លម្អិត​គម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរបស់​រាជរដ្ឋាភិបាល​ទាំង​១៧៤គម្រោង​ត្រឹមឆ្នាំ២០៣៣

ភ្នំពេញ ៖ ក្នុ​ងផែនការមេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​អាណត្តិទី​៦ត្រូវធ្វើការ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន១៧៤​គម្រោង​ ជាមួយនឹងទំហំ​ថវិកា​សរុប​ជិត​៤០​ពាន់លានដុល្លារ​អាមេរិក​គិតចាប់ពី​ឆ្នាំ២០២៣​ ដល់ឆ្នាំ២០៣៣​​ ។

បើតាមសៀ​វភៅ​ផែនការ​មេគ្រប់ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ​ និងភស្តុភារកម្ម​កម្ពុជា​ឆ្នាំ២០២៣-២០៣៣ បានបង្ហាញថា​ គម្រោង​ដែល​រាជរដ្ឋាភិបាល​បាន​គ្រោង​អភិ​វឌ្ឍន៍ច្រើនជាង​គេនោះគឺគម្រោងផ្លូវ​ថ្នល់​ដែល​មានរហូតដល់​៩៤គម្រោង បន្ទាប់​មកគឺគម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹកសាប ដែលមានចំនួន​២៣​គម្រោង គម្រោង​ដឹកជញ្ជូនតាម​ផ្លូវ​សមុទ្រ​​មានចំនួន​២០​គម្រោង​ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ចំនួន៨​គម្រោង និង​គម្រោ​ង​ប​ន្ថែម​ផ្សេងទៀត​ចំនួន​៤គម្រោង ។

ក្នុង​សៀវភៅ​ផែនការ​មេ​របស់រាជរដ្ឋាភិបាលកម្ពុជា​បានឱ្យដឹងថា ​ថវិកា​ប៉ានស្មាន​តម្រូវ​ការ​ហិរញ្ញប្បទាន​មាន​ទំហំ​​សរុប​ប្រមាណ ៣៦,៦៧ពាន់​លានដុល្លារ​អាមេរិក​ដែល​ក្នុង​នោះ​តម្រូវ​ការ​​ក្នុ​ងរយៈ​ពេល​ខ្លី​​ និងមធ្យម​ពីឆ្នាំ២០២៣​​ ដល់ឆ្នាំ២០២៧ មានប្រមាណ ១៩,៩២​ពាន់លានដុល្លារ​អាមេរិក ឬជាមធ្យម​ប្រមាណជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិកក្នុងមួយឆ្នាំ ​។​

ក្នុង​ផែនការ​មេ​បានបញ្ជាក់ថា ប្រភព​ហិរញ្ញប្បទាន​សម្រាប់យកមកអភិវឌ្ឍ​ន៍​គម្រោងទាំង​នោះរួមមាន ១.យន្ត​ការ​គាំទ្រហិរញ្ញវត្ថុ​សម្រាប់​គម្រោង​វិនិយោគ​សាធារណៈហិរញ្ញប្បទាន​ដោយ​ថវិកា​ជាតិ​, ២. យន្តការ​គាំទ្រ​ហិ​រ​ញ្ញ​វត្ថុ​សម្រាប់គម្រោងវិនិយោគ​សាធារណៈហិរញ្ញប្បទាន​ពី​ក្រៅ​ប្រទេស​ , និង​៣.​យន្ត​ការ​គាំទ្រ​ហិរញ្ញវត្ថុ ស​ម្រាប់​គម្រោង​វិនិ​យោគ​សា​ធា​រ​ណៈ​តាម​​យន្ត​ការ​ភាពជាដៃគូរវាង​រដ្ឋ​ និងឯកជន ។

គួរ​បញ្ជាក់ថា ដោយសារតែផែនការ​មេ​នេះ មានលក្ខណៈស្មុគ្រស្មាញ​ និង​ប្រើ​ពេលវេលា​យូរ ការអនុវត្តផែន​ការ​មេនេះ​ត្រូវ​គ្រប់គ្រង​ហានិភ័យ​ចម្បងៗដូចជា ១.ការកៀរគរ​ហិរញ្ញ​ប្ប​ទាន​​ដើម្បីទ្រទ្រង់​ការ​វិនិយោគ​អាច​នឹង​សម្រេច​បាន​តាមការរំពឹងទុក​ដោយសារ​ការ​ប្រែប្រួល​នូ​វលក្ខខណ្ឌ​ហិរញ្ញវត្ថុ​, ២. ការ​ប៉ាន់ស្មាន​ចំណាយ​អាច​នឹងទាប​ជាង​ចំណាយ​វិនិ​យោគ​ជាក់​ស្ដែង , ៣.បញ្ហា​គ្រោះធម្មជាតិ និង​ការ​ប្រែ​ប្រួល​អាកាសធាតុអាច​នឹងបង្អាក់​នៃការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ , ៤ ការ​ផ្ដល់​អាទិភាពលើ​ការថែទាំ និងជួសជុល​នឹង​កម្រិត​ដល់​លទ្ធផល​នៃ​កា​រកសាង​ហេដ្ឋារចនាសម្ព័ន្ធ , ៥. វិបត្តិហិរញ្ញវត្ថុ សុខភាព និង​សេដ្ឋកិច្ចពិភពលោក នាំឱ្យសេដ្ឋកិច្ច​ប្រែប្រួល​ និងផ្លាស់​ប្តូរ​លក្ខខណ្ឌ ហិរញ្ញវត្ថុ និង​ ៦. ការ​សម្របសម្រួលស្ថាប័ន និង​ធនធាន​មនុស្ស​មិនទាន់មានប្រសិទ្ធភាព​ដែល​អាច​នាំទៅរក​ហានិភ័យ​សម្រាប់ការ​អនុវត្ត​ផែនការ​ទាំង​មូល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ