ពិភពលោកកំពុងផ្តោតលើឧស្សហកម្ម ៤.០ ខណៈឧស្សាហកម្ម ៥.០ចាប់ផ្តើមរំកិលខ្លួន

បរទេស ៖ ស្ថិតនៅក្នុងសម័យនៃឧស្សាហកម្ម ៤.០ នាពេលបច្ចុប្បន្ន ពិភពលោកកំពុងត្រូវបានបំពេញតម្រូវការនៃការផ្លាស់ប្តូរជាមួយនឹងភាពបត់បែនយ៉ាងខ្លាំងក្លា ខណៈដែលបណ្តាប្រទេសជាច្រើនកំពុងផ្តោតយកចិត្តទុកដាក់ និងរៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាជំនាន់ថ្មីនេះនៅឡើយ ហើយឧស្សាហកម្ម ៥.0 ក៏នឹងអាចលេចរូបរាងបន្ថែមពីលើផងដែរនាពេលឆាប់ៗខាងមុខនេះ។

សព្វថ្ងៃនេះ ឧស្សាហកម្ម ៤.០ ផ្តោតទៅលើការតភ្ជាប់តាមរយៈប្រព័ន្ធរូបវិទ្យាតាមអ៊ីនធឺណិត ខណៈពេលដែលឧស្សាហកម្ម ៥.០ គឺជាការតម្លើងពីឧស្សាហកម្ម ៤.០ ដែលនឹងផ្តោតអំពីទំនាក់ទំនងរវាងមនុស្ស និងម៉ាស៊ីន ឬ មនុស្សយន្ត។ ឧស្សាហកម្ម ៤.0 គឺជាមូលដ្ឋានគ្រឹះនៃការសហការគ្នារវាងមនុស្ស និងម៉ាស៊ីន ទំនាក់ទំនងគ្នារវាងម៉ាស៊ីននឹងម៉ាស៊ីន ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរោងចក្រ ការដឹកជញ្ជូន ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងអ្នកប្រើប្រាស់។ នៅពេលអនាគត សមាហរណកម្មឌីជីថលនឹងភ្ជាប់ភាគីពាក់ព័ន្ធទាំងអស់នៅក្រោមវេទិការួមមួយ ហើយឧស្សាហកម្ម ៥.០ នឹងរួមបញ្ចូលការច្នៃប្រឌិតរបស់មនុស្ស និងប្រតិបត្តិការជាក់លាក់របស់មនុស្សយន្ត ដោយធ្វើការឆ្ពោះទៅរកដំណោះស្រាយតែមួយគត់ដែលនឹងក្លាយជាតម្រូវការនៃទសវត្សរ៍ក្រោយ។

ជាមួយគ្នានេះដែរ ការវិវត្តពីឧស្សាហកម្ម ៤.០ ទៅកាន់ឧស្សាហកម្ម ៥.០ បានបង្កើតផែនទីបង្ហាញផ្លូវដែលវិស័យនានាត្រូវតែអនុវត្ត និងផ្តោតដោយយកចិត្តទុកដាក់ ដើម្បីសម្របទៅនឹងបច្ចេកវិទ្យាទំនើបៗនាពេលអនាគត។ ការផ្តោតទៅលើ Cyber-physical ដែលផ្សារភ្ជាប់ពិភពលោក និង​ជាការតភ្ជាប់រវាងមនុស្ស ម៉ាស៊ីន ព័ត៌មាន និងស្ថាប័នសម្រាប់ប្រតិបត្តិការរួមបញ្ចូលគ្នា។ មិនត្រឹមតែប៉ុណ្ណោះ វិធីសាស្រ្តថ្មីៗត្រូវបានជំរុញដោយបច្ចេកវិទ្យាថ្មី ដើម្បីជួយសម្របផលិតផលទៅនឹងការផ្លាស់ប្តូរ។ មួយវិញទៀត គឺការផ្តោតទៅលើ Digital Twins ដែលជាការធ្វើតេស្តមុនពេលអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវភាពជាក់លាក់នៃផលិតផល និងការអនុវត្តលឿនជាងមុនដោយមិនមានការជាប់គាំង។

លើសពីនេះផងដែរ ការផ្តោតទៅលើការគ្រប់គ្រងទ្រព្យសកម្ម ដែលប្រើសម្រាប់ការធ្វើត្រួតពិនិត្យបញ្ហារបស់រោងចក្រ និងឧបករណ៍ក្នុងពេលជាក់ស្តែង ដើម្បី រៀបចំផែនការថែទាំអោយមានភាពងាយស្រួល និងចៀសវាងពីការបិទរោងចក្រដែលមិនបានគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះ ការគ្រប់គ្រងវដ្តជីវិតរបស់ផលិតផល ដែលប្រើសម្រាប់រួមបញ្ចូលគ្នានៃសមាសធាតុទាំងអស់នៃផលិតផលថ្មីក្នុងពេលវេលាជាក់ស្តែង និងដើម្បីរៀបចំផែនការប្រកបដោយភាពជោគជ័យ។ មួយវិញទៀត ការផ្តោតទៅលើស្វ័យប្រវត្តិកម្មដែលជំរុញដោយប្រព័ន្ធអ៊ីនធើណេត (IIoT) ដែលជាការរួមបញ្ចូលរវាងប្រតិបត្តិការរោងចក្រ ការដឹកជញ្ជូន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។

ស្របពេលនេះដែរ ឧស្សាហកម្មទាំងពីរនេះផ្តោតសំខាន់ទៅលើការសហការគ្នារវាងមនុស្ស និងម៉ាស៊ីន ឬមនុស្សយន្តឱ្យកាន់តែមានភាពជាក់លាក់ប្រសើរជាងមុន ការអនុវត្តលឿនជាងមុន ការកំណត់អត្តសញ្ញាណផលិតផល និងការកាត់បន្ថយកាកសំណល់ឱ្យតិចបំផុត។ ការផ្លាស់ប្តូរឌីជីថលក៏ជារឿងសំខាន់ផងដែរ ដោយសាវាគឺជាដំណើរការនៃការតភ្ជាប់រវាងរោងចក្រ សង្វាក់ផ្គត់ផ្គង់ អតិថិជន និងអ្នកពាក់ព័ន្ធផ្សេងទៀតទាំងអស់ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពផលិតផល ប្រព័ន្ធកែលម្អត្រឹមត្រូវ ការប្តូរផលិតផលតាមតម្រូវការធានានូវដំណើរការបន្ត និងនិរន្តរភាព។ មិនត្រឹមតែប៉ុណ្ណោះ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cybersecurity) ត្រូវបានផ្តោតសំខាន់ ដើម្បីធានាបាននូវវេទិកាផ្សេងៗនៅលើអ៊ីនធឺណិតដោយគ្មានហានិភ័យ ជាមួយនឹងស្តង់ដារសុវត្ថិភាពដ៏រឹងមាំដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក្តី គេមានការព្រួយបារម្ភថា ឧស្សាហកម្មដែលឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលពីឧស្សាហកម្ម ៤.០ ទៅ ៥.០ អាចជួបប្រទះនឹងការបាត់បង់ការងារនៅក្នុងកម្លាំងការងារធម្មតារបស់មនុស្ស ប៉ុន្តែវានឹងប្រហែលមិនពិតមួយរយភាគរយទេ។ ផ្ទុយទៅវិញ​ ការផ្លាស់ប្តូរនេះទំនងជាបង្កើតឱកាសកាន់តែច្រើននៅក្នុងវិស័យដែលកំពុងរីកចម្រើនផ្សេងទៀត ដូចជាស្វ័យប្រវត្តិកម្មដំណើរការមនុស្សយន្ត (RPA) ឬ ឃ្លាំងទិន្នន័យ ហើយកម្លាំងពលកម្មត្រូវបង្កើនខ្លួនឯងទៅកាន់ជំនាញពាក់ព័ន្ធថ្មីៗបន្ថែមទៀត ដើម្បីទទួលបានឱកាសកាន់តែប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ ការបណ្តុះបណ្តាលឥតឈប់ឈរ និងការអភិវឌ្ឍន៍កម្លាំងពលកម្មនឹងត្រូវការជាចាំបាច់ ដើម្បីភ្ជាប់គម្លាតរវាងទេពកោសល្យដែលមានស្រាប់ និងជំនាញតម្រូវការចាំបាច់បំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់