ស្វែងយល់ពីបច្ចេកទេសដាំខាត់ណាដើមខុសរដូវ អាចប្រមូលផលបានពី ៣២-៣៦តោនក្នុង១ហិកតា

ខាត់ណា ជាបន្លែមួយប្រភេទដែលបងប្អូនខ្មែរនិយមទទួលទាន ជាពិសេសខាត់ណាដើមដែលដើមរបស់វាមានសភាពស្រួយឆ្ងាញ់ និងអាចច្នៃចម្អិនម្ហូបបានច្រើនមុខ និងមានអត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានជាខ្លាំង។ ដោយមើលឃើញពីភាពពេញនិយមក៏ដូចជាតម្រូវការរបស់អ្នកទទួលទានបែបនេះ អ្នកជំនាញកសិកម្មបានចងក្រងបច្ចេកទេសដាំដុះខាត់ណាដើមខុសរដូវ ដែលអាចទទួលបានផលដល់ទៅជាង ៣០តោនក្នុងទំហំដី ១ហិកតា។

តាមការពិសោធ ខាត់ណាដើមអាចផ្ដល់ទិន្នផលជាមធ្យមពី ៣២-៣៦តោនក្នុងមួយហិកតា។ សម្រាប់ពូជខាត់ណាដើមមានច្រើនប្រភេទ អាស្រ័យលើស្ថានភាពដី អាកាសធាតុ នៅក្នុងតំបន់ដែលដាំដុះ ដូចជាពូជដែលមានដើមធំ វែង ស្លឹកតូមតែក្រាសហើយរួញ ដែលអាចធន់នឹងរដូវក្ដៅជាងពូជនានា។ ក្រៅពីនេះក៏មានពូជដែលមានដើមធំខ្លី ស្លឹកញឹកហើយធំ មូលរួញបន្តិច ដែលអាចដាំលូតលាស់ល្អនៅរដូវត្រជាក់ និងពូជមួយប្រភេទទៀតដែលមានដើមតូច ស្លឹកខ្លី ទងស្លឹកតូចៗ ដែលពុំអាចដាំបានល្អទេនៅតំបន់ដែលមានអាកាសធាតុក្ដៅ។

ក្រោយការជ្រើសរើសពូជ កសិករអាចចាប់ផ្ដើមសាបកូនខាត់ណា ដែលត្រូវរៀបចំថ្នាលដោយរកកន្លែងណាដែលមានដីទួល វាលស្រឡះ និងមានជីជាតិល្អ។ ភ្ជួរហាលដីឱ្យបានច្រើនដង ប្រមូលស្មៅចេញឱ្យស្អាត បន្ទាប់មកលើករងដែលមានទទឹង ១ម៉ែត្រ បណ្ដោយ ១០-១៥ម៉ែត្រអាស្រ័យតាមទំហំដីជាក់ស្ដែងរបស់អ្នកដាំ។ យកជីលាមកគោ ឬជីកំប៉ុស ៣-៤បង្គី កំបោសកន្លះគីឡូក្រាម ថ្នាំសម្លាប់សត្វល្អិត ៣០០ក្រាម មកបាចពង្រាយពីលើរង រួចស្រោចទឹកឱ្យជោគទើបគ្របកៅស៊ូពីលើគ្របគែមឱ្យជាប់ និងទុករយៈពេលមួយសប្ដាហ៍។

មុនពេលសាប អ្នកដាំត្រូវយកកៅស៊ូចេញដោយកាយពង្រាយដីឱ្យស្មើ និងយកគ្រាប់ពូជ ៣០ក្រាម ឬ ៣ស្លាបព្រាបាយ ទៅសាបឱ្យស្មើ ហើយយកកម្ទេចចំបើងបាចពីលើស្ដើងៗល្មមមើលឃើញដី រួចស្រោចទឹកឱ្យជោគ ទើបស្រោចថ្នាំការពារផ្សិតតាមក្រោយ។ បន្ទាប់បីសាបហើយ ត្រូវធ្វើដំបូលដោយប្រើឫស្សីធ្វើជាបង្គង រួចយកសំណាញ់ក្រឡាញឹកទៅគ្របពីលើ និងសង្កត់ជើញសំណាញ់ឱ្យជាប់នឹងដី។

ពាក់ព័ន្ធនឹងការថែទាំវិញ កសិករត្រូវស្រោចទឹកកូនខាត់ណាឱ្យបានគ្រប់គ្រាន់ដោយស្រោចរាល់ថ្ងៃ ព្រឹកល្ងាចឱ្យសើមល្មម ដកសម្អាតស្មៅតែមិនត្រូវបើកសំណាញ់នោះទេ។ លុះពេលកូនខាត់ណាមានស្លឹក ៣-៤សន្លឹក ត្រូវដករម្លស់កូនខាត់ណាចេញកុំឱ្យញឹកពេក រួចស្រោចជីបំប៉នឱ្យកូនរុក្ខជាតិឆាប់លូតលាស់ប្រមាណ ២០-២៥ថ្ងៃគឺអាចយកទៅស្ទូងលើដីថ្នាលបានហើយ។

ចំណែកការស្ទូងវិញ គេដត្រូវរៀបចំថ្នាលប្រហាក់ប្រហែលនឹងថ្នាលសាបកូនខាត់ណាដែរ ដែលគេត្រូវភ្ជួរ សម្អាត និងហាលដីទុកជាមុន ទើបលើករងកម្ពស់ ២០-៣០សង់ទីម៉ែត្រ ទទឹង១ ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ រួចបាចជីកំប៉ុស្ត ឬជីលាមកសត្វ ៤ទៅ៥បង្គី លាយជាមួយជី១៥-៥-១៥ ចំនួន ៣០០-៣៥០ក្រាម បាចលើរងនិងជ្រុំបង្កប់ទៅក្នុងដី ទើបបាចកំណាត់ចំបើងខ្លីៗពីលើដើម្បីរក្សាសំណើមឱ្យបានល្អ។

មុននឹងដកកូនខាត់ណា ត្រូវស្រោចទឹកលើរងឱ្យជោគរយៈពេលកន្លះម៉ោង ហើយដកយកកូនណាធំៗថ្លោសៗស្មើគ្នាដាក់កញ្ច្រែងនិងស្រោចទឹកឱ្យសើមរក្សាទុកក្នុងម្លប់ត្រៀមសម្រាប់ដាំពេលល្ងាច។ ចំណែកឯថ្នាលដែលត្រូវស្ទូងក៏ត្រូវស្រោចទឹកឱ្យជោគដែរ ទើបយកកូនខាត់ណាដែលដកហើយ ទៅស្ទូងតាមចន្លោះចំបើង ដោយស្ទូងជាជួរ ១៥សង់ទីម៉ែត្រពីគ្នា និងជម្រៅ ២-៣សង់ទីម៉ែត្រ ហើយត្រូវស្រោចទឹកភ្លាមបន្ទាប់ពីដាំហើយ។

សម្រាប់ការថែទាំវិញ ខាត់ណាដើមក៏មិនខុសពីរុក្ខជាតិដទៃទៀតដែរ ដែលវាត្រូវការស្រោចទឹកព្រឹកល្ងាចឱ្យបានគ្រាប់គ្រាន់ ការដកស្មៅ ជ្រុំជ្រោយដី និងការដាក់ជីបំប៉នដើម្បីឱ្យខាត់ណាដើមរបស់យើងលូតលាស់បានល្អ។ ជាមួយគ្នានេះដែរ ខាត់ណាដើមក៏អាចជួបប្រទះនឹងជំងឺក៏ដូចជាកត្តាចង្រៃមួយចំនួនដូចជា ជំងឺអុចរលៀកស្លឹក ជំងឺប្រេះដើមរលួយធាង ជំងឺរលួយ ឬពកឫស ក្រៅពីនេះក៏មានសត្វចង្រៃដូចជា សត្វទាគូមេខ្មៅ ដង្កូវស៊ីរូងស្លឹកឬដើម ដង្កូវស៊ីរូងកំពូលខាត់ណាជាដើម។

ចុងក្រោយគឺការប្រមូលផល ដែលដំណាំនេះអាចប្រមូលផលបានក្រោយពីការស្ទូងបាន​៤០-៤៥ថ្ងៃ ដែលខាត់ណាដើមរីកប៉ោង ធំស្លឹកខាងនៃកំពូលតូចខ្លីៗ ហើយនៅចុងនៃទ្រួយមានចេញផ្កាតូចៗ ដែលគេអាចសម្គាល់បានថា អាចប្រមូលផលបានហើយ។ មុនពេលប្រមូលផល ១០ថ្ងៃ កសិករត្រូវបញ្ឈប់ការស្រោចជី ឬបាញ់ថ្នាំពុលផ្សេងៗចៀសវាងការសល់សំណល់គីមីដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ចំណែកការប្រមូលផល គេត្រូវកាត់នៅពេលព្រឹក ហើយយកកាំបិតទៅបុតគល់ខាត់ណាក្បែរៗដី រួចរក្សាដើមខាត់ណានៅកន្លែងត្រជាក់ ទើបកាត់សម្អាតដើមខាត់ណា ហើយតំរៀបដើមដាក់ក្នុងឧបករណ៍ដឹងជញ្ជូនជាការស្រេច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ