហើយ។ ថ្មីៗនេះ ក្រុមហ៊ុនរថយន្តដ៏ធំរបស់អាំល្លឺម៉ង់ Volkswagen ប្រកាសពីការបិទរោងចក្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លើសពី​នេះ សេដ្ឋកិច្ច​អាល្លឺម៉ង់​នៅ​ទ្រឹង ហើយការរំពឹងទុកនៃសង្រ្គាមពាណិជ្ជកម្មអាចធ្វើឲ្យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។ លោក Joachim Nagel ប្រធានធនាគារកណ្តាលអាល្លឺម៉ង់ លើកឡើងថា ពន្ធថ្មីរបស់ Trump អាចធ្វើឱ្យទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះ ១ ភាគរយនៅក្នុងទិន្នផលសេដ្ឋកិច្ច។ ប្រសិនជាការដាក់ពន្ធថ្មីត្រូវបានអនុម័តពិតមែន សេដ្ឋកិច្ចអាល្លឺម៉ង់នឹងធ្លាក់ចូលវិបត្តិ។ វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ ព្យការណ៍ថា បើគិតក្នុងអាណត្តិរបស់ Trump រយៈពេលបួនឆ្នាំ ការរួមបញ្ចូលគ្នានៃពន្ធ ១០ ភាគរយរបស់សហរដ្ឋអាម៉េរិក និងការសងសឹករបស់សហភាពអឺរ៉ុបទៅលើពន្ធគយវិញអាចបណ្តាលឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់បាត់បង់ច្រើនជាង ១៣៤ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ពន្ធគយ ២០ ភាគរយពីភាគីទាំងសងខាងអាចធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ខាតបង់ ១៩០ ពាន់លានដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ