រយៈពេល១០ខែ ឆ្នាំ២០២៣ ផលិតកម្មស្វាយចន្ទី ​កម្ពុជា​សម្រេចបាន ៦៥១ ០០០​ តោន

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣  ផលិតកម្មស្វាយចន្ទីកម្ពុជា​សម្រេចបាន ៦៥១ ០០០​ តោន ក្នុងនោះ ​ ៦១៥ ០០០​ តោន ស្មើនឹង ៩៤,៥ ​ភាគរយ ​ ត្រូវបាន​នាំចេញទៅ​កាន់​ទីផ្សារប្រទេស​វៀតណាម ដោយ​ទទួលបាន​ទឹកប្រាក់ប្រមាណ ៨៣១​ លាន​ដុល្លារ ធ្លាក់ចុះ ១៦,៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

យោងតាមទិន្នន័យ​សមាគម​ស្វាយចន្ទី​​កម្ពុជាបានបង្ហាញថា ផលិតកម្មស្វាយចន្ទី ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ (ចាប់ពី​ខែមករា-តុលា ២០២៣) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ សម្រេចបាន ៦៥១ ០០០ តោន (៦សែន ៥ម៉ឺន ១ពាន់តោន)  ក្នុងនោះ ៩៤,៥ ​ភាគរយ ​ស្មើនឹង ៦១៥ ០០០​ តោន ត្រូវបាន​នាំចេញទៅ​លក់​នៅ​វៀតណាម ​ទទួលបាន​ប្រាក់ ៨៣១​ លាន​ដុល្លារ ថយចុះ ១៦,៧ ​ភាគរយ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំមុន។​

ប្រធាន​សមាគម​ស្វាយចន្ទី​​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ថ្លែងថា​ កត្តា​តម្លៃ​ទីផ្សារ​អន្តរ​ជាតិ​ចុះ​ទាប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្តែ​​សម្រាប់​ឆ្នាំ​២០២៣នេះមានភាពល្អប្រសើរជាងឆ្នាំចាស់បន្តិច។

ទោះយ៉ាងនេះក្តី ការអភិវឌ្ឍលើវិស័យគ្រាប់ស្វាយចន្ទីនេះនៅមានកម្រិត ដោយហេតុថា កម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធ ក្រោយការប្រមូលផលធ្វើឱ្យរំហូរគ្រាប់ចន្ទីឆៅចេញទៅក្រៅប្រទេសបណ្តាលឱ្យកសិករបាត់បង់តម្លៃបន្ថែម និងមិនអាចបង្កើតការងារអចិន្ត្រៃយ៍ដល់ពលករក្នុងសហគមន៍។

ជាមួយគ្នានេះ ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២ -២០២៧ កម្ពុជាត្រូវការមូលធនសរុបប្រមាណ ៣២៩លានដុល្លារ ក្នុងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កែច្នៃស្វាយចន្ទី ក្នុងរយៈពេល៥ឆ្នាំ ​។ ដោយហេតុថាដំណាំស្វាយចន្ទីបានជួយអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដែលមាន ២៥​ ០០០គ្រួសារប្រកបរបរដាំដំណាំនេះ។ លើសពីនេះវិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់។ នេះ​បើ​យោងតាម​សមា​គម​ស្វាយចន្ទី​កម្ពុជា​។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូចចំនួន៣៩ និងមធ្យមចំនួន៣ប៉ុណ្ណោះ ។ បើចង់ឱ្យមានការកែច្នៃ ២៥% (១៧៥ ០០០ តោន) ក្នុងរយៈពេល៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមចំនួន ៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លារត្រូវការទុនបង្វិល ២៦៥,៥លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់​គ្រងក្រោយប្រមូលផល មានដូចជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លារ និងទីលានហាលគ្រាប់ ១៧,៥លានដុល្លារ។

សូមបញ្ជាក់ថា ជាមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ១៦៥៨ដុល្លារ ក្នុង១តោន​។ សម្រាប់ខែតុលាគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ៧០០០៛ – ៧៥០០៛ ក្នុង១គីឡូក្រាម ឬ ក្នុងរង្វង់ ១៩០០ដុល្លារ ក្នុង១តោន រីឯ​គ្រាប់ស្វាយចន្ទី​កែច្នៃ​​​រួច​អាចមាន​តម្លៃ​ប្រហែល ៨ ០០០​ ដុល្លារក្នុង១តោន​។​

បើតាមទិន្នន័យគយវៀតណាម ប្រទេសកម្ពុជាបានកែច្នៃចន្ទីនាំចេញចំនួន ៥១៦ ១៧០តោន ក្នុងតម្លៃ ២,៩៥ពាន់លានដុល្លារ កើនឡើង ២១,៨% (បរិមាណ) និងកើនឡើង ១៥,៩% (តម្លៃ) នេះមិនទាន់គិតពីការលក់សំបកដើម្បីគៀបប្រេងជីវៈឥន្ធនៈនៅឡើយក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ។

​ក្រៅពី​នាំទៅ​ប្រទេស​វៀតណាម គ្រាប់​​ស្វាយចន្ទី​ឆៅ​​តិចជាង ៥​ ភាគ​​រយ​ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកែ​ច្នែ​ក្នុងស្រុក និង​ក្រោម ១ ​ភាគរយ ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា និង​ចិន​។ នេះ​បើតាមការបញ្ជាក់របស់​លោក អួន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​​កម្ពុជា ​។​

លោក អួន ស៊ី​ឡុ​ត បានឱ្យដឹងថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​ធំៗ​ដូចជា សិប្បកម្ម​ជ័យ​សំបូរ​, ក្រុម​ហ៊ុន Santana Agro Products Co., Ltd និង Handcrafted Cashew nut Stung Treng​ ហើយផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃនៅតាមសិប្បកម្មទាំងនេះ គឺបច្ចុប្បន្នមាននាំចេញទៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសតំបន់អឺរ៉ុបមួយចំនួន ដែលតាមការប៉ាន់ស្មានអាចមាន ៧០០ តោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៣។

​ ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ៦០​ ម៉ឺន​តោន​, ក្នុង​ឆ្នាំ​ ២០២០ ចំនួន ៩៥ ​ម៉ឺន​តោន​, ឆ្នាំ​ ២០២១ ចំនួន ១,១ ​លាន​តោន ​(២៤​ ភាគរយ​នៃ​ការនាំចេញ​សរុប​លើ​ពិភព​លោក​) និង​ឆ្នាំ​ ២០២២ ចំនួន ៦៧​ ម៉ឺន​តោន​។ នេះបើតាមទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ