អ៊ុយក្រែន សម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ីក្នុងការដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈទឹកដីរបស់ខ្លួន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា អ៊ុយក្រែនបានបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈទឹកដីរបស់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងសំខាន់ជាមួយទីក្រុងម៉ូស្គូបានផុតកំណត់កាលពីថ្ងៃពុធកន្លងទៅនេះ។

បន្ទាប់មានសង្រ្គាមជាមួយរុស្ស៊ីជាងពីរឆ្នាំ អ៊ុយក្រែន បានបដិសេធក្នុងការបន្តកិច្ចព្រមព្រៀងឆ្លងកាត់គឺទឺកដីរបស់ខ្លួន។ ក្រសួងថាមពលរបស់អ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរុស្ស៊ីក្នុងផលប្រយោជន៍ការពារសន្តិសុខជាតិ។ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelensky បានចាត់ទុកការបដិសេធមិនបន្តកិច្ចព្រមព្រៀ​ថា​ជា​ការបរាជ័យធំមួយសម្រាប់ទីក្រុង​ម៉ូស្គូ។ លើសពីនេះ គាត់បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូបង្វែរថាមពលទៅជាអាវុធ និងការគំរាមកំហែងផ្នែកថាមពលប្រឆាំងនឹងដៃគូរបស់ខ្លួន ហើយបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប។

កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនឧស្ម័នរបស់រស្ស៊ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្លងកាត់ទឺកដីជាមួយក្រុមហ៊ុនអ៊ុយក្រែន Naftogaz។ នៅឆ្នាំ ២០២៤ ក្រុមហ៊ុនយក្សរបស់រុស្ស៊ីមួយនេះបានរាយការណ៍ពីការខាតបង់ចំនួន ៦,៩ ពាន់លានដុល្លារជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំ ដោយសារការលក់ទៅកាន់អឺរ៉ុបធ្លាក់ចុះ ​ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​​ចិន​ក៏​ដោយ។ ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរស្ស៊ីអាចធ្វើឲ្យអ៊ុយក្រែនប្រឈមនឹងការខាតបង់ប្រហែល ៨០០ លានដុល្លារក្នុងមួយឆ្នាំផងដែរសម្រាប់ថ្លៃដឹកជញ្ជូនពីរុស្ស៊ី ខណៈដែលក្រុមហ៊ុន Gazprom នឹងខាតបង់ជិត ៥ ពាន់លានដុល្លារក្នុងការលក់ឧស្ម័ន។ យ៉ាងណាមិញ ប្រទេសអឺរ៉ុបមួយចំនួនដែលបន្តទិញឧស្ម័នពីរុស្ស៊ី អាចនឹងរកផ្លូវផ្គត់ផ្គង់ផ្សេងមកជំនួស។ កិច្ចព្រមព្រៀងដែលបានបញ្ចប់មានចំណែកប្រហែល ៥ ភាគរយនៃការនាំចូលឧស្ម័នសរុបរបស់សហភាពអឺរ៉ុប ហើយបានផ្គត់ផ្គង់ជាចម្បងទៅដល់ប្រទេសអូទ្រីស ហុងគ្រី និងស្លូវ៉ាគី។ បន្ទាប់​ពី​ផុត​កំណត់នៃកិច្ចព្រមព្រៀងនេះ អឺរ៉ុប​ទទួល​បាន​ឧស្ម័ន​តាម​បំពង់​ពី​រុស្ស៊ី​តាម​ផ្លូវ​មួយទៀត Turkstream ដែល​រត់​កាត់​តួកគីទៅ​កាន់ប៊ុលហ្គារី ស៊ែប៊ី និង​ហុងគ្រី។

យ៉ាងណាមិញ គេរំពឹងទុកស្រាប់ទៅហើយថា ការបញ្ចប់កិច្ចព្រមព្រៀងនឹងកើតឡើង ហើយវានឹងបង្កឱ្យតម្លៃឧស្ម័ន និងអគ្គិសនីឡើងថ្លៃនៅក្នុងទ្វីបអឺរ៉ុប។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico លើកឡើងថា ការបញ្ឈប់លំហូរឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែននឹងមានឥទ្ធិពលយ៉ាងខ្លាំងលើសហភាពអឺរ៉ុបជាជាងរុស្ស៊ី។ មុន​ពេល​រុស្ស៊ី​​ឈ្លានពានលើ​អ៊ុយក្រែន រុស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប។ ការនាំចូលឧស្ម័នតាមបំពង់បង្ហូរមកកាន់ប្លុកនេះធ្លាក់ចុះពីជាង ៤០ ភាគរយក្នុងឆ្នាំ ២០២១ មកនៅប្រហែល ៨ ភាគរយក្នុងឆ្នាំ ២០២៣។ ដើម្បីបំពេញគម្លាតនេះ អឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវ (LNG) ក្នុងបរិមាណដ៏ច្រើនដែលអាចដឹកជញ្ជូនតាមនាវាដឹកប្រេងពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ព្រមទាំងបំពង់បង្ហូរពីប្រទេសន័រវេសផងដែរ។ យ៉ាងណាក្ដី ទោះបីជាសហភាពអឺរ៉ុបបានបង្កើនការនាំចូលឧស្ម័នធម្មជាតិរា (LNG) ពីរុស្ស៊ីក៏ដោយ ប៉ុន្តែនៅតែប្រឈមនឹងការផុតកំណត់កាលបរិច្ឆេទនៅឆ្នាំ២០២៧ ហើយគ្រោងនឹងផ្តាច់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទាំងអស់របស់រុស្ស៊ី។ អ្នកវិភាគបានលើកឡើថា បណ្តាប្រទេសដែលទទួលឧស្ម័នពីរុស្ស៊ីតាមរយៈកិច្ចព្រមព្រៀងឆ្លងកាត់ជាមួយអ៊ុយក្រែនមិនប្រឈមនឹងការខ្វះខាតថាមពលទេ ហើយទំនងជាបង្វែរទិសដៅនាំចូលឧស្ម័នតាមរយៈបំពង់ពីប្រទេសអឺរ៉ុបផ្សេងទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *