SMEs ខ្វះទ្រព្យបញ្ចាំ គួរសិក្សាពី ៥ ជំហាន ដើម្បីស្នើសុំកម្ចីមានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា

ភ្នំពេញ ៖ សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន គឺមិនងាយស្រួលក្នុងស្នើសុំកម្ចីមានទ្រព្យធានានោះទេ ប៉ុន្តែបច្ចុប្បន្ននេះ គឺមានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាលើកម្ចី ដែលបញ្ចេញ​តាមរយៈធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំតែម្តង។

ជាមួយគ្នានេះដែរក៏មានសំណួរលើកឡើងថា តើធ្វើដូចម្តេចដើម្បីស្នើសុំកម្ចីដែលមានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា?

CGCC បានលើកឡើងពី ៥ ជំហាន សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលខ្វះទ្រព្យបញ្ចាំ ដើម្បីស្នើសុំ និងទទួលបានកម្ចី ដែលមានការធានាឥណទានពី CGCC៖

ជំហានទី១៖ អ្នកខ្ចី ត្រូវស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC (ដើម្បីស្វែងរក PFIs របស់ CGCC សូមចុច https://bit.ly/3LkYuo7)។

ជំហានទី២៖ បន្ទាប់ពីទទួលបានសំណើសុំកម្ចី PFI នឹងវាយតម្លៃសំណើសុំកម្ចីនោះ ទៅតាមនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ PFIs នីមួយៗ។

ជំហានទី៣៖ នៅពេលសំណើកម្ចីនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវ PFI នឹងស្នើសុំការធានាឥណទានមកកាន់ CGCC។

ជំហានទី៤ ៖ CGCC នឹងវាយតម្លៃសំណើសុំធានាឥណទាននោះ រួចចេញលិខិតធានាទៅកាន់ PFIs ក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ថ្ងៃ។

ជំហានចុងក្រោយ៖ PFIs នឹងបញ្ចេញកម្ចី ដែលមានការធានាពី CGCC ជូនអ្នកខ្ចី។

បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាលើកម្ចី ដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ និយាយឱ្យស្រួលស្តាប់ទៅ CGCC ដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ រហូតដល់៨០% នៃទំហំកម្ចី ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម ដែលស្នើកម្ចីទៅធនាគារ។

CGCC មិនផ្តល់កម្ចីដោយផ្ទាល់ ដល់ក្រុមហ៊ុនអាជីវកម្មទេ។ CGCC មិនមែនជាធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចផ្តល់កម្ចីជូនលោកអ្នកបានទេ។ CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ ក្រុមហ៊ុនអាជីវកម្ម អាចស្នើសុំកម្ចីដែលមានការធានាពី CGCC តាមរយៈ PFIs របស់ CGCC បាន។

ការយល់ដឹងពីដំណើរការវាយតម្លៃឥណទាននឹងជួយឱ្យលោកអ្នកឱ្យរៀបចំសំណើកម្ចីបានប្រសើរជាងមុន និងឈានទៅទទួលបានការធានាឥណទានលើកម្ចីរបស់អ្នកផងដែរ។ ជាទូទៅ ការវិភាគឥណទានរបស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើកម្ចីមួយៗ គឺផ្តោតលើ ៥ចំណុច សំខាន់ៗ រួមមាន លក្ខខណ្ឌ ទ្រព្យបញ្ចាំ សមត្ថភាព ដើមទុន ចរិតលក្ខណៈ។

ការធានាឥណទានជួយបង្កើនលទ្ធភាពទទួលបានកម្ចីរបស់អ្នកខ្ចី។ ការធានាឥណទានជួយអ្នកខ្ចី ឱ្យទទួលបានកម្ចីទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ឧទាហរណ៍ ប្រសិនបើគ្មានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ មិនអាចទទួលបានកម្ចីពីធនាគារនោះទេ ទោះបីអ្នកខ្ចីនោះមានលទ្ធភាពសងក៏ដោយ។ ប្រសិនមានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ អាចទទួលបានកម្ចីពីធនាគារ ដែលមានការធានាពី CGCC ដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់អ្នកខ្ចី។

ម្យ៉ាងវិញទៀត ប្រសិនអ្នកខ្ចីមានទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ ០០០ដុល្លារ។ ប្រសិនមានការធានាឥណទាន ជាមួយនឹងទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ​ដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ ០០០ដុល្លារ ឬលើសពីនេះ ដល់អ្នកខ្ចី។

សូមបញ្ជាក់ផងដែរថា សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បានផ្តល់​ការធានា​ឥណទាន​ដល់ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ ដែល​គិត​ជា​ទឹកប្រាក់ ៤៥,៥​ លាន​ដុល្លារ​ក្នុងនោះ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម ​(SME) ​មាន​ចំនួន ៤៣១ ​ក្រុមហ៊ុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១