អាម៉េរិក និងសហភាពអឺរ៉ុបលើកឡើងថា ភាពលើសចំណុះនៃវិស័យឧស្សាហកម្មរបស់ចិនអាចបង្កហានិភ័យដល់ទីផ្សារពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ពីការអះអាងរបស់រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិកថា វិស័យឧស្សាហកម្មរបស់ប្រទេសចិនបានផលិតទំនិញច្រើនជាងតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោកស្រី Janet Yellen បានថ្លែងនៅក្នុងសហគមន៍ធុរកិច្ចអាមេរិកនៅទីក្រុងក្វាងចូវ ដោយបានព្រមានថា ការឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំងកំពុងបង្កើតអតិរេកនៃទំនិញទូទាំងពិភពលោក។ បន្ថែមពីនេះ អាម៉េរិកចាត់ទុកថា ភាពលើសចំណុះក្នុងឧស្សាហកម្ម និងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌កំពុងបង្កគ្រោះថ្នាក់ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសដទៃទៀត។

លោកស្រី Yellen បានបន្ថែមថា ការគាំទ្រពីរដ្ឋាភិបាលដោយផ្ទាល់ និងដោយប្រយោលនាពេលបច្ចុប្បន្នកំពុងនាំទៅដល់សមត្ថភាពផលិតកម្មដែលលើសពីតម្រូវការក្នុងស្រុករបស់ប្រទេសចិនយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ភាពលើសចំណុះបង្កើតបរិមាណដ៏ធំនៃការនាំចេញក្នុងតម្លៃថោក ដែលអាចនាំឱ្យមានការផលិតលើសនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ បញ្ហនេះនឹងបង្កហានិភ័យដល់ភាពធន់នឹងសេដ្ឋកិច្ចពិភពលោក។

ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃជម្លោះពាណិជ្ជកម្មររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយសេតវិមានធ្លាប់បានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនចិន និងការរឹតបន្តឹងការវិនិយោគនៅក្នុងប្រទេស។ ជាការឆ្លើយតប រដ្ឋាភិបាលចិនបានរិះគន់ក​ម្តង​ហើយ​ម្តង​ទៀតចំពោះគោលនយោបាយពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក​។

កាលពីខែមុន Yellen បាននិយាយថា ប្រទេសចិនកំពុងផលិតអាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនីក្នុងបរិមាណច្រើនពេក។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតក្នុងបរិមាណច្រើននេះកំពុងបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនអាមេរិក ដោយសារទីក្រុងប៉េកាំងផ្តល់ការគាំទ្រមិនសមាមាត្រដល់ក្រុមហ៊ុនផលិតក្នុងស្រុកដើម្បីរក្សាផលិតកម្ម និងការងារក្នុងស្រុករបស់ខ្លួន ខណៈដែលឧស្សាហកម្មពិភពលោកកំពុងធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបបានលើកឡើងថា ចំណែកនៃការលក់រថយន្តអគ្គិសនី EVs របស់ចិនដែលលក់នៅអឺរ៉ុបអាចឈានដល់ ១៥ ភាគរយនៃទីផ្សារអឺរ៉ុបក្នុងឆ្នាំ ២០២៥ ដោយសាររថយន្ត EVs របស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋយ៉ាងច្រើន។ បច្ចុប្បន្នេះ នសហភាពអឺរ៉ុបកំពុងពិចារណាថាតើត្រូវអនុវត្តដាក់ទណ្ឌកម្មពន្ធលើរថយន្ត EV របស់ចិនដែរឬទេ?

លើសពីនេះ អ្នកវិភាគបានលើកហេតុផលផ្សេងៗទៀតដែលបានរួមចំណែកដល់ការកាត់បន្ថយតម្លៃរួមមានការច្នៃប្រឌិត ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានអ្នកប្រើប្រាស់ច្រើន និងឥទ្ធិពលចិនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មថាមពល។

ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wento បានលើកឡើងនូវជំហររបស់ទីក្រុងប៉េកាំងវិញថា ក្រុមហ៊ុន EV របស់ចិនមិនពឹងផ្អែកលើការឧបត្ថម្ភធនរបស់រដ្ឋដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ ហើយការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអំពីភាពលើសចំណុះ គឺគ្មានមូលដ្ឋានច្បាស់លាស់។ លើសពីនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនពឹងផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យាជាបន្តបន្ទាប់ ប្រព័ន្ធផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ និងការប្រកួតប្រជែងទីផ្សារពេញលេញសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមិនពឹងផ្អែកលើការឧបត្ថម្ភធនដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ។

កាលពីលើកមុន ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញបញ្ហាដែលខ្លួនគិតថា តម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោនមានភាពរើសអើងសម្រាប់ការឧបត្ថម្ភធនដល់រថយន្តអគ្គិសនី។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលអាម៉េរិកបាននិយាយថា ទោះបីជាការឧបត្ថម្ភធនបានរួមចំណែកដល់អនាគតនៃថាមពលស្អាត ប៉ុន្តែការបន្តប្រើប្រាស់គោលនយោបាយ និងការអនុវត្តមិនយុត្តិធម៌របស់ចិនអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សារពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ