ផ្លូវក្រវាត់ក្រុងទី៣ ក្លាយទីតាំង​​បង្កើតអាជីវកម្ម​ថ្មីៗលក្ខណៈគ្រួសារជូនពលរដ្ឋ ដើម្បី​​បង្កើន​ប្រាក់​ចំណូល​បន្ថែម

ភ្នំពេញ ៖ កំណាត់​ផ្លូវក្រវាត់ក្រុង​ទី៣ ត្រង់ចំណុចគល់ស្ពានអាកាស​ជម្ពូវ័ន្ត ​បាន និងកំពុងក្លាយជា​ទីតាំងបង្កើតអាជីវកម្ម​ដល់​ពលរដ្ឋដើម្បីបង្កើនប្រាក់ចំណូលយ៉ាង​មានប្រជា​ប្រិយ​ ដោយទីតាំង​នេះ ហាក់​បីដូចជា​ផ្សាររាត្រីតូច​មួយ​សម្រាប់ពលរដ្ឋ​មក​សម្រាកកម្សាន្ត​នៅពេល​សាយ័ណ្ហ  ។

បើ​យើងធ្វើដំណើរ​ចេញពី​ស្ពានអាកាស​នៃផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុច​ផ្លូវជាតិលេខ​៤ ទៅផ្លូវជាតិលេខ​៣ យើងនឹងមើលឃើញ​មានអាជីវករ​ជាច្រើនដាក់លក់​ចំណីចំណុក​អាហារ​សម្រន់ និងភេសជ្ជៈ​សម្រាប់ទទួលស្វាគមន៍​បងប្អូនពលរដ្ឋមកពីទីជិត​ទីឆ្ងាយ​ មក​សម្រាក​លំហែអារម្មណ៍​នៅទីនោះ ដែលទីតាំងនេះ​ចាប់ផ្ដើម​មានពលរដ្ឋមក​លេង​ និង​បង្កើតមុខ​របរជាហូរហែ ក្រោយពេលផ្លូវក្រវាត់ក្រុង​ទី​៣ បានសាងសង់ ​និងដាក់ដំណើរការ​រួចរាល់ ។​

ពីមុន​តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី​៣នេះ គឺមិនមានអាជីវកម្ម​ និងមិនមានផ្ទះនោះទេ ពោលគឺមានតែភាពស្ងប់ស្ងាត់ ប៉ុន្តែ​បន្ទាប់ពីផ្លូវនេះបានដាក់ដំណើរការ​មកក៏ឃើញថា មានពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ក៏ច្រើន ហើយទីតាំង​ខ្លះ​ត្រូវម្ចាស់​ដីចាក់បំពេញស្មើនឹ​ងផ្លូវ ទើបធ្វើឱ្យកាន់តែងាយស្រួលដល់អាជីវករបង្កើត​អាជីវកម្មលក់ដូរ​រក​ចំណូល​បានបន្ថែម​ ។

ក្រៅពី​ការ​បង្កើត​មុខ​របរ​ជូនពលរដ្ឋ​នៅតំបន់​ក្បែរ​ៗ​នោះហើយ​ ផ្លូវក្រវាត់ក្រុងទី៣ ក៏បានជួយជំរុញ​សក្ដានុពល​បន្ថែម​ដោយនៅតាមបណ្ដោយផ្លូវនេះចាប់ផ្ដើម​មានសំណង់​តូចធំ ឃ្លាំង​ស្តុកទំនិញ អាជីវកម្ម​ការ៉ាសសាំង​ និង​ផ្ទះរបស់ពលរដ្ឋ ដូច្នេះ​ នាពេលឆាប់ៗនេះ តំបន់​តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ នឹង​កាន់តែមានការអភិវឌ្ឍខ្លាំងឡើង​បន្ថែមទៀត ។

អ្វីដែល​ធ្វើឱ្យ​តំបន់​តាមបណ្ដោយផ្លូវ​មួយនេះកាន់តែមានសក្ដានុពល និងទាក់ទាញ​បន្ថែមទៀតនោះ គឺការ​បើកដំណើរការ​អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ នៅស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយរំពឹងថា​ចរាចរណ៍​ឆ្លងកាត់​ផ្លូវក្រវាត់ក្រុងទី៣ នឹង​កាន់តែមមាញឹក ហើយការ​បង្កើតអាជីវកម្ម​ នៅតាមបណ្ដោយផ្លូវនេះក៏កាន់តែច្រើន​ឡើង​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យបានមើលឃើញថា ​ទីតាំង​ផ្លូវ​ក្រវាត់ក្រុងទី​៣ នឹង​កាន់តែមានសក្ដានុពល​ និងមមាញឹកខ្លាំង ខណៈអាកា​សយានដ្ឋានអន្តរជាតិតេជោក៏ទើបតែបើកដំណើរការ​កាលពីប៉ុន្មានថ្ងៃមុននេះដែរ ។ តាមរយៈអាកាស​យានដ្ឋានអន្តរជាតិតេជោនេះដែរ នឹងធ្វើឱ្យចរាចរណ៍​លើ​ផ្លូវក្រវាត់ក្រុង​ទី ៣ ឬមហា​វិថីស៊ីជីនពីង​កាន់តែមានអ្នកឆ្លងកាត់​ច្រើន ដូច្នេះការ​បង្កើ​តរបរ​នៅតាមបណ្ដោយផ្លូវនេះក៏កាន់តែច្រើននៅពេលអនាគត ។

បើអ្នកជំនាញ​អចលនទ្រព្យ​ជាច្រើន​បានបង្ហាញពីទស្សនស្រដៀងគ្នាថា នៅពេលមានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗជាពិសេស​ផ្លូវ​ថ្នល់​ នឹង​ជួយឱ្យ​តំបន់នៅតាមបណ្ដោយផ្លូវ​ទាំង​នោះ កាន់តែមានភាពទាក់ទាញ ផ្ដល់អត្ថប្រយោជន៍ជាច្រើនទាំង​ការ​ដឹកជញ្ជូន ការធ្វើដំណើរ និងផ្ដល់​ប្រាក់ចំណូលបន្ថែម​ដល់​ពលរដ្ឋរស់​នៅតាម​ដង​ផ្លូវ​​ ដោយអាច​បង្កើតអាជីវកម្ម​ថ្មី ។ ក្រៅពីនេះ ការសាងសង់ផ្លូវ​ថ្មីៗនេះដែរ ក៏បានជួយជំរុញតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ​បានមួយកម្រិត​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *