សៀមរាប ៖ បាយក្តាំង ឬបាយក្រៀម បើនិយាយចំពោះអ្នកដែលមិនសូវចូលចិត្តទទួលទានអាហារសម្រន់ក្រៅពេលហាក់មិនសូវមានប្រជាប្រិយភាពនោះទេ ប៉ុន្តែបើសម្រាប់អ្នកចូលចិត្តចំណីអាហារកំដរមាត់ ឬអាសម្រន់ អាចនឹងមានការចាប់អារម្មណ៍ច្រើន ជាពិសេសចំពោះបាយក្ដាំង ឬបាយក្រៀមដែលមានរសជាតិច្រើនមុខ។ ជាក់ស្ដែងដូចជាបាយក្រៀមនៅខេត្តសៀមរាបដែលកំពុងមានភាពល្បីល្បាញនាពេលបច្ចុប្បន្ន។

កញ្ញា ពេជ្រ កញ្ញា ជាម្ចាស់អាជីវកម្មខ្នាតតូចមានជំនាញផលិតអាហារសម្រន់ប្រភេទបាយក្ដាំងបំពងដែលមានយីហោ «សៀមរាប ស្នេក Seim Reap Snacks» រស់នៅភូមិវត្តស្វាយ ឃុំសាលាកំរើក ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា អាហារសម្រន់ដែលស្ថិតនៅក្នុងអាជីវកម្មយីហោមួយនេះគឺមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទាំងអ្នកនៅក្នុងតំបន់ ក៏ដូចជាទេសចរមកពីបណ្តាក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

កញ្ញាបានបញ្ជាក់ថា ៖
“អាហារសម្រន់ក្រៅពេលនំបាយក្រៀមរបស់ខ្ញុំគឺធ្វើឡើងដោយខ្លួនឯងផ្ទាល់ដែលចេះរូបមន្តបន្តពីម្ដាយ ហើយក្រៅពីមានរសជាតិឆ្ងាញ់ ខ្ញុំក៏ផ្ដោតសំខាន់ទៅលើសុខភាពជាចម្បងដែលជាអាហារមិនប្រើប្រេង មិនមានជាតិស្ករ ហើយមានបន្ថែមនូវគ្រាប់ធុញ្ញជាតិច្រើនមុខ ដូចជា គ្រាប់ស្វាយចន្ទី សណ្ដែកដី ល្ង គ្រាប់ឪឡឹក គ្រាប់ល្ពៅ ជាដើម ដែលសុទ្ធសឹងជាធុញ្ញជាតិគ្មានជាតិស្ករ ជួយចំប៉នសុខភាព ដោយឡែកចំពោះប្រភេទអាហារសម្រន់ដែលមានរសជាតិផ្អែម គឺខ្ញុំប្រើទឹកឃ្មុំជំនួសការប្រើស្ករ ហើយការផលិតទៀតសោតគឺខ្ញុំធ្វើឡើងតែពេលទំនេរពីការងារប្រចាំថ្ងៃតែប៉ុណ្ណោះ”

ពាក់ព័ន្ធទៅនឹងការផលិតវិញ ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានបញ្ជាក់ថា កញ្ញាអាចផលិតម្ដងបានប្រមាណ ១គីឡូក្រាម ហើយអាហារសម្រន់សៀមរាបនេះ (បាយក្រៀម) អាចលក់បានក្នុងតម្លៃចាប់ពី ៨០០០រៀលឡើងទៅ ដែលភាគច្រើនលក់តាមបណ្ដាញសង្គម (facebook) និងបោះដុំនៅតាមបណ្តាហាងផ្សេងៗ ដោយក្នុងមួយខែអាចរកបានចំណូល និងប្រាក់ចំណេញគួរសម។

គួរបញ្ជាក់ដែរថា កញ្ញា ពេជ្យ កញ្ញា បានចាប់ផ្ដើមអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារមួយនេះកាលពីឆ្នាំ២០២០ ដែលប្រើដើមទុនលើកដំបូងត្រឹមតែប្រមាណ ២០ម៉ឺនរៀលប៉ុណ្ណោះក្នុងការទិញវត្ថុធាតុដើម និងគ្រឿងផ្សំ ហើយក្រោមកក៏ចេះតែមានការគាំទ្រច្រើនឡើងៗ រហូតពង្រីកបានទ្រង់ទ្រាយដូចពេលបច្ចុប្បន្ននេះ។ ដោយឡែក ចំពោះបញ្ហាប្រឈមបច្ចុប្បន្ននេះ គឺការផលិតនៅមានភាពយឺតយ៉ាវដោយសារតែខ្វះម៉ាស៊ីនដុត និងម៉ាស៊ីនសម្ងួត។ ដោយឡែក សម្រាប់គោលបំណងនាពេលអនាគត កញ្ញាចង់បង្កើនការផលិតឱ្យបានច្រើនមុខ និងអាចដាក់លក់នៅតាមហាងធំៗ ក៏ដូចជាបណ្តាផ្សារទំនើបផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content