ធនាគារពិភពលោក ៖ វិបត្តិសកលបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ និងឆ្នាំក្រោយ

. សេដ្ឋកិច្ចពិភពលោកបន្តកំណើនយឺតយ៉ាវក្នុងឆ្នាំ២០២៤គឺជាតួលេខធ្លាក់ចុះ៣ឆ្នាំជាប់គ្នាមកហើយ

. វិបត្តិសកលដែលរួមមានទាំងជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស និងអ៊ុយក្រែន-រុស្សី គឺជាបញ្ហាឬសគល់ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះខ្លាំង

. សហរដ្ឋអាមេរិករំពឹងទទួលបានកំណើនត្រឹមតែ១,៦ភាគរយ ខណៈដែលកាលពីឆ្នាំ២០២៣ទទួលបានដល់ទៅ២,៥ភាគរយ

ធនាគារពិភពលោក (World Bank) នៅក្នុងរបាយការណ៍ស្រាវជ្រាវសេដ្ឋកិច្ចចុងក្រោយមួយ The Global Economic Prospects បានព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះនឹងមានកំណើនយឺតយ៉ាវបំផុតធៀបទៅនឹងកំណត់ត្រាច្រើនទសវត្សរ៍ចុងក្រោយនេះ។

ឆ្នាំនេះកំណើនសេដ្ឋកិច្ចពិភពលោកអាចទទួលបានត្រឹមតែ២,៤ភាគរយធៀបទៅនឹងកំណើនដែលពិភពលោកធ្លាប់ធ្វើបានកាលពីឆ្នាំ២០២៣ ប្រមាណជា២,៦ភាគរយ ហើយបើគេសរុបកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះវាមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានឡើយក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។

អនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក លោក Ayhan Kose បានថ្លែងថា ឆ្នាំនេះកំណើនសេដ្ឋកិច្ចសកលនឹងបន្តធ្លាក់ចុះក្នុងរយៈពេល៣ឆ្នាំជាប់គ្នាដែលធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ចចន្លោះឆ្នាំ២០២០ទៅឆ្នាំ២០២៤គឺមានភាពកំសោយជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ ផង វិបត្តិហិរញ្ញវត្ថុក្នុងតំបន់អាស៊ីឆ្នាំ១៩៩០ផង ជាមួយនឹងវិបត្តសេដ្ឋកិច្ចឆ្នាំ២០០០ផង។

លោក Kose ដែលបានរៀបរាប់ប្រាប់ក្រុមអ្នកកាសែត CNBC ក៏បានលើកឡើងផងដែរថា កត្តាវិបត្តិសកលដែលមានដូចជាភាពតានតឹងនៅក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី និងអ៊ីស្រាអែល-ក្រុមហាម៉ាសជាដើមគឺជាដើមចមនៃផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់កំណើន។ វិបត្តិទាំងនេះបានបង្កឲ្យតម្លៃថាមពលហក់ឡើងខ្លាំងដែលជាកម្លាំងចលករដ៏សំខាន់ធ្វើឲ្យអត្រាអតិផរណាមានសភាពអាក្រក់ឡើង និងបណ្តាលឲ្យមានការប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចខ្លាំងក្លាបំផុត។

នៅក្នុងរបាយការណ៍ស្រាវជ្រាវដដែលនោះធនាគារពិភពលោកក៏បានព្រមានដែរថា បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចនានាក៏នឹងបានត្រឹមមើលឃើញកំណើនសេដ្ឋកិច្ចក្នុងកម្រិតទន់ខ្សោយបំផុតផងដែរក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ។​ ដោយឡែកក្រុមប្រទេសកំពុងអភិវឌ្ឍក៏នឹងទទួលរងនូវឥទ្ធិពលក្នុងរយៈពេលមធ្យម ឬ Midium-Term ​(២ឬ៣ខែទៅ២ ឬ ៣ឆ្នាំក្រោយ) ពីភាពរាំងស្ទះនៃការធ្វើពាណិជ្ជកម្មសកលព្រមទាំងលក្ខខណ្ឌមិនអំណោយផលជាច្រើនដែលពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុផង។

គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចលេខមួយនោះនឹងអាចមើលកំណើនសេដ្ឋកិច្ចត្រឹមតែ១,៦ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៤នេះធៀបទៅនឹងកំណើនដែលទទួលបានកាលពីឆ្នាំទៅប្រមាណជា ២,៥ភាគរយ ប៉ុន្តែប្លុកអឺរ៉ុបនឹងអាចកើនឡើង ០,៧ភាគរយក្នុងឆ្នាំនេះខណៈដែលកាលពីឆ្នាំ២០២៣ទទួលបានត្រឹមតែ០,៤ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ