បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet និង Microsoft បានធ្លាក់ចុះ បាត់បង់ចំណូលយ៉ាងខ្លាំង ខណៈពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច។

អ្នកតំណាងក្រុមហ៊ុន Microsoft បានលើកឡើងថា តម្រូវការនៃអ្នកប្រើប្រាស់កុំព្យូទ័រ និងបច្ចេកវិទ្យាផ្សេងទៀតរបស់ខ្លួនបានធ្លាក់ចុះ បើទោះបីជាការលក់របស់វាបានកើនឡើង ១១ ភាគរយ ឬ ស្មើរនឹង៥០,១ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែវាគឺជាតួរលេខនៃប្រាក់ចំណូលឡើងយឺតបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ពួកគេក៏បានព្យាករណ៍ទុកថា តម្រូវការកុំព្យូទ័រ និងបច្ចេកវិទ្យា cloud computing របស់ខ្លួននឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ រួមទាំងការលក់នៅក្នុងអាជីវកម្មវីដេអូហ្គេម Xbox ក៏បានធ្លាក់ចុះផងដែរ ដោយសារការធ្លាក់ចុះនៃអត្រាចំនួនអតិថិជន។

ដោយឡែក ក្រុមហ៊ុន Alphabet ជាម្ចាស់ក្រុមហ៊ុន Google និង YouTube បាននិយាយផងដែរថា ការលក់បានកើនឡើងត្រឹមតែ ៦ ភាគរយ ឬ ស្មើរនឹង ៦៩ ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលបីខែចុងក្រោយនេះ ដោយសារក្រុមហ៊ុនកាត់បន្ថយការផ្សាយពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក្តី ប្រាក់ចំណេញនៅ Alphabet បានធ្លាក់ចុះជិត ៣០ ភាគរយក្នុងត្រីមាសកន្លងទៅនេះ ដោយសារប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម YouTube បានធ្លាក់ចុះ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Alphabet បានបន្ថយការជ្រើសរើសបុគ្គលិក ខណៈ Microsoft បានកាត់បន្ថយការងារខ្លះចោល ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតបានសម្រេចចិត្តបញ្ឈប់បុគ្គលិកផងដែរ ដូចជា ក្រុមហ៊ុន Netflix និង Twitter ជាដើម។
ទន្ទឹមនឹងនោះដែរ អ្នកប្រើប្រាស់ និងអាជីវកម្មជុំវិញពិភពលោកកំពុងកាត់បន្ថយការទិញ ឬ ផ្គត់ផ្គង់ នៅពេលដែលតម្លៃកំពុងឡើងថ្លៃ ហើយអត្រាការប្រាក់កើនឡើង ដែលជំរុញឱ្យវិបត្តិសេដ្ឋកិច្ចសកលរឹតតែមានសម្ពាធ រួមទាំងភាពរឹងមាំប្រាក់ដុល្លារអាមេរិក ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ធកិច្ចពិភពលោក ដែលធ្វើឱ្យកើនឡើងនូវតម្លៃក្នុងការលក់ផលិតផលនៅបរទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content